ការស្រាវជ្រាវបានរកឃើញ ថា មនុស្សចូលចិត្តបណ្តោះបណ្តៃពេលវេលា មានបញ្ហាការគ្រប់គ្រងអារម្មណ៍ច្រើនជាងពេលវេលា

********************

ការស្រាវជ្រាវបង្ហាញថា មនុស្សមានទំលាប់ពន្យារពេលឬអត់អាស្រ័យលើរូបរាង នៃខួរក្បាលរបស់មនុស្សម្នាក់ៗ ហើយម្យ៉ាងទៀតទាក់ទង ការគ្រប់គ្រងអារម្មណ៍ ជាងការគ្រប់គ្រងពេលវេលា។

អ្នកស្រាវជ្រាវដែលចុះផ្សាយការស្រាវជ្រាវក្នុងទស្សនាវដ្តី Psychological Science សិក្សារឿងនេះដោយប្រើការស្ទង់មតិមួយនិងការស្កេនខួរក្បាលមនុស្សចំនួន 264 នាក់ដើម្បីរកមើលថាជាមនុស្សដែលមានទំនោរ ប្រញាប់ចាត់ការភារកិច្ច ចំពោះមុខ លឿនប៉ុនណា ។ អ្នកស្រាវជ្រាវបានរកឃើញថា មានផ្នែកពីរនៃខួរក្បាលដែលកំណត់ថា យើងត្រូវអនុវត្តភារកិច្ចមួយនៅចំពោះមុខឲ្យសម្រេច ឬ ត្រូវពន្យារពេលទៅជារឿយ ៗ ។

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលចូលចិត្តបណ្តោះបណ្តៃពេលវេលានោះមានផ្នែកនៃ ខួរក្បាលមួយដែលមានឈ្មោះថា អាមិគដាឡា (Amygdala) មានលក្ខណៈដូចគ្រាប់ អាល់ម៉ុន ធ្វើមុខងារគ្រប់គ្រងការវែកញែកហេតុផល និង អារម្មណ៍ធំ និង ការភ្ជាប់ ខួរក្បាល ដែលមានឈ្មោះថាអាមិគដាឡា នោះទៅនឹងខួរក្បាលខាងក្រោម ត្រង់បរិវេណ ដែលហៅថា anterior cingulate cortex មិនល្អដូចអ្នកដទៃ ដែលនាំឲ្យអាចចាត់ការ អារម្មណ៍ និង គ្រឿងអូសទាញបានតិចជាង ។ ការណ៍នេះប៉ះពាល់ដល់ការដោះស្រាយ ភារកិច្ចនៅចំពោះមុខ ។

អ្នកនិពន្ធការងារស្រាវជ្រាវដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យ ROU បាននិយាយ ថា មនុស្ស ដែលមានអាមិគដាដាធំជាងអ្នកដទៃ អាចមានការព្រួយបារម្ភ ថា ប្រសិនបើធ្វើអ្វីមួយ ពួកគេនឹងមានលទ្ធផលអាក្រក់ ។ ហេតុនោះ មនុស្ស ទាំងនោះទើបមានទំនោរស្ទាក់ស្ទើរនិងបង្វែងបង្វែរពេលវេលា ។

សាស្រ្តាចារ្យ Timothy Pychyl មកពីសកលវិទ្យាល័យ Carleton នៅទីក្រុងអូតាវ៉ា អ្នកសិក្សាអំពីការបណ្តោះបណ្តៃពេលវេលាជាច្រើនទសវត្សរ៍ ជឿ ថា បញ្ហានេះ ទាក់ ទងនឹងការគ្រប់គ្រងអារម្មណ៍ ច្រើនជាងការគ្រប់គ្រងពេលវេលា ។ការស្រាវជ្រាវនេះ បង្ហាញ ថា មនុស្ស ដែលចូលចិត្តការពន្យារពេលវេលា មានបញ្ហាខាងការគ្រប់គ្រង អារម្មណ៍ ហើយខួរក្បាល ដែលប្រើក្នុងការគ្រប់គ្រងអារម្មណ៍នោះ អាចគ្របសង្កត់ សមត្ថភាពក្នុងការរៀបចំខ្លួនឯង ។

សាស្ត្រាចារ្យ Pychyl បានពន្យល់ ថា ការផ្លាស់ប្តូរខួរក្បាលកើតឡើងបាន ហើយធ្លាប់មាន​ការស្រាវជ្រាវបង្ហាញ ថា ការហ្វឹកហាត់សតិស្មារតី និង សមាធិ ផ្សារភ្ជាប់ជាមួយនឹង​ការរួញ​ចុះផ្នែកខួរក្បាលអាមិគដាឡា និង ការរីកលូតលាស់នៃផ្នែកខាងមុខនៃ​ខួរក្បាល (pre-frontal context) ធ្វើឲ្យការតភ្ជាប់រវាងខួរក្បាលទាំងពីរចុះខ្សោយ ។

បណ្ឌិត Caroline Schulttler ប្រធានក្រុមស្រាវជ្រាវនេះ និយាយថា ខួរក្បាលរបស់​យើងមានសមត្ថភាពក្នុងការឆ្លើយតប និង ផ្លាស់ប្តូររហូតមួយជីវិត ។

សាស្ត្រាចារ្យ Timothy Pychyl ដែលបង្រៀនផ្នែកចិត្តវិទ្យានៅសកលវិទ្យាល័យ Carleton នៅទីក្រុងអូតាវ៉ាប្រទេសកាណាដាបានផ្តល់ដំបូន្មានឱ្យដោះស្រាយការបណ្តោះបណ្តៃពេលវេលាដូចតទៅនេះ

ជំហានទី 1 – ចែកគម្រោងទៅជាផ្នែកៗ ដោយកំណត់គោលដៅនៃផ្នែកនីមួយៗ។

ជំហានទី 2 – ចាប់ផ្តើមធ្វើការងារ

ជំហានទី 3 – រំលឹកខ្លួនឯងជានិច្ច ថា ការងារដែលធ្វើបានសម្រេចនឹង​មានប្រយោជន៍​ចំពោះខ្លួនឯងនាពេលអនាគត ហើយការពន្យារពេល​ការងារឥឡូវនេះ​នឹងមិន​ធ្វើឱ្យ​ការងារនេះគួររីករាយធ្វើនៅពេលអនាគតនោះទេ ។

ជំហានទី 4 – ដាក់ទោសខ្លួនឯងប្រសិនបើពន្យាពេលវេលាចាប់ផ្តើមធ្វើការងារ ។

ជំហានចុងក្រោយ – ផ្តល់រង្វាន់ដល់ខ្លួនឯង នៅពេលដែលការងារទាំងអស់​បាន​សម្រេច​ហើយ  ៕

ពុទ្ធវចនៈ អជ្ជេវ កិច្ចមាតប្បំ នរជនគប្បីបំពេញភារកិច្ចនៅថ្ងៃនេះឯង ។

Facebook Comments