បំណងចុងក្រោយ

alexander_final_wish

នៅពេលចុងក្រោយនៃជីវិតរបស់ខ្លួន, ALEXANDER THE GREATបានហៅមេទ័ពគាត់ទាំងអស់មកក្បែរគ្រែរបស់គាត់ ហើយបានផ្ដាំផ្ញើឲ្យជួយធ្វើកិច្ចការបីយ៉ាងនៅពេលគាត់ផុតដង្ហើមទៅ៖

ទី១៖សូមជ្រើសរើសគ្រូពេទ្យពូកែជាងគេ មកសែងមឈូសរបស់គាត់
ទី២៖ សូមយកទ្រព្យសម្បត្តិដែលខ្ញុំមានទាំងអស់ ក្រាលធ្វើជាផ្លូវសម្រាប់ហែសាកសពខ្ញុំ
ទី៣៖ សូមដាក់ដៃរបស់ខ្ញុំនៅខាងក្រៅមឈូសដើម្បីឲ្យអ្នកដទៃបានឃើញ

ក្រោយពីបានលឺសំដីរបស់គាត់ហើយ មានមេទ័ពរបស់គាត់ម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវកិច្ចការទាំង៣យ៉ាងនោះ ទើបគាត់សួរ ALEXANDER THE GREAT ឲ្យបកស្រាយហេតុអ្វីធ្វើបែបនេះ ។

ALEXANDER THE GREAT ក៏បានពន្យល់ថា

ទី១៖សូមជ្រើសរើសគ្រូពេទ្យពូកែជាងគេ មកសែងមឈូសរបស់គាត់នេះដើម្បីបញ្ជាក់ថា៖ មនុស្សមិនអាចគេចពីសេចក្ដីស្លាប់បានទេ នៅលើផែនដីនេះទោះគ្រូពេទ្យពូកែយ៉ាងណាក៏មិនអាចព្យាបាលមនុស្សអោយគេចពីសេចក្ដីស្លាប់បានដែរ ។

ទី២៖ សូមយកទ្រព្យសម្បត្តិដែលខ្ញុំមានទាំងអស់ ក្រាលធ្វើជាផ្លូវសម្រាប់ហែសាកសពខ្ញុំនេះដើម្បីបញ្ជាក់ថា៖ អ្វីដែលមាននៅផែនដី គឺសម្រាប់ផែនដីមិនអាចយកទៅជាប់ខ្លួនបានទេ

ទី៣៖ សូមដាក់ដៃរបស់ខ្ញុំនៅខាងក្រៅមឈូសដើម្បីឲ្យអ្នកដទៃបានឃើញនេះដើម្បីបង្ហាញថា៖ កើតមកដៃទទេហើយស្លាប់ទៅវិញក៏ដៃទទេ។ ប៉ុន្តែអ្វីដែលមានតម្លៃបំផុតនោះ គឺពេលវេលា។

ដោយ វាសនា ចៅចិត្រ

Facebook Comments

Leave a Reply

Your email address will not be published.