សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java 6 (OOP)

oop4

ការប្រកាសគុណសម្បត្តិ(attribute)របស់ class កន្លងមក យើងប្រកាសតែពាក្យដែលជាគុណសម្បត្តិរបស់ class ទទេ ដោយគ្មានបញ្ជាក់ថា គុណសម្បត្តិជាប្រភេទទិន្នន័យ(data type) អ្វីទេ ដូចជា

 

 

ពាក្យថា Name, Age ជា attributes របស់ class monk និង ពាក្យថា Maha Phirum និង 35 ជា Value ដែលកំណត់ឲ្យ attribute ទាំងពីរនោះ ប៉ុន្តែពាក្យទាំងពីរនោះមិនដឹងថាជាប្រភេទទិន្នន័យអ្វីទេ  ។

ពាក្យដូចតទៅនេះ  មានអត្ថន័យស្មើគ្នាក្នុងភាសាសំណេរកូដ គឺ

Attribute, member, field, state, element ក្នុងភាសាខ្មែរថា គុណសម្បត្តិ គុណនាម, គុណសព្ទ, គុណបទ,គុណលក្ខណៈ,សមាជិក,អង្គធាតុ,វិសេសនៈ ជាដើម និង ពាក្យថា Method, behavior, function, procedure,sub, subroutine ប្រែថា កិរិយា ក្រិយា ទំហើ ទង្វើ អំពើ ព្រឹត្តិកម្ម ជាដើម

Class  ប្រែថា ពុម្ព បែប គំរូ នាមនាម ។

Object ប្រែថា វត្ថុ សំណង់ សព្វនាម ។

ថ្ងៃនេះ យើងនឹងសិក្សាប្រភេទទិន្នន័យ(data type) និង តួទុកតម្លៃ(variable) ក្នុងភាសា Java

អ្នកសិក្សាដំបូងប្រាកដជាឆ្ងល់ថា Data  គឺ អ្វី? Variable គឺ អ្វី មិនខាន

Data ប្រែថា ទិន្នន័យ   គឺ សេចក្តី(text) តួលេខ(figure) អង្គហេតុ(fact)ឬ ចំនួន(number)ណានីមួយដែលប្រើដើម្បីប្រមើលតម្លៃ(process)ក្នុងសំណេរកូដ ទិន្នន័យនីមួយ ៗ ត្រូវបានរក្សាទុក(store)ក្នុងទីតម្កល់(placeholder) របស់អង្គចំណាំ(Memory) តួតំណាងតម្លៃរបស់ទិន្នន័យក្នុងអង្គចំណាំ ហៅថា variable ដែលប្រែថា អញ្ញាត តួមិនស្គាល់តម្លៃ ប៉ុន្តែ សូមប្រើពាក្យថ្មីវិញថា តួទុកតម្លៃ  មានន័យថា variable គឺ តួទុកតម្លៃទិន្នន័យក្នុងអង្គចំណាំងហ្នឹងឯង ។

variable

Variable   សំដៅដល់ ឈ្មោះ ឬ និមិត្តសញ្ញាដែលស្មេរកូដសន្មតឡើងដើម្បីអាងតំណែងក្នុងអង្គចំណាំដែលតម្កល់ទុកទិន្នន័យតាមប្រភេទដែលត្រូវការ ។

របៀបសន្មតឈ្មោះតួទុកតម្លៃ (variable-naming rule )

  • ឈ្មោះតួទុកតម្លៃនោះ (variable name) ត្រូវផ្តើមឡើងដោយអក្សរ a-z (a តូច ដល់ z តូច), A-Z (A ធំ ដល់ Z ធំ), សញ្ញាដុល្លារ $ និង  គំនូសក្រោម _ (underscore)  ដូចជា firstname, NAME, $Name, _name ប៉ុន្តែសញ្ញាដុល្លារ និង គំនូសក្រោមមិននិយមទេ
  • ខាងក្នុង (within) ឈ្មោះតួទុកតម្លៃនោះហាមមានចន្លោះទំនេរ (white space) first name និង សញ្ញាដទៃ first/name ប៉ុន្តែមានគំនូសក្រោម ឬ អក្សរតូចធំបាន ដូចជា first_name, firstName or First_Name or First_name or first_Name។
  • អក្សរតូច អក្សរធំមានន័យផ្សេងគ្នា ព្រោះភាសា Java ប្រកាន់អក្សរតូចធំ(case sensitive) ដូចជា FirstName, firstname ។
  • ហាមសន្មតឈ្មោះតួទុកតម្លៃផ្ទួននឹងពាក្យគន្លឹះ (Keywords) ដូចតទៅនេះ

keywords

 

Facebook Comments

Leave a Reply

Your email address will not be published.