បួសដើម្បីសងគុណម្តាយ ប៉ុន្តែបាយបាយព្រោះស្តាយអូន ភាគ ២

ជាការពិតណាស់ តម្រេកត្រេកត្រអាលតាមផ្លូវភេទចាត់ជារឿងធម្មតារបស់សត្វលោក ហេតុនោះ ការដែលបុរសជាប់ចិត្តដិតអារម្មណ៍ចំពោះស្ត្រីក៏ជារឿងធម្មតារបស់សត្វលោកដែរ ប៉ុន្តែ ពុំមែនមានន័យថា ស្រ្តីជាអ្នកអាក្រក់ឬថាបុរសចាត់ទុកស្ត្រីជាវត្ថុដែលគួរលេងសើចនោះ ប៉ុន្តែស្រ្តីតែងមានឥទ្ធិពល​ទាក់ទាញ​បុរសច្រើនជង ​សមដូចសេចក្ដីចែងក្នុងព្រះត្រៃបិដក ថា “ស្ត្រី ៗ តែងញំាញីប្រុស ៗ ដែលប្រមាទក្នុងសង្គម  ពោលគឺ ពួកនាងរមែងអូសទាញចិត្តរបស់ប្រុស ៗទាំងនោះ ទៅបីដូចខ្យល់បក់ផាត់​សំឡីដែលជ្រុះ​ចេញ​ពីដើមដូច្នោះ ​សភាពនោះ បណ្ឌិតទាំងឡាយពោល ថាជាជ្រោះសម្រាប់ព្រហ្មចរិយធម៌” ។ សេចក្ដីខាងលើនេះ ​បើពិចារណាមិនល្អិតល្អន់ទេ 

Read more

បួសដើម្បីសងគុណម្តាយ ប៉ុន្តែបាយបាយព្រោះស្តាយអូន ភាគ ១

បួសដើម្បីសងគុណម្តាយ ប៉ុន្តែបាយបាយព្រោះស្តាយអូន ភាគ ១ ការបួស ចាត់ជាប្រពៃណីបុរាណមួយដែលប្រជាជនខ្មែរអ្នកកាន់​ព្រះពុទ្ធសាសនានិយម​ធ្វើតំាងពី​អតីតកាល​រហូត​ដល់បច្ចុប្បន្ន ស្ទើរក្លាយជាវិថីជីវិត​មួយបែបផ្សាភ្ជាប់នឹងព្រះពុទ្ធសាសនា មានព្រះពុទ្ធសាសនា​ជាមូលដ្ឋាន ។ ការបួស ឆ្លុះបញ្ចាំងដល់គុណធម៌ផ្នែកកតញ្ញូកតវេទិតាចំពោះបុព្វការីជន ទាំងជាការតបស្នងសង​គុណបុព្វការី​ជន​​ទាំងនោះផង យើងតែងតែឮតៗគ្នាមកថា បួសនេន សងគុណម្ដាយ បួសភិក្ខុសងគុណឪពុក។ ជំនឿនេះ ត្រូវបានចាស់ទុំបូរំបុរាណប្រកាន់ភ្ជាប់និងអនុវត្តបដិបត្តិតៗគ្នាមកអស់កាលយូរអង្វែង ក្លាយជាវប្បធម៌អប់រំ​បន្ទំនិស្ស័យកូនចៅរបស់ប្រជាជនពីមួយជំនាន់ទៅមួយជំនាន់ ព្រោះបុព្វការីជនទាំងឡាយយល់ឃើញថា អ្នកបួសមានឱកាសសិក្សា រៀនសូត្រ អប់រំ ហាត់ពត់លត់ដំ កាយ

Read more