loading...

[១] ឥឡូវនេះ បណ្ឌិតគប្បីជ្រាបហេតុការណ៍ផ្សេង​ ៗ ក្នុងរាជវង្សសៀមទាក់ទង​នឹងភូមា​និង​មន ។

[២] គ្រានោះឯង បណ្ដាព្រះធម្មខ័ន្ធ ៨៤០០០, ព្រះពុទ្ធវចនៈ គឺ ព្រះត្រៃបិដកបាន​ប្រតិស្ថាន​នៅក្នុងជម្ពូទ្វីប បណ្ឌិតទាំងឡាយបានចារឹកកត់ត្រាទុកក្នុងក្បួនសត្រា ដោយ​អក្សរ​ផ្សេង ៗ ដោយភាសាផ្សេង​ ៗ សាយភាយទៅក្នុងនគរជាច្រើន ដើមឡើយ ព្រះពុទ្ធវចនៈ​ទាំងនោះនៅពេញលេញនៅឡើយ លុះកាលវេលាកន្លងផុតទៅ ក្រោយ ៗ មក ព្រះ​ពុទ្ធ​វចនៈ​ទាំង​នោះក៏រេចរិល ទាសផ្ដាស ខុសឆ្គង វិនាស សិថិលធនិតទៅ មាន​ការ​បន្ត​វេនអនុសន្ធិដែលច្របូក​ច្របល់ដោយទោស ពួកជនដែលមាន​សេចក្តីសង្វាតនិង​ប្រាជ្ញា​ទន់​ខ្សោយជាដើម សិក្សារៀនសូធ្យ មិនវិភាគវែកញែកអក្សរ បទ និង ព្យញ្ជនៈ​ឲ្យត្រឹម​​ត្រូវ​ ហេតុ​នោះ ព្រះពុទ្ធវចនៈទើបរេចរិលខុសឆ្គងទៅ ។ 

loading...

[៣] ម្យ៉ាងទៀត ព្រះពុទ្ធវចនៈទាំងនោះបានប្រតិស្ថាននៅក្នុងប្រទេសទាំង ៥ គឺ

១)ប្រទេសសៀម (ស្យាមទិយរាជបទេសោ)

២)ប្រទេសលាននារបស់មន្ទរាជ(មន្ទរាជមលានបទេសោ)

៣)ប្រទេសខេមរាជ គឺ កម្ពុជា (កម្ពុជខេមរាជបទេសោ)

loading...

៤.ប្រទេសមន គឺ ហង្សវតី (ហំសារាមររាជបទេសោ)

៥.ប្រទេសភូមា គឺ អាវពុកាម (អាវពុកាមវមារាជបទេសោ)

  ក្នុងប្រទេសផ្សេង ៗ សាបសូន្យទៅ បណ្ដាពួកជនទាំងនោះ នរជនដែលមិនដឹង​គុណ​ក្នុង​​ព្រះពុទ្ធសាសនា ក៏មានច្រើនឡើង ។

Facebook Comments

loading...