កច្ចាយនសូត្រទី ៤

៤ : ៤ លហុមត្តា តយោ រស្សា.

✹ ប្រែដោយអត្ថ

ស្រៈ ៣ តួដែលមានមាត្រាសំឡេងរហ័ស ឈ្មោះថា ស្រៈខ្លី ។

✹ ប្រែលោតប្រយោគ

តយោ សរា រីស្រៈទ. ៣ តួ លហុមត្តា ដែលមានសំឡេងរហ័សជាប្រមាណ ហោន្តិ  រមែងជា រស្សា ឈ្មោះថាជាស្រៈខ្លី  ។

✹ សម្ពន្ធ

តយោ ក្តី លហុមត្តា ក្ដី វិសេសនៈ  របស់ សរា ៗ សយកត្តា ក្នុង ហោន្តិៗ អាខ្យាតបទ កត្តុវាចកៈ  រស្សា វិកតិកត្តា ក្នុង ហោន្តិ  ។

✹ កាត់បទក្នុងសូត្រ

ក្នុងសូត្រទី៤ នេះ មាន ៣ បទ គឺ លហុមត្តា-តយោ-រស្សា

លហុមត្តា ប្រែថា មានមាត្រាខ្លី មានសំឡេងរហ័សជាប្រមាណ កាត់បទតាមសន្ធិថា លហុ-មត្តា សម្រេចរូបជា លហុមត្តា តាមរូបមន្តសន្ធិថា ស្រៈខាងដើមជារស្សៈ មានព្យញ្ជនៈនៅខាងចុង ទុកឲ្យនៅតាមប្រក្រតីបាន ឲ្យឈ្មោះថា សរបកតិសន្ធិ ជាឆដ្ឋីតុល្យាធិករណពហុព្វីហិសមាស វិគ្រោះថា លហុកា មត្តា បមាណំ យេសំ តេ លហុមត្តា.

✹ ប្រែលោតប្រយោគ

លហុកា សំឡេងរហ័ស មត្តា ជាមាត្រា  មត្តា គឺថា បមាណំ ជាប្រមាណ យេសំ សរានំ របស់ស្រៈទ. អម្បាលណា អត្ថិ មាន តេ សរា ស្រៈទ. អម្បាលនោះ លហុមត្តា ឈ្មោះថា លហុមត្តា ៗ ស្រៈមានសំឡេងរហ័សជាមាត្រា ។

តយោ   ឡើងបទថា សរា ប្រែថា ស្រៈ ទ.  ៣ តួ គឺ អ ឥ ឧ

រស្សា ប្រែថា ស្រៈមានសំឡេងខ្លី ឆាប់ រហ័ស ។

✹ អត្ថន័យនៃសូត្រ

ក្នុងសូត្រទី៤ ព្រះមហាកច្ចាយនត្ថេរ ចែកអក្សរក្នុងភាសាបាលីជា ៤១ តួ   ជាសរៈ ៨ តួ ព្យញ្ជនៈ ៣៣  ក្នុងស្រៈ  ៨ តួ នោះ ចែកជារស្សៈ មាន ៣ តួ ជាទីឃៈ ៥ តួ ។

សរុប ស្រៈក្នុងភាសាបាលី មាន ៨ តួ គឺ រស្សៈ ៣ តួ និង  ទីឃៈ ៥ តួ ។

Facebook Comments