ប្រែលោតប្រយោគ គាថាវិសុទ្ធិមគ្គ និង វែកញែកគាថា

*****

ឈ្មោះគាថាក្នុងតម្រាវិសុទ្ធិមគ្គ13គាថាតម្បូង
តាមគម្ពីរវុត្តោទ័យ មិនសូវមានពេលវេលា តែបានជាគិតទៅហើយធ្វើចែកគ្នាមើលទៅ ក្រែងកើតប្រយោជន៍ខ្លះ
ប្រភេទគាថា ក្នុងវិសុទ្ធិមគ្គ

សីលេ បតិដ្ឋាយ នរោ សបញ្ញោ ចិត្តំ បញ្ញញ្ច ភាវយំ
អាតាបី និបកោ ភិក្ខុ សោ ឥមំ វិជដយេ ជដំ។

នរោ រីនរជន សបញ្ញោ អ្នកមានបញ្ញា អាតាបី ជាអ្នកមានសេចក្ដីព្យាយាមជាគ្រឿងដុតកម្ដៅកិលេស និបកោ ជាអ្នកមានបញ្ញាជាគ្រឿងរក្សាខ្លួន បតិដ្ឋាយ តាំងនៅហើយ សីលេ ក្នុងសីល ភាវយំ កាលអប់រំ ចិត្តំ ច នូវសមាធិចិត្តផង បញ្ញំ ច នូវវិបស្សនាបញ្ញាផង ហោតិ រមែងមាន ភិក្ខុ រីបុគ្គលអ្នកឃើញភ័យក្នុងសង្សារវដ្ដ សោ បែបនោះ វិជដយេ គប្បីកាប់ឆ្ការ ឥមំ ជដំ នូវគ្រឿងស្មុគស្មាញ នេះបាន។

វិនិច្ឆ័យព្រះគាថា
បឋមបាឋថា

សីលេ បតិដ្ឋាយ នរោ សបញ្ញោ ជាឥន្ទវជិរា គាថា
ទុតិយតតិយចតុត្ថបាទ

ចិត្តំ បញ្ញញ្ច ភាវយំ
អាតាបី និបកោ ភិក្ខុ
សោ ឥមំ វិជដយេ ជដំ។

ជាបឋថ្យាវត្រ
ឥន្ទ្រវជិរាគាថា ប្រកបដោយតគណៈតគណៈជណៈនឹងគរុ២តួ
មានរូប 22122112122

តគណៈ គរុគរុលហុ 221 ជគណៈ លហុគរុលហុ 212
បឋថ្យាវត្រ វិសមបាទ,ប្រកបដោយ យគណៈសមបាទ,ប្រកបដោយជគណៈ
ដូច្នេះគាថានេះជាគាថាផ្សមរវាងឆន្ទ២រួមគ្នា គឺ ឥន្ទ្រវជិរាគាថា នឹង បឋ្យាវត្រគាថា គាថាដែលមានការបញ្ចូលគ្នា២គាថាឡើងទៅលោកឈ្មោះថា ឧបជាតិគាថ
គាថាវិសុទ្ធិមគ្គភាគ ១ (គាថាទី ២)ទំព័រទី ១

អន្តោជដា ពហិជដា ជដាយ ជដិតា បជា
តំ គោតម បុច្ឆាមិ កោ ឥមំ វិជដយេ ជដំ ។

ប្រែដោយអត្ថ

ធម្មជាតិដែលចាក់ស្រេះខាងក្នុង ធម្មជាតិដែលចាក់ស្រេះខាងក្រៅ
ប្រជាត្រូវគ្រឿងចាក់ស្រេះចាក់ ស្រេះទុកហើយ បពិត្រព្រះគោតម
ព្រោះហេតុខ្ញុំសូមទូលសួរព្រះអង្គ អ្នកណាឆ្ការគ្រឿងចាក់ស្រេះនេះបាន ។
ប្រែលោតប្រយោគ
អន្តោជដា រីគ្រឿងចាក់ស្រេះខាងក្នុង ពហិជដា រីចាក់ស្រេះខាងក្រៅ
បជា រីសត្វ ជដាយ ជដិតា ត្រូវគ្រឿងចាក់ស្រេះចាក់ស្រេះហើយ
គោតម បពិត្យព្រះគោតម តស្មា ការណា ព្រោះហេតុនោះ អហំ
រីខ្ញុំ បុច្ឆាមិ ទើបនឹងសួរ តំ នូវព្រះអង្គ ថា កោ រីអ្នកណា វិជដយេ គប្បីឆ្ការ
ឥមំ វិជដំ នូវគ្រឿងចាក់ស្រេះនេះបាន ឥតិ ថាដូច្នេះ ។

