គោលគំនិតឈ្វេងយល់សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java (2)

oop1

ទោះបីនាមនាមមនុស្សនោះសម្គាល់ដឹងបានដោយ ឈ្មោះ ភេទ សម្បុរ អាយុ ក៏ដោយ ក៏មនុស្សយើងនៅតែមិនយល់សេចក្តី មានសេចក្តីសង្ស័យថា ឈ្មោះអ្វី? ភេទអ្វី? សម្បុរអ្វី? អាយុប៉ុន្មាន? ជាដើម លុះត្រាតែផ្តល់ចម្លើយឲ្យគ្រប់លក្ខណៈទាំង ៤ ទើបអស់ចម្ងល់ ។ ដើម្បីឆ្លើយចម្ងល់នេះ យើងត្រូវកំណត់តម្លៃ(Value) ទៅឲ្យគុណលក្ខណៈទាំង ៤ នោះ ដូចជា ឈ្មោះ = មហាភិរម្យ ភេទ = ប្រុស សម្បុរ = ខ្មៅ អាយុ = ២៩ ពាក្យថា មហាភិរម្យ ប្រុស ខ្មៅ ២៩ ជាតម្លៃ(Value) គឺ មហាភិរម្យ ជាតម្លៃរបស់ឈ្មោះ, ប្រុស ជាតម្លៃរបស់ភេទ, ខ្មៅ ជាតម្លៃរបស់សម្បុរ, ២៩ ជាតម្លៃរបស់អាយុ សរុបសេចក្តីថា នាមនាមប្រកបដោយគុណលក្ខណៈដែលមានតម្លៃ ពោលគឺ មនុស្សនោះឈ្មោះមហាភិរម្យ ភេទប្រុស សម្បុរខ្មៅ អាយុ ២៩ ឆ្នាំ ជាដើម  យើងអាចសរសេរកូដម្តងទៀតថា

 

សរសេរកូដក្នុងលក្ខណៈភាសាខ្មែរថា

សមសញ្ញា = នេះ ជាគ្រឿងកំណត់តម្លៃឲ្យគុណលក្ខណៈរបស់នាមនាម

អព្ភន្តរសញ្ញាបើក-បិទ “ ” នេះជាគ្រឿងក្រុងតម្លៃរបស់គុណលក្ខណៈ មានន័យថា សេចក្តីដែលនៅខាងក្នុងអព្ភន្តរសញ្ញាបើក-បិទនេះជាតម្លៃរបស់គុណលក្ខណៈ នៅទីនេះ មហាភិរម្យ ប្រុស និង ខ្មៅ ជាតម្លៃប្រភេទសេចក្តី(String) របស់គុណលក្ខណៈឈ្មោះ ភេទ សម្បុរ ។

ចំណុចក្បៀស ; ជាគ្រឿងញែកឃ្លា ឬ គុណលក្ខណៈនីមួយ ៗ ឲ្យដាច់ដោយឡែកពីគ្នា

២៩ ជាតម្លៃប្រភេទចំនួនគត់(Integer)របស់គុណលក្ខណៈអាយុ ហើយមិននៅក្នុងអព្ភន្តរសញ្ញាបើក-បិទទេ ។

Facebook Comments

Leave a Reply

Your email address will not be published.