loading...

ស្វែងយល់អក្សរ ស្រៈ ព្យញ្ជនៈ​ ស័ព្ទ បទ ក្នុងភាសាបាលី

វណ្ណមាលា បានដល់ កម្រងអក្សរ ALPHABET ក្នុងភាសាបាលីមានកម្រងអក្សរ ៤១ តួ ស្រៈ ៨ តួ និង ព្យញ្ជនៈ ៣៣ តួ ។

អក្សរ សំដៅដល់ សំឡេងតួសំណេរ ដែលមានន័យថា សំឡេង គឺ ស្រៈ ៨ តួ និង តួសំណេរ គឺ ព្យញ្ជនៈ ៣៣ តួ ។ មូលហេតុដែលហៅ ស្រៈ ថាជាសំឡេង ព្រោះព្យញ្ជនៈនីមួយ ៗ ត្រូវបានព្រះគន្ថរចនាចារ្យចាត់ទុកថាជា មូគព្យញ្ជនៈ គឺ ព្យញ្ជនៈ​គ  មិនមានសំឡេងរបស់ខ្លួនឯងទេ លុះត្រាតែផ្សំជាមួយស្រៈទើប​អាចចេញ​សំឡេង​បាន ។

loading...

ស័ព្ទ = ស្រៈ + ព្យញ្ជនៈ

មនុស្ស ប្រកបដោយគ្រឿងផ្សំ ដូចតទៅនេះ  ម្ + អ + ន្ + ឧ + ស្ + អ + ស្ + អ ។

សព្ទ មនុស្ស ប្រកបដោយព្យញ្ជនៈ ៤ តួ គឺ ម្ ន្ ស្ ស្ និង ស្រៈ ៤ តួ គឺ អ ឧ អ អ ។

សម្គាល់ ៖ សញ្ញា ្ នៅក្រោមព្យញ្ជនៈនីមួយ ៗ នោះ សំដៅសល់ មូគព្យញ្ជនៈ  គឺ ព្យញ្ជនៈគ មិនមានស្រៈអាស្រ័យទេ ។

ពោលគឺ ព្យញ្ជនៈទាំង ៣៣ តួនោះ នៅពេលផ្សំជាមួយស្រៈទាំង ៨ តួ កើតបានជា ស័ព្ទ ផ្សេង ៗ ។  ស័ព្ទផ្សេង ៗ ដែលរៀងរាយតាំងពី ២ ស័ព្ទ ឡើងទៅ ហៅថា សទ្ទមាលា បានដល់ កម្រងស័ព្ទ ដូចជា មនុស្ស សត្ត នរ នគរ បុរិស ជាដើម ។ 

loading...

កម្រងស័ព្ទ​សម្រាប់សម្គាល់​ឈ្មោះ មនុស្ស សត្វ ទីកន្លែង វត្ថុ ហៅថា នាមស័ព្ទ ប្រែថា សំឡេង តួសំណេរ សម្រាប់សម្គាល់​ឈ្មោះ​មនុស្ស សត្វ ទីកន្លែង វត្ថុ នានាក្នុង​ត្រៃលោក ។

បទ = ស័ព្ទ +  វិភត្តិ

មនុស្សោ = មនុស្ស + សិ បឋមាវិភត្តិ

បទ មនុស្សោ ប្រកបដោយស័ព្ទ មនុស្ស ផ្សំជាមួយ សិ បឋមាវិភត្តិ ។

ចម្ងល់ គឺថា ហេតុអ្វីបានក្លាយជា មនុស្សោ គួរតែជា មនុស្សសិ ទើបត្រូវ ? ចម្លើយ គឺ ព្រោះ ផ្លាស់ សិ បឋមាវិភត្តិ ជាស្រៈ និង លុប​ ស្រៈមុខចោល ហើយផ្សំជាមួយ បានជា មនុស្សោ ។ នៅក្នុងភាសាបាលី ការផ្លាស់ព្យញ្ជនៈជាស្រៈ ហៅថា អាទេសៈ

មនុស្សោ ប្រែថា រីមនុស្ស ។ ពាក្យថា រី ប្រែចេញមកពី សិ បឋមាវិភត្តិដែល​ត្រូវបាន​ផ្លាស់ជាស្រៈ នុះឯង ។

សរុបសេចក្តីមក អក្សរ សំដៅដល់ សំឡេង និង តួសំណេរ​សំឡេង គឺ ស្រៈ តួសំណេរ គឺ ព្យញ្ជនៈ ។ ស្រៈផ្សំជាមួយព្យញ្ជនៈ ហៅថា ស័ព្ទ ហើយស័ព្ទផ្សំជាមួយ​វិភត្តិ ហៅថា បទ

 

 

Facebook Comments

loading...