វិនិច្ឆ័យគាថា

គាថានេះនៅក្នុងក្រុមបឋ្យាវត្រ មាន៤បាទ ទុតិយតតិយចតុត្ថបាទជាបឋ្យាវត្រ តែបឋមាបាទ ត្រង់ពាក់ថា ពហិជដា ជា លហុលហុលហុ111 ជានគណៈ គាថាដែលមានវិសមបាទប្លែកៗ ប្រកបដោយគណៈទាំង ៨ គណៈណាមួយ ក៏អោយឈ្មោះតាមគណៈ វិសមបាទនោះៗក្នុងគាថាខាងលើនេះ បឋមបាទ ជានគណៈ មានលហុសុទ្ធសាធ តាមវុត្តោទ័យ គាថា ទី១២៦លោកអោយឈ្មោះថា បឋមនការវិបុលា ( គាថាដែលសម្បូរដោយនគណៈក្នុងបឋមបាទ)

ឥតិសព្ទនិទស្សនត្ថ ,បការត្ថ, ហិសព្ទអវធារណ,អាសន្នបច្ចក្ខវចនំ,

ភិក្ខុ រីភិក្ខុ សោ នោះ នរោ ជានរៈ សបញ្ញោ ប្រព្រឹត្តទៅមួយអន្លើដោយបញ្ញា អាតាបី មានសេចក្ដីព្យាយាមជាគ្រឿងដុតកិលេស និបកោ មានប្រាជ្ញាជាគ្រឿងរក្សាខ្លួន ភាវយំ កាលអប់រម ចិត្តំ ច នូវចិត្តផង បញ្ញំ ច នូវបញ្ញាផង វិជដយេ គប្បីជំរះ ជដំ នូវគ្រឿងចាក់ស្រេះ ឥមំ នេះ ។

សម្ពន្ធខ្មែរ

នរោ ក្ដី សបញ្ញោ ក្ដី អាតាបី ក្ដី និបកោ ក្ដី សោ ក្ដី វិសេសននៃភិក្ខុ ៗ សយកត្តា ក្នុង វិជដយេ ៗ អាខ្យាតបទកត្តុវាចក សីលេ អាធារ ក្នុងបតិដ្ឋាយៗ បុព្វកាលកិរិយា ក្នុងភាវយំ ចៗស័ព្ទ អបេក្ខត្ថចូលក្នុង ចិត្តំ នឹង បញ្ញំ ៗ អវុត្តកម្មក្នុង ភាវយំ អព្ភន្តតរកិរិយា នៃភិក្ខុ ឥមំ វិសេសន នៃ ជដំ អវុត្តកម្ម ក្នុងវិជដយេ ។

គាថាវិសុទ្ធិមគ្គ

១,ឥមិស្សា ទានិ គាថាយ កថិតាយ មហេសិនា
វណ្ណយន្តោ យថាភូតំ អត្ថំ សីលាទិភេទនំ។

២,សុទុល្លភំ លភិត្វាន បព្វជ្ជំ ជិនសាសនេ
សីលាទិសង្គហំ ខេមំ ឧជុំ មគ្គំ វិសុទ្ធិយា។

៣,យថាភូតំ អជានន្តា សុទ្ធិកាមាបិ យេ ឥធ
វិសុទ្ធិំ នាធិគច្ឆន្តិ វាយមន្តាបិ យោគិនោ។
៤,តេសំ បាមោជ្ជករណំ សុវិសុទ្ធវិនិច្ឆយំ
មហាវិហារវាសីនំ ទេសនានយនិស្សិតំ។

