loading...

ដល់ថ្ងៃចន្ទ ៤ កើត ខែពិសាខ ឆ្នាំរកា បញ្ចស័ក អុងតាតុន នាំសម្ដេច​ព្រះឧទ័យ​រាជាធិរាជ និង សម្ដេចព្រះទាវសម្ដេចព្រះរាជមាតា នូវអស់គ្រួសារមុខមន្ត្រី ចេញពីស្រុកបាញ់ងែមកដល់បន្ទាយពេជ្រកំពង់ពោធិ៍តូច ។


នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែពិសាខ ឆ្នាំរកា បញ្ចស័ក នោះ ចៅពញាពិជ័យឥន្រ្ទា ពញាពិជេដ្ឋកោសា ឧកញ៉ា យមរាជឃួន ឧកញ៉ាចក្រីជេត ព្រះវិសេសសន្ធរ និងអស់ នាម៉ឺនខ្មែរដែលនៅអាយពុំហ៊ានរឹងត្អឹងនាំគ្នាមកថ្វាយបង្គំសម្ដេចព្រះឧទ័យរាជាធិរាជ ។ រួចស្ដេច​​ឱ្យ​ទៅ​សំពះអុង តាតុនអស់នាម៉ឺនសព្វមន្ត្រីទាំងនោះ​ នាំអស់​កាំភ្លើង​គ្រឿង​ប្រដាប់គ្រាប់រំសេវស្រូវអង្ករព្រះរាជទ្រព្យដែលខាននៅអាយមកថ្វាយសម្ដេចព្រះឧទ័យរាជាធិរាជ ។

loading...


ឯអស់នាម៉ឺនមន្ត្រីប៉ុន្មានដែលខាននៅស្រុកខ្មែរក្ដី ជំទាវឃុនណាងដែលប្ដីហែ​ព្រះអនុជ​ចូលទៅក្រុងស្រីអយុធ្យាក្ដី សឹងតែទ្រង់ព្រះមេត្តាប្រោសជាខ្ញុំសម្រាប់ព្រះបារមីពុំបាន​ចាប់ទោសភ័យអ្វីឡើយ ហើយចៅពញា ពិជ័យឥន្ទ្រា ឧកញ៉ាពិជេដ្ឋកោសា ឧកញ៉ា​មហាអាមាត្យ ឧកញ៉ាយមរាជ ឧកញ៉ាចក្រីជេត ព្រះវិសេសសន្ធរ ក្រាបថ្វាយ​បង្គំលា​សម្ដេចព្រះឧទ័យរាជាធិរាជនាំពលត្រឡប់ទៅស្រុកបាត់ដំបង ស្រុកសីមាវិញ នោះសម្ដេចព្រះឧទ័យរាជាធិរាជត្រាស់ប្រើឧកញ៉ាឯករាជ្យ ទែន ឧកញ៉ាស្រីសុរិយោវង្ស សុក នាំព្រះសុភអក្សរ នូវគ្រឿងបណ្ណាការរាជសារទៅថ្វាយ​ព្រះបាទសម្ដេច​ព្រះពុទ្ធឡឺត​ឡា​នភាល័យ ៗ ត្រាស់ប្រើពញាអាមាត្យ នាំប្រាក់មួយ ពាន់រៀល​ស្រូវ​មួយរទេះនៅ​កៀន​ព្រែកមកថ្វាយសម្ដេចព្រះឧទ័យរាជាធិរាជ នូវសម្ដេចព្រះមាតុច្ឆា សម្ដេចព្រះរាជ​មាតា ហើយពញាអាមាត្រលាវិលទៅស្រុកសៀមវិញ ។


ថ្ងៃអាទិត្យ ៤ កើត ខែស្រាព ឆ្នាំរកា បញ្ចស័ក អុងតាតុន ជាធំអញ្ជើញសម្ដេច​ព្រះឧទ័យ​រាជាធិរាជមកគង់បន្ទាយធ្វើថ្មីនៅភ្នំពេញនៅឯត្បូងវត្តព្រះឧណ្ណាលោម សន្មត់ឱ្យ ឈ្មោះ បន្ទាយកែវ ។ [នៅមានត]

 

Facebook Comments

loading...