សម្តីមាសទាំង ១០ ឃ្លា របស់លោកបណ្ឌិត កែម ឡី សម្រាប់គិត ពិចារណា

kemley_wipe_your_tears

សម្តីមាសទាំង ១០ ឃ្លា របស់លោកបណ្ឌិត កែម ឡី សម្រាប់គិត ពិចារណា ។

1. ធ្វើជាអ្នកវិភាគ ត្រូវហ៊ានលះបង់ជីវិត ។

2. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត ។

3. នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ ។

4. ខ្ញុំនឹងនិយាយអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ ។

5. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្ត គឺ បេះដូងពលរដ្ឋ ។

6. ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និង បូរណភាពទឹកដី មិនមែនជាជម្រើសល្អទេ ។

7. អ្នកមានអំណាច មានលុយច្រើនពីការកេងប្រវ័ញ្ចធនធានសង្គមពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសពក៏អាចគ្មានសុវត្ថិភាពដែរ ។

8. បើយើងនិយាយអ្វី គឺត្រូវនិយាយការពិត ។

9. មុននឹងខ្ញុំវិភាគ គឺ ខ្ញុំបានគិតដល់ចំណុច ៣ គឺ ត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត ។

10. បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ ។

 

Facebook Comments

Leave a Reply

Your email address will not be published.