loading...

វិធីប្រែ ករ ធាតុ

ករ ធាតុ ក្រៅពីប្រែថា ធ្វើ នៅមានពាក្យប្រែជាច្រើនទៀត ដូចខាងក្រោម

loading...

១.ករ ធាតុនៅពេលមកគូនឹងពាក្យថា ភេសជ្ជ ប្រែថា ផ្សំ ដូចជា ភេសជ្ចំ​ កត្វា ផ្សំហើយ នូវថ្នាំ ។

២.ករ ធាតុ នៅពេលមកគូនឹងវិហារ អាគារ គេហ ឃរ បាសាទ ប្រែថា សាង ដូចជា វិហារំ ការេត្វា ជួលជាងឲ្យសាងហើយ នូវវិហារ ។

៣.ករ ធាតុ នៅពេលមកគូជាមួយនឹងឧបោសថ ប្រែថា រក្សា ដូចជា

មាសស្ស អដ្ឋ ឧបោសថេ ករោតិ រមែងរក្សា ឧបោសថ ៨ ដង ក្នុង ១ ខែ ។

៤.ករ ធាតុ នៅពេលមកគូជាមួយនឹង អគ្គិ ប្រែថា បង្កាត់ ដូចជា ទារូនិ អាហរិត្វា អគ្គឹ​ ករោហិ ចូរយកឧសមកបង្កាត់ភ្លើង ។

loading...

៥.ករ ធាតុ នៅពេលមកគូជាមួយនឹង គម្ពីរ សៀវភៅ បករណ៍ផ្សេង ៗ ប្រែថា តែង​  ដូចជា មហាថេរេន ឆឡាសីត្យាធិកដ្ឋសតសក្ករាជេ មក្កដវស្សេ​ កតា មង្គលត្ថទីបនី ព្រះមហាថេរៈតែងគម្ពីរមង្គលត្ថទីបនី ក្នុងឆ្នាំវក​ ចុល្លសករាជ ៨៨៦ ។

៦.ករ ធាតុ នៅពេលមកគូជាមួយនឹង ឯកតោ ប្រែថា រួមគ្នា សហការគ្នា​ រួមដៃគ្នា ព្រួតគ្នា ដូចជា ឯកតោ មនុស្សឃាតកម្មំ ករោន្តិ ព្រួតគ្នាសម្លាប់មនុស្ស

៧.ករ ធាតុ នៅពេលមកគូជាមួយនឹង នាមំ ប្រែថា តាំង សន្មត កំណត់ ដូចជា តស្ស បាលោតិ នាមំ អកាសិ  បានសន្មតឈ្មោះរបស់កូនប្រុសនោះថា បាល

៨.ករ ធាតុ នៅពេលមកគូជាមួយនឹងវិកតិកម្មដែលជាសំខ្យា ប្រែថា រួម…ជា ដូចជា ឥតិ​ សត្តមដ្ឋមង្គទ្វយមេកំ កត្វា អដ្ឋង្គានិ ហោន្តិ រួមអង្គ ២ គឺ អង្គទី ៧ និង ទី ៨​ របស់ឧបាសកនិងឧបាសិកា ដោយអំណាចឧបោសថ ជាអង្គតែមួយ  ជាអង្គ ៨ ដោយប្រការដូច្នេះ ។

៩.ករ ធាតុ នៅពេលមកគូជាមួយនឹង អាទឹ ប្រែថា​ ចាប់តាំងពី ដូចជា ឧបសម្បទមណ្ឌលំ អាទឹ កត្វា សីលំ បច្ចវេក្ខិត្វា ពិចារណាសីលចាប់តាំងពីមណ្ឌលឧបសម្បទ ។

១០. ករ ធាតុ នៅពេលមកគូនឹង អាជ្ញា​ ទណ្ឌកម្ម ទោសទណ្ឌ ប្រែថា​ ដាក់  ដូចជា

អាណំ ករិស្សាមិ នឹងដាក់ទោសទណ្ឌ

១១.ករ ធាតុ នៅពេលមកគូនឹង អាបត្តិ​, ឈ្មោះអាបត្តិផ្សេង ៗ​ ប្រែថា​ ពិន័យត្រូវ ដូចជា តេន អគ្ឃេន អាបត្តិ ការេតព្ពា គប្បីឲ្យពិន័យអាបត្តិតាមតម្លៃនោះ ។

១២.ករ ធាតុ នៅពេលមកគូនឹង វចនំ ប្រែថា​ ធ្វើតាម ដូចជា តុយ្ហំ វចនំ ករោមិ ខ្ញុំ នឹងធ្វើតាម ពាក្យ របស់អ្នក ។ 

Facebook Comments

loading...