loading...

សត្តមីវិភត្តិចុះក្នុងអត្ថ ១០ យ៉ាង សម្ពន្ធចូលនាម ឬ កិរិយា

១.ក្នុង ជាទីកំបាំង ហៅថា បដិច្ឆន្នាធារ

loading...

២.ក្នុង ជាទីជ្រែកជ្រាប​ ឬ លាយចូលគ្នា ហៅថា ព្យាបិកាធារ

៣.ក្នុង​ ជាទីអាស្រ័យនៅ ហៅថា វិសយាធារ

៤.ទៀប,ជិត,ក្បែរ ជាទីជិតខាង ហៅថា សមីបាធារ

៥. ឰដ៏,លើ,ឯ,ត្រង់ ជាទីទទួលទ្រ  ហៅថា  ឧបសិលេសិកាធារ

៦.ក្នុង,នៅ,នា ជាពេលវេលា ហៅថា កាលសត្តមី

loading...

៧.នាកាល ជាប្រធានក្នុងប្រយោគជ្រែក ហៅថា លក្ខណ (មានលក្ខណកិរិយា ទទួល) ឬ ហៅថា លក្ខណវន្ត (មានលក្ខណវន្តកិរិយា ទទួល) ។

៨.និមិត្ត, ត្បិត,ក្នុងព្រោះ ជាគ្រឿងសម្គាល់ ឬ ជាហេតុ ហៅថា និមិត្តសត្តមី

៩.ក្នុងចំណោម ជាទីផ្តុំគ្នាដែលត្រូវញែកចេញ ហៅថា និទ្ធារណ (មាននិទ្ធារណីយ ទទួល) ។

១០. រី ចុះក្នុងអត្ថបឋមាវិភត្តិ ហៅថា សត្តមីបច្ចត្តសយកត្តាបច្ចត្តសត្តមី

*កំណត់សម្គាល់ ៖ ប្រសិនបើមិនអាចសម្ពន្ធតាមគោល ១០ ប្រការខាងលើនេះទេ មានវិធីសម្ពន្ធដូចតទៅនេះ

១.សម្ពន្ធចូលនាម​ ហៅថា ភិន្នាធារ

២.សម្ពន្ធចូលកិរិយា ហៅថា អាធារ

Facebook Comments

loading...