៥,វិសុទ្ធិមគ្គំ ភាសិស្សំ តំ មេ សក្កច្ច ភាសតោ
វិសុទ្ធិកាមា សព្វេបិ និសាមយថ សាធវោតិ។

វិនិច្ឆ័យតាមគម្ពីរវុត្តោទ័យ

ព្រះគាថាទី១,២,៣ជាបឋ្យាវត្ត តាមវុត្តោទ័យសូត្រទី១១៩ ព្រោះអក្សរទី៥៦៧ក្នុងវិសមបាទ ប្រកបយគណៈ( គរុគរុលហុ) អក្សរទី៥៦៧ក្នុងសមបាទប្រកបដោយជគណៈ(លហុគរុលហុ)
គាថាទី៤ ឈ្មោះថា បឋមនការវិបុលា ប្រែថា គាថា ដែលវិបុលទៅដោយ នគណៈ ព្រោះខុសប្លែកចាកគាថាបឋ្យាវត្តត្រង់ បឋមបាទ ទើបលោកកណំត់ឈ្មោះទៅតាមគណៈនោះៗ
គាថាទី៥ ខុសចាកបឋ្យាវត្ត ត្រង់វិសមបាទគឺបាទទី១ គ្គំ ភាសិ នឹងបាទទី៣ មា សេព្វេ ជាគរុសុទ្ធិ ជាមគណៈ លោកអោយឈ្មោះថា មការវិបុលាគាថា ។

៙៙ប្រែលោតប្រយោគ៙៙

យោគិនោ ព្រះយោគីទាំអឡាយ យេ អង្គឯណា ឥធ សាសនេ ក្នុងសាសនា នេះលភិត្វា បានហើយ បព្វជ្ជំ នូវបព្វជ្ជា ជិនសាសនេ ក្នុងព្រះសាសនានៃព្រះជិនស្រី សុទុល្លភំ ដែលបុគ្គលរកបានកម្រក្រៃលែងណាស់ អជានន្តោ កាលមិនដឹង មគ្គំ នូវផ្លូវ ខេមំ ជាផ្លូវក្សេម ឧជុំ ជាផ្លូវត្រង់ សីលាទិសង្គហំ មានការរួបរួមដោយគុណមានសីលជាដើម វិសុទ្ធិយា ដើម្បីសេចក្ដីបរិសុទ្ធ វិសុទ្ធិកាមា អបិ សូម្បីជាអ្នកប្រាថ្នាសេចក្ដីបរិសុទ្ធិ វាយមន្តា អបិ កាលព្យាយាមក្ដី ន អធិគច្ឆន្តិ រមែងមិនសម្រេច វិសុទ្ធឹ នូវសេចក្ដីបរិសុទ្ធិ យថាភូតំ តាមសេចក្ដីពិត ឥទានិ ក្នុងកាលឥឡូវនេះ អហំ រីខ្ញុំ វណ្ណយន្តោ កាលវណ្ណនា អត្ថំ នូវសេចក្ដី សីលាទិភេទនំ មានការចែកដោយសីលជាដើម គាថាយ នៃព្រះគាថា មហេសិនោ តថាគតស្ស ឥមិស្សា កថិតាយ ដែលព្រះតថាគតទ្រង់ស្វែងរកនូវគុណដ៏ធំត្រាសទុកហើយនេះ យថាភូតំ តាមសេចក្ដីពិត ភាសិស្សំ នឹងពោល វិសុទ្ធិមគ្គំ នូវផ្លូវដ៏បរិសុទ្ធិ៍ សុវិសុទ្ធវិនិច្ឆយំ នូវវិនិច្ឆ័យដ៏បរិសុទ្ធដោយល្អ បាមុជ្ជករណំ ដែលជាទីធ្វើនូវប្រាមោជ្យ ទេសនានយនិស្សិតំ
ដែលអាស្រ័យន័យនៃទេសនា ថេរានំ នៃព្រះថេរៈមហាវិហារវាសីនំ អ្នកមានប្រក្រតីនៅអាស្រ័យក្នុងមហាវិហារ តេសំ យោគីនំ ដល់ព្រះយោគីទាំងឡាយ នោះ សាធវោ ម្នាលសាធុជនទាំងឡាយ មេ កាលខ្ញុំ ភាសតោ កាលពោល វិសុទ្ធិមគ្គំ នូវវិសុទ្ធិមគ្គ តំ នោះ ជនា រីជនទាំងឡាយ វិសុទ្ធិកាមា អ្នកប្រាថ្នានូវេសក្ដីបរិសុទ្ធិសព្វេ អបិ សូម្បីទាំងអស់គ្នា និសាមយថ ចូរតាំងចិត្តស្ដាប់ សក្កច្ចំ ដោយសេចក្ដីគោរពចុះ ។

