តារាវិទូបានរកឃើញព្រះច័ន្ទចំនួន 12 ដួងបន្ថែមទៀតនៅជុំវិញភពព្រហស្បតិ៍

****************

តារាវិទូបានរកឃើញព្រះច័ន្ទចំនួន 12 ដួងបន្ថែមទៀតនៅជុំវិញភពព្រហស្បតិ៍  ក៏ប៉ុន្ដែ មានភពចម្លែកខុសគេមួយ(weirdo) ។ ព្រះច័ន្ទ ១១ ដួង ដែលទើបតែរកឃើញថ្មីតែង គោចរទៅកាន់ទិសដៅដូចគេឯង ប៉ុន្តែមានព្រះច័ន្ធមួយដួងគោចរទៅខុសគេ ការគោចរទៅបែបនោះអាចនាំឲ្យមានការបុកទង្គិចគ្នាយ៉ាងប្រល័យ ។

លោក Scott Sheppard អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Carnegie ដើម្បី វិទ្យាសាស្ត្រនៅវ៉ាស៊ីនតោនមានប្រសាសន៍ថា “ព្រះច័ន្ធនោះគោចរចុះ តាមមហាវិថីខុសទិសដៅ ។

Sheppard និងសហសេវិកបានរកឃើញព្រះច័ន្ធទាំងនោះ ខណៈកំពុងស្វែងរកអ្វី ផ្សេងទៀត។ ពួកគេកំពុងស្វែងរកភពមួយដែលអាចមាននៅផុតពីវិថីគោចររបស់ភពកេតុ (Neptune) ដែលគេហៅថា ភព ៩ (Planet Nine) ។ អ្នកស្រាវជ្រាវបានធ្វើការស្ទង់មើល មួយនៅឆ្នាំ 2017 នៃវត្ថុដែលឆ្ងាយបំផុតនៅក្នុងសុរិយគតិដោយប្រើកែវយឹត Victor Blanco ប្រវែង 4 ម៉ែត្រនៅក្នុងប្រទេសឈីលី។ ភពព្រហស្បតិ៍បានកើតឡើងនៅលើ ផ្ទៃមេឃដូចគ្នាដែលក្រុមការងារកំពុងស្វែងរកក្នុងកំឡុងសង្កេតមើល ។ លោក Sheppard គិតថា អាចនិយាយថា ព្រួញមួយបាញ់បានសត្វពីរ ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញវត្ថុជាច្រើនកំពុងធ្វើចលនាជុំវិញដួងអាទិត្យ ក្នុងកម្រិត ដូចគ្នានឹងភពព្រហស្បតិ៍។ ការសង្កេតតាមដានបានបញ្ជាក់ពីអត្ថិភាពនៃដួងច័ន្ទនិង គន្លងគោចរ(orbit)។ ដួងច័ន្ទខាងក្នុង ២ ដួង គោចរទៅក្នុងទិសដូចគ្នាដែល​ភពព្រហស្បតិ៍ វិលទៅ ។ ដួងច័ន្ទខាងក្រៅ ៩ ដួងគោចរនៅក្នុងភពដោយទិសដៅផ្ទុយគ្នា។

ចលនាទាំងនេះចាត់ថា ធម្មតាសម្រាប់ដួងច័ន្ទផ្កាយព្រហស្បតិ៍ ដែលឥឡូវនេះជាប់លេខ ៧៩ ។ អ្នកវិទ្យាសាស្ដ្រគិតថា ព្រះច័ន្ធខាងក្នុងកើតចេញពីថាសឧស្ម័ននិងធូលី ដែល គោចរនៅក្នុងភពដ៏ធំមហិមាក្នុងយុគខាងដើមនៃប្រព័ន្ធព្រះអាទិត្យនុះឯង ។ ការណ៍នេះ ស្រដៀងនឹងរបៀបដែលភពទាំងឡាយបានកកើតឡើងនៅជុំវិញព្រះអាទិត្យនោះឯង ។

ព្រះច័ន្ទខាងក្រៅប្រហែលជាថ្មអវកាសដែលអណ្តែតលឿនលយតោងចាប់គ្នានៅពេលដែលពួកវារំកិលចូលជិតគ្នា ។ គន្លងគោចរផ្ទុយគ្នាត្រូវបាន​កំណត់ដោយទិសដៅដែល ដួងច័ន្ទទាំងនោះរំកិលចូលជិតភពផ្កាយព្រហស្បតិ៍។

ប៉ុន្តែដួងច័ន្ទបានបំបែកនូវមេពុម្ព ក្រុមការងារបានហៅបំណែកថ្មនេះថា Valetudo តាមឈ្មោះទេពធីតារ៉ូម៉ាំងផ្នែកសុខភាពនិងអនាម័យ។ បំណែកថ្មនោះមានទំហំតូច ប្រហែល ១ គីