loading...

 

ចម្លងចេញពីបណ្ដាំតាមាស

loading...

**********

នាមខ្ញុំឈ្មោះមាសជាចាស់ព្រឹទ្ធាចារ្យអាយូសជាង ៨០ ឆ្នាំប្លាយ កើតក្នុងឆ្នាំជូត សំរឹទ្ធិស័ក ចុល្លសករាជ ១១៩០ បើគិតជាសករាជបារាំងត្រូវថែមលេខ ១ ទៀត ទើបត្រូវ នឹងឆ្នាំ ១៨២៨ តែងជាពាក្យបណ្ដាំនេះទុក ឱ្យកូនចៅ នៅឯក្រោយ ចូរចាំគ្រប់គ្នា និយាយប្រាប់គ្នា ត ៗ ទៅ ។


កាលដើមឡើយឪពុកខ្ញុំធ្វើជាបាឡាត់ខេត្តលង្វែក ជាខេត្តកាលនោះ ជីតាខ្ញុំធ្វើជា ចៅហ្វាយស្រុកនោះ ខ្ញុំទាន់ជីតាខ្ញុំ គាត់ច្បាំងនឹងយួន កាលរាជ្យហ្លួងអង្គម៉ី ហើយគាត់ បាត់បង់ក្នុងទ័ព តមកទៀត ឪពុកខ្ញុំគាត់នាំ កងទ័ពទៅដេញយួន យួនក៏បាក់រត់ខ្ចាត់ ខ្ចាយទៅគ្រប់ ទិស ឯខ្លួនគាត់ក្ដី បាត់មិនដឹងជាទៅឯណាមិនឃើញ គាត់ត្រឡប់ មកផ្ទះវិញជីដូនខ្ញុំគាត់បាត់បង់ជាង ១១ ឆ្នាំ ១២ ឆ្នាំមុន ជីតាខ្ញុំនៅកណ្ដាលផ្លូវ ដែល ទៅពីបាត់ដំបងទៅបាងកក ត្បិតកាលនោះ ពួកកងទ័ពសៀមគៀរគាត់ នាំទៅជាឈ្លើយ

ឯម្ដាយខ្ញុំគាត់បាត់បង់នៅវេលាដែល យួនលើកមកលុកប្លន់បន្ទាយលង្វែក បងប្អូនប្រុស ខ្ញុំ ៣ នាក់អនិច្ចកម្មក្នុងទីចម្បាំង កាលនោះ ទៅច្បាំងជាមួយនឹងមាគាត់ ២ នាក់ ហើយ និង បងប្អូនជីដូនមួយច្រើននាក់ដែរ នាំពួកកងទ័ពស្រុះចិត្តគ្នាទៅច្បាំង ឯខ្លួនខ្ញុំចូល ច្បាំងនឹងគេបាន ៣ ឆ្នាំ ដរាបទាល់តែស្រុកសាន្តត្រាណ ហើយហ្លួងអង្គឌួង ចុះសន្យា ធ្វើស្ពានមេត្រីនឹងសៀមនិងយួន ។


វេលានោះ ខ្ញុំក៏ធំមានអាយុក្រែលល្មមឃើញស្គាល់ ចាំការគ្រប់ជំពូកបានហើយ បានយល់ច្បាស់ដែលពួកនាម៉ឺន ៗ គេនិយាយគ្នានៅប្របខ្ញុំ ខ្ញុំចាំបានទាំងអស់ ។

loading...


ស្រុកកាលនោះបាក់បែកក្រទាល់ ក្នុងមួយភូមិ ៗ រកប្រាក់មួយរៀលគ្មាន រត់ចោល​ស្រែ​ចម្ការច្បារដំណាំ ខានដាំភ្ជួររាស់ស្ទូង ព្រួស សាប ព្រោះខ្លាចយួនសៀម វាមកកំហែង​ច្រូតយកស្រូវក្នុងស្រែ ដើមដូងស្លា និងដើម ឈើស៊ីផ្លែទាំងប៉ុន្មាន​កាប់ចោល​ជាងពាក់​កណ្ដាលហើយក្នុងភូមិដែលជីតា ដែលឪពុកខ្ញុំគាត់ធ្លាប់ ឃើញស្គាល់ ពីដើម មានផ្ទះ ១៥០ នោះ ឃើញនៅតែផ្ទះ ៦០ ផ្ទះ ៥០ ផ្ទះ ២៥ វិញ ឯរាស្ត្រចំណុះស្រុក ក៏តិចជាង​ពីដើម ។

ពួកសមណ:ជីព្រាហ្មណ៍ ក៏កើតទុក្ខវេទនាព្រោះវាលុកប្លន់​ព្រះវិហារ​អារាម​ជញ្ជូនយក​ព្រះ​ពុទ្ធរូប​ណាដែលជាមាស​ជាប្រាក់ជាសំរិត​ហើយវា​ដុតព្រះវិហារ​វត្តអារាម​ជាច្រើន​អន្លើ វត្តណាដែលនៅសល់នោះរកដំបូលគ្មាន ដំបូលនោះ ស្រុតបាក់ធ្លាក់ទៅ​គ្រប​លើ​អាសនៈព្រះ រកនរណានឹងមានចិត្តគិតជួសជុលគ្មាន ព្រោះរវល់តែនឹងច្បាំងរាំងជល់​មកជាង ៥០ ឆ្នាំ ស្រុកភូមិបាក់បែករត់ចោល ស្ងាត់សូន្យឈឹង​មុខគួរឲ្យស្រងេះ​ស្រងោច​ខ្លោចផ្សាណាស់ ណាវេទនានឹងស្រី ដែលមានកូនតូចៗ អង្គុយឱបក្បាលជង្គង់​មុខច្រមិស​​មើលតែមុខកូនភ្លឹះ ៗ ។ (នៅមានត)

Facebook Comments

loading...