វិនិច្ឆ័យព្រះគាថាតាមគម្ពីរវុត្តោទ័យ

ឥ មិ ស្សា ទា និ គា ថា យ ក ថិ តា យ ម ហេ សិ នោ
លហុ គរុ គរុ គរុ លហុ គរុ គរុ លហុ លហុ លហុ គរុ លហុ លហុ គរុ លហុ គរុ
លហុ មគណៈ យគណៈ បាទន្ទគរុ លហុ ជគណៈ ជគណោះ បាទន្តគរុ
1 222 122 1 1 121 121 2

គាថាវិសុទ្ធិមគ្គទំព័រទី៤ វិនិច្ឆ័យតាមតម្រាវុត្តោទ័យ
សព្វេ សង្ខារា អនិច្ចាតិ យទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។

វិនិច្ឆ័យទម្រង់គាថាតាមតម្រាវុត្តោទ័យសូត្រទី ២២៧( តោណ្ណវា តថាញ្ញា សិយា ) បឋមបាទនឹងទុតិយបាទជា បឋ្យាវត្ត ប្លែកត្រង់បាទទី៣ អថ និព្វិន្ទតិ ទុក្ខេ ជា សគណៈគឺ លហុលហុគរុ ពេលដែលវិសមបាទ ក្នុងបឋមបាទក្ដីក្នុង តតិយបាទ ប្រកបដោយគណៈណាៗបណ្ដារគណៈទាំង ៨ ក៏អោយឈ្មោះតាមគណៈនោះៗ ក្នុងទីនេះ តតិយបាទ ប្រកបដោយ សគណៈ លោកក៏អោយឈ្មោះថា តតិយសការវិបុលាគាថា

៙៙សម្ពន្ធខ្មែរ៙៙

យទា កាលសត្តមី ក្នុងបស្សតិ សត្តោ សយកត្តា ក្នុងបស្សតិ ៗអាខ្យាតបទកត្តុវាចក សព្វេវិសេសននៃសង្ខារា ៗ បកតិកត្តាក្នុងហោន្តិ ៗអាខ្យាតបទកត្តុវាចក និច្ចា វិកតិកត្តា ក្នុងហោន្តិ ឥតស័ព្ទ សរូបក្នុងបញ្ញាយ ៗ ករណក្នុង បស្សតិ អថ កាលសត្តមីក្នុងនិព្វិន្ទតិ សត្តោ សុយកត្តា ក្នុងនិព្វិន្ទតិ ៗ អាខ្យាតបទកត្តុវាចក ទុក្ខេ ព្យាបិកាធារ ក្នុងនិព្វិន្ទតិ ឯសោ វិសេសននៃមគ្គោ ៗ សយកត្តា ក្នុងហោតិ ៗ អាខ្យាតបទ វិសុទ្ធិយា សម្បទាំនក្នុង ហោតិ

ប្រែដោយអត្ថ

ពេលណាសត្វឃើញដោយបញ្ញាថា សង្ខារទាំងឡាយមិនទៀង
ពេលនោះសត្វរមែងធុញទ្រាន់ក្នុងទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។

ប្រែលោតប្រយោគ

សត្តោ រីសត្ត បស្សតិ រមែងឃើញ បញ្ញាយ ដោយបញ្ញាថា
សង្ខារា រីសង្ខារទាំងឡាយ សព្វេ ទាំងពួង អនិច្ចា ហោន្តិ
រមែងជាសង្ខារមិនទៀង ឥតិ ថាដូច្នេះ យទា ក្នុងកាលណា
អថ ក្នុងកាលណោះ សត្តោ រីសត្វ និព្វិន្ទតិ រមែងធុញទ្រាន់
ទុក្ខេ ក្នុងទុក្ខ មគ្គោ រីផ្លូវ ឯសោ នោះ វិសុទ្ធិយា ហោតិ រមែងមាន ដើម្បីសេចក្ដីបរិសុទ្ធ ។

នត្ថិ ឈានំ អបញ្ញស្ស នត្ថិ បញ្ញា អឈាយិនោ
យម្ហិ ឈានញ្ច បញ្ញា ច សវេ និព្វានសន្តិកេ ។

វិនិច្ឆ័យតាមតម្រា

វុត្តោទ័យ គាថា ១១៩

( សមេសុ សិន្ធុតោ ជេន បឋ្យាវត្តំ បកិត្តិតំ )
គាថានេះជាបឋ្យាវត្ត ព្រោះវិសមបាទប្រកបដោយ យគណៈ សមបាទប្រកបដោយ ជគណៈ ។

សម្ពន្ធខ្មែរ

ឈានំ សយកត្តា ក្នុង ន អ ត្ថិ នស័ព្ទបដិសេធក្នុង អត្ថិ ៗអាខ្យាតបទ កត្តុវាចក អបញ្ញស្ស វិសេសននៃបុគ្គលស្ស ៗ សម្បទាន ក្នុង ន អត្ថិ បញ្ញា សយកត្តា ក្នុង ន អ ត្ថិ នស័ព្ទបដិសេធក្នុង អត្ថិ ៗអាខ្យាតប អឈាយិនោ ស វិសេសននៃបុគ្គលស្ស ៗ សម្បទាន ក្នុង ន អត្ថិ ចស័ព្ទ បទសមុច្ចយត្ថចូលនឹង ឈានំ នឹង បញ្ញា ៗ អត្ថិ ៗអាខ្យាតបទ កត្តុវាចក

ប្រែលោតប្រយោគ

ឈានំ រីឈាន នត្ថិ រមែងមាន បុគ្គលស្ស ដល់បុគ្គល អបញ្ញស្ស អ្នកឥតប្រាជ្ញា បញ្ញា រីបញ្ញា នត្ថិ រមែងមិនមាន បុគ្គលស្ស ដល់បុគ្គល អឈាយិនោ អ្នកមិនឈាន ឈានំ ច រីឈាន ផង បញ្ញា ច រីបញ្ញាផង អត្ថិ រមែងមាន យម្ហិ បុគ្គលម្ហិ ក្នុងបុគ្គលណា សោ វេ បុគ្គលោ រីបុគ្គលនោះឯង អត្ថិ រមែងមាន និព្វានសន្តិកេ ក្នុងទីជិតនៃព្រះនិព្វាន ។
គាថាវិសុទ្ធិមគ្គតាម តម្រាវុត្តោទ័យ

កម្មំ វិជ្ជា ច ធម្មោ ច សីលំ ជីវិតមុត្តមំ
ឯតេន មច្ចា សុជ្ឈន្តិ ន គោត្តេន ធនេន វា។

បឋមបាទនឹងទុតិយបាទជាបឋ្យាវត្ត តតិយបាទ ជាមគណៈ លោកក៏អោយឈ្មោះថា តតិយមការវិបុលា ប្រែថា បឋ្យាវត្តដែលវិបុលទៅដោយមគណៈ ចតុត្ថបាទជាបឋ្យាវត្ត មគណៈមានសំលេង ជាគរុសុទ្ធិ គរុគរុគរុ គម្ពីរ ឆន្ទោមញ្ជរី បរិច្ឆេទទី ៤ គាថា ទី ១០ (មវិបុលា មោម្ពោធិម្ហា គាថាដែលមានមគណៈនៅទីបំផុតអក្សរទី៤ឈ្មោះថាមការវិបុលា មោម្ពោធិម្ហា មោ+‹អម្ពោធិ= សមុទ្រ=៤› +ម្ហា,បញ្ចមីវិភត្តិ ប្រែថា មគណៈនៅខាងចុងអក្សរអក្សរទី៤)

ប្រែលោតប្រយោគ

មច្ចា រីសត្វទាំងឡាយ វុសុជ្ឈន្តិ រមែងបរិសុទ្ធិ ការណេន ដោយហេតុ បញ្ចវិធេន ៥ប្រការ ឯតេន នេះ ឥតិ គឺ កម្មំ ច រីកម្ម ១ ធម្មោ ច រីធម៌១ សីលំ ច រីសីល១ ឧត្តមំ ជីវិតំ ច រីជីវិតដ៏ប្រសើរ១ ន វិសុជ្ឈន្តិ រមែងមិនបរិសុទ្ធ គោត្តេន វា ដោយគោត្រឬ ធនេន វា ឬថា ដោយទ្រព្យ ។

សម្ពន្ធខ្មែរ

មច្ចា សយកត្តា ក្នុង វិសុជ្ឈន្តិ ៗ អាខ្យាតបទកត្តុវាចក ចស័ព្ទបទសមុច្ចយត្ថចូលនឹង កម្មំ វិជ្ជា ធម្មោ សីលំ ជីវិតំ ៗ លិង្គត្ថ ឧត្តមំ វិសេសននៃ ជីវិតំ ឥតិស័ព្ទសារូបក្នុង ការណេន ឯតេន ក្ដី បញ្ចវិធេន ក្ដី វិសេសននៃ ករណេន ៗ ករណក្នុង វិសុជ្ឈន្តិ នស័ព្ទបដិសេធក្នុង វិសុជ្ឈន្តិ ៗ អាខ្យាតបទ កត្តុវាចកនៃ មច្ចា វាស័ព្ទបទវិកបត្ថចូលនឹង គោត្តេន នឹង ធនេនៗ ករណក្នុង ន វិសុជ្ឈន្តិ

សព្វទា សីលសម្បន្នោ បញ្ញវា សុសមាហិតោ
អារទ្ធវីរិយោ បហិតត្តោ ឱឃំ តរតិ ទុត្តរំ ។

បឋមបាទនឹងទុតិយបាទ ជាបឋ្យាវត្ត តតិយបាទជា សគណៈគឺ ពាក្យថា បហិតត្ ជាលហុលហុគរុ លោកអោយឈ្មោះថា តតិយសការវិបុលាគាថា ប្រែថា បឋ្យាវត្រដែលវិបុលទៅដោយសគណក្នុងបាទទី៣ បាទទី៤ជាបឋ្យាវត្ត ក្នុងឆន្ទោមញ្ជរីភាសាបាលី បរិច្ឆេទទី ៤ សូត្រទី១២ ថា

សោណ្ណវា សវិបុលា សា គាថាដែលមានសគណៈខាងក្រោយព្យាង្គទី៤ ឈ្មោះថា សការវិបុលាគាថា ,សោណ្ណវា< សោ + (អណ្ណវ=ទន្លេ=៤)+(ស្មា>អា)> សគណៈនៅខាងចុងព្យាង្គទី៤

សម្ពន្ធខ្មែរ

ភិក្ខុ សយកត្តា ក្នុង តរតិ ៗ អាខ្យាតបទ កត្តុវាចក សទា កាលសត្តមី ក្នុងតរតិ សីលសម្បន្នោ ក្ដី បញ្ញវា ក្ដី សុសមាហិតោ ក្ដី អារទ្ធវិរិយោ ក្ដី បហិតត្តោ ក្ដី វិសេសននៃ ភិក្ខុ ឱឃំ អវុត្តកម្មក្នុង តរតិ ទុត្តរំ វិសេសននៃឱឃំ ។

