loading...

៣.ព្រហ្មញ្ញសាសនា (Brahmanism)

ព្រហ្មញ្ញសាសនាគឺជាសាសនាបុរាណមួយដែលបានវិវត្តឡើងជាមួយនឹងដំណើរមកដល់នៃជនអំបូរអារ្យ័នប្រមាណ ៤០០០ ឆ្នាំកន្លងមកហើយ ។ ដំបូងឡើយ ពួកអារ្យ័នបាន គោរពបូជាព្រលឹងនិងអំណាចរបស់ខ្មោចអារក្សអ្នកតាដែលមិនអាចពន្យល់បាន ។

loading...

ក្រោយមកទៀត ការគោរពធម្មជាតិផ្សេងៗបានវិវត្តទៅ ជាការធ្វើរូបសំណាក និង ព្រះ អាទិទេពជាច្រើន ដូចជា ព្រះឥន្ទ្រ ព្រះពិរុឡ ព្រះអគ្នី ជាដើម ។

ជំនឿទាំងនេះបានវិវឌ្ឍទៅជាសាសនាព្រាហ្មណ៍,ក្លាយជាសាសនាមួយដែលគ្មានសាស្ដាជាស្ថាបនិកដូចសាសនាដទៃទេ សព្ពថ្ងៃ ហៅថា សាសនាហិណ្ឌូ  មានសាសនិកជិត ៨០០ លាននាក់នៅទូទាំងពិភពលោក រួមមាន ឥណ្ឌា នេប៉ាល់ និង ផ្នែកខ្លះនៃ​ប្រទេស​ឥណ្ឌូនេស៊ី ។

ពាក្យវេវចនៈ ៖ ព្រហ្មញ្ញសាសនា,សាសនាព្រាហ្មណ៍,សាសនាហិណ្ឌូ ។

នៅពេលជនអារ្យ័នតាំងទីលំនៅក្នុងជម្ពូទ្វីបហើយ ពួកគេបានប្រមូល​រួបរួម​ពាក្យ​បង្រៀន​និងពាក្យសូធ្យបួងសួងផ្សេង ៗ របស់ខ្លួនជាភាសាសំស្ក្រឹត ហៅថា​ ព្រះវេទ ប្រែថា ចំណេះដឹង ។  គម្ពីរដែលតែងឡើងដំបូង ឈ្មោះថា ឫគវេទឥរុវេទ (Rigveda) ។ បន្ទាប់មក ពួកគេបានចងក្រងគម្ពីរបន្ថែមទៀតតាមលំដាប់ គឺ យជុរវេទ (Yajurveda) សាមវេទ (Samveda) និង អាថរវេទអាថព្ពណវេទ (Atharveda) ។ គម្ពីរទាំង ៤ នេះមានលក្ខណៈផ្សេងគ្នាដូចខាងក្រោម ៖

          ១. ឫគវេទ ជាគម្ពីរស្ដីពីបទសូធ្យសរសើរ​ព្រះអាទិទេព,​ឫទ្ធិអំណាច​របស់ព្រះ​អាទិទេព​និងធម្មជាតិ រៀបរាប់ពីការបង្កើតពិភពផែនដី ហើយត្រូវបានចាត់ទុកថា​ជាគម្ពីរចំណាស់បំផុតដែលមានបទសូធ្យច្រើនរហូតដល់ ១០២៨ បទ ។​

loading...

          ២. យជុរវេទ ជាគម្ពីរស្ដីពីបទចងក្រងពាក្យបួងសួងផ្សេងៗ ដែលត្រូវបានប្រើ​ក្នុងពិធីបូជាយញ្ញ ហៅថា យញ្ញពិធី

          ៣. សាមវេទ ជាគម្ពីរស្ដីពីពាក្យឆន្ទសម្រាប់សូធ្យក្នុងពិធីថ្វាយទឹកសោម ។

          ៤.អាថរវេទ ជាគម្ពីរស្ដីពីវេទមន្តនិងមន្តអាគមដែលសង្កត់ធ្ងន់លើសៃយសាស្រ្ត ។

ចំណេរកាលក្រោយមក គម្ពីរទាំង ៤ នេះបានក្លាយជាគម្ពីរសំខាន់សម្រាប់​សាសនា​ហិណ្ឌូ ដែលប្រមែប្រមូលព្រះអាទិទេពក្នុងសារពើវត្ថុគ្រប់យ៉ាង ឃើញថា មានព្រះ​អាទិទេព​ជាច្រើន ដូចជា ព្រះអគ្នី (ភ្លើង) ព្រះសោម (ព្រះច័ន្ទ) ព្រះឥន្ទ្រ ព្រះអាទិត្យ ព្រះព្រហ្ម ព្រះឥសូរ ព្រះនារាយណ៍ ព្រះសិវៈ ព្រះវិស្ណុ ព្រះក្រឹស្នា ព្រះរាម និង ព្រះពិឃនេស ជាដើម ។  

Facebook Comments

loading...