loading...

២.ដំណើរមកដល់នៃជនអារ្យ័ន(The Aryans)

ចំណេរកាលតមក ជនអំបូរមិលក្ខៈ ឬ ត្រាវិឌៀន ដែលរីកចម្រើនជាងជនជាតិដើម  បានផ្លាស់ទីមកអាស្រ័យនៅក្នុងឥណ្ឌា ។

loading...

ជនអំបូរនេះបានសាយភាយពូជពង្សទៅកាន់ភូមិភាគខាងត្បូង ក្លាយជាជនអំបូរ ទមិឡ(Tamil) តេលុកូ(Teluku) មលាបារ (Malabar) គណៈរិស (Kanarise) ជាដើម ។ ពាក្យថា មិលក្ខៈ ប្រែថា សៅហ្មងមានសម្បុរខ្មៅ ។  

តមក ប្រមាណ ៤០០០ ឆ្នាំកន្លងទៅ ជនអារ្យ័ន ដែលពីដើម គេនិយាយថា មកពីអាស៊ីកណ្តាល បានផ្លាស់ទីចូលកាន់ឥណ្ឌា ។ ការបន្លាស់ទីរបស់ជនអារ្យ័ន ចែកចេញជា ២ ខ្សែ គឺ ខ្សែទី ១ ទៅកាន់អឺរ៉ុប ក្លាយជាជនអារ្យ័នអឺរ៉ុបបច្ចុប្បន្ន និង ខ្សែទី ២ ទៅកាន់ទិសអាគ្នេយ៍ តាំងលំនៅឋានត្រង់បរិវេណទន្លេសាបកាស្ពៀនបច្ចុប្បន្ន (Caspian) ។

ក្រោយមក ជនអំបូរដែលមកពីអាស៊ីកណ្ដាល បានបែកចេញជា ២ ខ្សែទៀត គឺ ខ្សែទី ១ ទៅកាន់មជ្ឈិមបូរពា ក្លាយជាជនអារ្យ័នព័រសៀ និង ខ្សែទី ២ ទៅកាន់ឥណ្ឌា តាំងលំនៅឋានត្រង់បរិវេណទន្លេសិន្ធុខាងលើ ។ លក្ខណៈទូទៅរបស់ជនអារ្យ័ន គឺ សម្បុរស មាឌធំខ្ពស់ ច្រមុះស្រួច ក្បាលទ្រវែង សក់ស្រលូន មុខមាត់សមសួន កាត់ទៅខាងអឺរ៉ុប   ។

សង្គមជនអារ្យ័នយុគដំបូងប្រកបដោយអ្នកចម្បាំង សាមញ្ញជន អ្នកជំនួញ អ្នកបួស និង ទាសាទាសី ។

ដោយសារតែជនអារ្យ័ន ដែលមានន័យថា ចម្រើន រុងរឿង ស្ទាត់ជំនាញក្នុងការជិះសេះ ការប្រើលំពែង និង ដាវជាអាវុធសម្រាប់ធ្វើសង្គ្រាមជាដើម ហេតុនោះ ជនអារ្យ័នទើប អាចយកឈ្នះជនជាតិដើមទាំងពីរបាន ហើយរុញច្រានជនជាតិដើមទាំងនោះទៅកាន់ ភូមិភាគខាងត្បូង ក្រោយមក ពួកគេក៏ចាប់ផ្តើមរៀនរស់នៅជាមួយគ្នាយ៉ាងស្និទ្ធស្នាល និងមានអាពាហ៍ពិពាហ៍រវាងជនជាតិដើមទាំងនោះ ទើបបានក្លាយជាជនជាតិឥណ្ឌា ភាគច្រើននាពេលបច្ចុប្បន្ននេះ ។

loading...

ទោះបីជាពេលនេះការគ្រប់គ្រងស្ថិតនៅក្រោមអំណាចរបស់ពួកអារ្យ័នថ្មីក៏ដោយ ក៏ប៉ុន្តែវប្បធម៌និងសាសនាក៏មានការលាយចម្រុះគ្នាជាមួយវប្បធម៌ជនជាតិដើមផងដែរ ពួកជនមិលក្ខៈជាកុលសម្ព័ន្ធដែលគោរពបូជាធម្មជាតិ ដូចជា ដើមឈើ ភ្នំ ផែនដី ទឹក ភ្លើង ខ្យល់ ជាដើមសុទ្ធតែមានអាទិទេពសណ្ឋិតនៅទាំងអស់ ហើយអាទិទេពទាំងនោះ អាចឱ្យគុណនិងទោសដល់អ្នកបួងសួងបាន ។

 ជនអារ្យ័នក៏មានជំនឿក្នុងធម្មជាតិផងដែរ ដូចជា ព្រះអាទិត្យ ព្រះច័ន្ទ ផ្កាយ មេឃ ពពក អ័ព្ទ ខ្យល់ព្យុះ ។ល។ ទាំងអស់នេះចាត់ថាជាព្រះអាទិទេពរបស់ពួកអារ្យ័ន ។ នៅពេលពួកអារ្យ័នចូលមកតាំងទីលំនៅក្នុងឥណ្ឌា ពួកជនទាំងពីរអំបូរ ក៏មានការផ្សំផ្គុំ លាយឡំគ្នា ក្លាយមកជាព្រហ្មញ្ញសាសនាដូចសព្ពថ្ងៃនេះ ។

Facebook Comments

loading...