ប្រែលោតប្រយោគ

ភិក្ខុ រីភិក្ខុ សីលសម្បន្នោ អ្នកបរិបូរដោយសីល បញ្ញវា ជាអ្នកមានបញ្ញា សុសមាហិតោ មានចិត្តតម្កល់មាំ អារទ្ធវិរិយោ មានសេចក្ដីព្យាយាមប្រារព្ភដោយល្អហើយ បហិតត្តោ មានខ្លួនបញ្ជូទៅហើយ សទា ក្នុងកាលទាំងទាំងពួង តរតិ រមែងឆ្លង ឱឃំ នូវអន្លង់ ទុទ្ទរោ ដែលឆ្លងបានដោយលំបាក ។

ប្រែដោយអត្ថ

ភិក្ខុអ្នកបរិបូរដោយសីល មានបញ្ញា មានចិត្តតាំងមាំ មានព្យាយាដែលខ្លួនប្រារព្ភមាំហើយ មានខ្លួនបញ្ជូនបញ្ជូនទោហើយ ក្នុងកាលទាំងពួង រមែងឆ្លងអន្លង់ដែលបុគ្គលឆ្លងបានដោយលំបាក ។
ក្នុងសារត្ថប្បកាសិនី អដ្ឋកថា សំយុត្តនិកាយ កែរតែ ២បទគឺ
សុសមាហិតោតិ អប្បនាយបិ ឧបចារេនបិ សុដ្ឋុ សមាហិតោ ។ បហិតត្តោតិ បេសិតត្តោ ។

បទថា សុសមាហិតោ បានដល់ មានចិត្តតម្កល់មាំ ដោយល្អ ដោយឧបចារជ្ឈានផង ដោយអបនាឈានផង ។ បទថា បហិតត្តោ គឺ មានខ្លួនបញ្ជូនទៅហើយ

សេលោ យថា ឯកឃនោ វាតេន ន សមីរតិ
ឯវំ និន្ទាបសំសាសុ ន សមិញ្ជន្តិ បណ្ឌិតា ។

វិគ្រោះហ៍តាមឆន្ទលក្ខណ៍

ព្រះគាថានេះជាអនុដ្ឋភាឆន្ទមាន៨ព្យាង្គ ប្រភេទបឋមភការវិបុលាមាន ភ ជ យ ជ គណៈខាងចុងព្យាង្គទាំង ៤ ព្យាង្គក្នុងបាទណគឺ ពាក្យថា ឯកឃ (២១១) ជា ភ គណៈ , សមីរ (១២១) ជា ជ គណៈ,បសំសា (១២២) ជា យ គណៈ តិ បណ្ឌិ ជា ជ គណៈ

សេលោ យថា ឯកឃនោ វាតេន ន សមីរតិ
២២ ១២ ២១១២ ២២១ ១ ១២១១
ឯវំ និន្ទាបសំសាសុ ន សមិញ្ជន្តិ បណ្ឌិតា
២២ ២២១២២១ ១ ១២២១ ២១២

បឋមនការវិបុលា គឺភការវិបុលាដែល ភ គណៈ នៅខាងចុងព្យាង្គ ទី ៤ ក្នុងបាទទី១ ឬហៅថា វិសមាទ នឹងមាន យ គណៈ នៅខាងចុងព្យាង្គទី៤ នៃបាទទី ៣ ឬហៅថា សមបាទ ចំណែកឯបាទទី ២ ទី ៤ ជាគណៈ

ប្រែលោតប្រយោគ

សេលោ រីថ្មសិលា ឯកឃនោ ជាថ្មតាន់ណែនតែមួយ ន សមីរតិ រមែងមិនកម្រើក វាតេន ព្រោះខ្យល់ យថា ដោយប្រការណា បណ្ឌិតា រីបណ្ឌិតទ- ន សមិញ្ជន្តិ ក៏មិនរំភើបញាប់ញ័រ និន្ទាបសំសុ ក្នុងនិន្ទានឹងសរសើរ ឯវំ ក៏ដូច្នេះឯង។

