loading...

ជួយជីវិតពស់ចេញពីភ្នក់ភ្លើង

បុរសម្នាក់ ប្រទះឃើញពស់មួយត្រូវបានភ្លើងឆេះ ។  គាត់សំរេចចិត្តចាប់ពស់នោះចេញពីភ្នក់ភ្លើង ប៉ុន្តែនៅពេលដែលគាត់ចាប់ពស់នោះ ស្រាប់តែវាចឹកដៃរបស់គាត់ ធ្វើឲ្យគាត់ឈឺចាប់ បន្ទាប់មក គាត់បានលែងពស់នោះភ្លាម បណ្តាលឱ្យវាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងដូចមុន ។

loading...

នៅពេលគាត់សម្លឹងមើលទៅជុំវិញ ក៏បានឃើញកំណាត់ដែកថែបមួយ ហើយគាត់ក៏ប្រើកំណាត់ដែកនោះ លើកពស់ចេញពីភ្នក់ភ្លើង ។

តាចាស់ម្នាក់បានឃើញព្រឹត្តិការណ៍នេះ គាត់ក៏សួរបុរសនោះថា

“ពស់បានចឹកអ្នក ប៉ុន្តែហេតុអ្វីបានជាអ្នកនៅតែព្យាយាមជួយសង្គ្រោះជីវិតវា?”

បុរសនោះឆ្លើយថា“ ការចឹកគឺជាធម្មជាតិរបស់ពស់ តែវាមិនអាចផ្លាស់ប្តូរទឹកចិត្តរបស់ខ្ញុំបានទេ នុះ គឺ ការជួយសង្រ្គោះជីវិត” ។

loading...

រឿងនេះបង្រៀនថា…

សូមកុំផ្លាស់ប្តូរទឹកចិត្តរបស់អ្នក ដោយគ្រាន់តែនរណាម្នាក់ធ្វើអំពើមិនគប្បីចំពោះអ្នក ។

សូមកុំបោះបង់បេះដូងល្អរបស់អ្នក ប៉ុន្តែត្រូវរៀនប្រុងប្រយ័ត ។

Facebook Comments

loading...