loading...

ប្រែលោតប្រយោគ ៖ បាលីលើកសត្តាហៈ

បាលីលើកសត្តាហៈ មាន ២ បែប គឺ

១. សត្តាហករណីយំ កិច្ចំ មេ អត្ថិ, តស្មា មយា គន្តព្ពំ, ឥមស្មឹ សត្តាហព្ភន្តរេ និវត្តិស្សាមិ.

loading...

ប្រែលោតប្រយោគ

កិច្ចំ រីកិច្ច សត្តាហករណីយំ ដែលត្រូវធ្វើរហូតថ្ងៃ ៧ មេ របស់ខ្ញុំព្រះករុណា អត្ថិ មាន, តស្មា ព្រោះហេតុនោះ មយា គឺខ្ញុំព្រះករុណា គន្តព្ពំ ទើបត្រូវទៅ, អហំ រីខ្ញុំព្រះករុណា និវត្តិស្សាមិ នឹងត្រឡប់មក សត្តាហព្ភន្តរេ ក្នុងកំឡុងនៃថ្ងៃ ៧ ឥមស្មឹ នេះ ។ 

ប្រែដោយអត្ថ

ខ្ញុំព្រះករុណាមានកិច្ចត្រូវធ្វើរហូត ៧ ថ្ងៃ ហេតុនោះ ខ្ញុំព្រះករុណាទើបត្រូវធ្វើដំណើរទៅ ខ្ញុំព្រះករុណានឹងវិលត្រឡប់មកវិញក្នុងកំលុង ៧ ថ្ងៃនេះ ។​

សម្ពន្ធ

loading...

សត្តាហករណីយំ វិសេសន​ របស់ កិច្ចំ ៗ សយង្កត្តា ក្នុង​ អត្ថិ  ៗ អាខ្យាតបទ កត្តុវាចក, មេ សាមីសម្ពន្ធ ក្នុង កិច្ចំ, តស្មា ហេតុ​ ក្នុង គន្តព្ពំ, មយា អនភិហិតកត្តា ក្នុង គន្តព្ពំ ៗ កិតបទ ភាវវាចក, អហំ សយង្កត្តា ក្នុង និវត្តិស្សាមិ ៗ អាខ្យាតបទ កត្តុវាចក ឥមស្មឹ វិសេសន ក្នុង សត្តាហព្ភន្តរេ ៗ កាលសត្តមី ក្នុង និវត្តិស្សាមិ​​ ។

២.សចេ មេ អន្តរាយោ នត្ថិ, សត្តាហព្ភន្តរេយេវ បុន និវត្តិស្សាមិ.

ប្រែលោតប្រយោគ

សចេ ប្រសិនបើ អន្តរាយោ រីអន្តរាយ នត្ថិ មិនមាន មេ ដល់ខ្ញុំព្រះករុណាទេ  ( អហំ រីខ្ញុំព្រះករុណា ) និវត្តិស្សាមិ-នឹងត្រឡប់មក បុន-វិញ សត្តាហព្ភន្តរេ-ឯវ ក្នុងចន្លោះនៃ​ថ្ងៃ ៧ ហ្នឹងឯង ។

ប្រែដោយអត្ថ

បើមិនមានអន្តរាយដល់ខ្ញុំព្រះករុណាទេ ខ្ញុំព្រះករុណានឹងត្រឡប់មកវិញ ក្នុងចន្លោះប្រាំពីរថ្ងៃហ្នឹងឯង ។

សម្ពន្ធ

សចេ-ស័ព្ទ បរិកប្បត្ថ, អន្តរាយោ សយង្កត្តា ក្នុង នត្ថិ ៗ អាខ្យាតបទ កត្តុវាចក, មេ សម្បទាន ក្នុង នត្ថិ, អហំ សយង្កត្តា ក្នុង និវត្តិស្សាមិ ៗ អាខ្យាតបទ កត្តុវាចក, ឯវ-ស័ព្ទ អវធារណៈ ក្នុង សត្តាហព្ភន្តរេ ៗ កាលសត្តមី ក្នុង និវត្តិស្សាមិ បុន-សព្ទ កិរិយាវិសេសន ក្នុង និវត្តិស្សាមិ

Facebook Comments

loading...