សម្ពន្ធខ្មែរ

សេលោ សយកត្តា ក្នុង ន សមីរតិ នស័ព្ទបដិសេធក្នុង សមីរតិ ៗ អាខ្យាតបទ កត្តុវាចក ឯកឃនោ វិសេសននៃ សេលោ យថា កិរិយាវិសេសននៃ ន សមីរតិ ,បណ្ឌិតា សយកត្តា ក្នុង ន សមិញ្ជន្តិ ន ស័ព្ទ បដិសេធ ក្នុង សមិញ្ជន្តិ ៗ អាខ្យាតបទកត្តុវាចក ឯវំ កិរិយាវិសេសនក្នុង ន សមិញ្ជន្តិ និន្ទាបសំសាសុ និមិត្តសត្តមីក្នុង ន សមិញ្ជន្តិ

យានិ សោតានិ លោកស្មឹ សតិ តេសំ និវារណំ
សោតានំ សំវរំ ព្រូមិ បញ្ញាយេតេ បិថិយ្យរេ ។

ប្រែដោយអត្ថ

ក្រសែរទ-ឯណា រមែងមាននៅក្នុងលោក សតិជាគ្រឿងការពារនូវក្រសែរ ទាំងនោះ
យើងពោលនូវសតិថា ជាគ្រឿងការពារនូវក្រសែរទ- ក្រសែរទ-នោះ ភិក្ខុលះបានហើយដោយបញ្ញា

វិគ្រោះហ៍តាមឆន្ទលក្ខណ៍
ព្រះគាថានេះជាអនុដ្ឋភាឆន្ទមាន៨ព្យាង្គ ឈ្មោះថាបឋ្យាវត្រ ប្រកបដោយ យ គណៈ ជ គណៈ យ គណៈ ជ គណៈ នៅខាងចុងព្យាង្គទី៤ គ្រប់បាទទាំង ៤ គឺពាក្យថា និ លោកស្ ជា យ គណៈ(122) និវារ ជា ជ គណៈ(121) វរំ ព្រូ ជា យ គណៈ(122) បិថិយ្យ ជា ជ គណៈ(121)

យានិ សោតានិ លោកស្មឹ សតិ តេសំ និវារណំ
២១ ២២១២២២ ១១ ២២ ១២១២
សោតានំ សំវរំ ព្រូមិ បញ្ញាយេតេ បិថិយ្យរេ ។
២២២ ២១២២១ ២២២២ ១២១២ ។

ប្រែលោតប្រយោគ

សោតានិ រីក្រសែទ- យានិ ឯណា ហោន្តិ រមែងមាន លោកេ នៃលោក សតិ រីសតិ តេសំ សោតានំ និវារណំ ហោតិ រមែងជាគ្រឿងការពារនូវករសែរទា-នោះ អហំ រីអញ ព្រូមិ តែងហៅ សតឹ នូវសតិនោះ សំវរំ ថាជាគ្រឿងការពារ សោតានំ នូវក្រសែរទ- ឯតេ សោតា រីក្រសែទ-ទាំងអស់នោះ ភិក្ខុនា គឺភិក្ខុ បិថិយ្យរេ រមែងលះបាន បញ្ញាយ ដោយបញ្ញា

សម្ពន្ធខ្មែរ

យានិ វិសេសននៃ សោតានិ ៗ សយកត្តាក្នុង ហោន្តិ ៗអាខ្យាតបទ កត្តុវាចក លោកស្មឹ វេសយិកាធារ ក្នុងហោន្តិ សតិ បកតិកត្តាក្នុង ហោតិ ៗអាខ្យាតបទ កត្តុវាចក តេសំ វិសេសននៃ សោតានំ ៗ ឆដ្ឋីកម្ម ក្នុង និវារណំ ៗ វិកតិកត្តា ក្នុងហោតិ អហំ សយត្តា ក្នុងព្រូមិ ៗអាខ្យាតបទ កត្តុវាចក សោតានំ ឆដ្ឋីកម្មក្នុង សំវរំ វិកតិអវុត្តកម្ម ក្នុង ព្រូមិ សតឹ អវុត្តកម្មក្នុង ព្រូមិ ឯតេ វិសេសននៃ សោតា វុត្តកម្ម ក្នុង បិថិយ្យរេ ៗ អាខ្យាតបទ កម្មវាចក បញ្ញាយ ករណក្នុង បិថិយ្យរេ ។

Facebook Comments