loading...

ប្រវត្តិ នមោ

បទ នមោ នេះ ត្រូវបានបោរាណាចារ្យហៅថាជា មហានមស្ការ គឺ បទនមស្ការសំខាន់ ព្រោះនៅគ្រប់កម្មវិធីបុណ្យ ឬ សាសនពិធីផ្សេង ៗ, បទ នមោ នេះត្រូវបានពុទ្ធបរិស័ទ​លើកយកមកសូធ្យមុនគេ មិនដែលខកខានឡើយ ។

loading...


នៅសម័យព្រះពុទ្ធជាម្ចាស់ទ្រង់គង់ព្រះជន្មនៅ មានបុគ្គលច្រើននាក់ ដូចជា សក្កទេវរាជ ព្រហ្មាយុព្រាហ្មណ៍ និង នាងធនញ្ជានីព្រាហ្មណីជាដើម បានបន្លឺឧទានពាក្យនេះ​ឡើង​ដើម្បីនមស្ការព្រះសម្មាសម្ពុទ្ធជាម្ចាស់ដោយសេចក្ដីជ្រះថ្លាដែល​បានជ្រួតជ្រាប​ក្នុងគុណរបស់ព្រះអង្គ ។


ប៉ុន្តែអាចារ្យពួកខ្លះពោលថា ទេព ៥ អង្គបានពោលបទ នមោ នេះដំបូងគេ គឺ
សាតាគិរីយក្ស ពោលថា នមោ
រាហូអសុរិន្ទ ពោលថា តស្ស
ស្ដេចចតុលោកបាល ពោលថា ភគវតោ

សក្កទេវរាជ ពោលថា អរហតោ
មហាព្រហ្ម ពោលថា សម្មាសម្ពុទ្ធស្ស

រួមទាំង ៥ បទ ក្លាយជាមហានមស្ការ រហូតដល់សព្វថ្ងៃ ។

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស.

loading...

ប្រែលោតសព្ទ

យោ ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ ឯណា ឧប្បន្នោ កើតឡើងហើយ លោកេ ក្នុងលោក

នមោ រីកិរិយានមស្សការ អត្ថុ ចូរមាន តស្ស ភគវតោ ដល់ព្រះដ៏មានព្រះភាគជាម្ចាស់ ព្រះអង្គនោះ អរហតោ ជាអ្នកកម្ចាត់នូវសត្រូវ គឺ កិលេស សម្មាសម្ពុទ្ធស្ស ជាអ្នកត្រាស់​ដឹងឯងដោយប្រពៃ ។

Facebook Comments

loading...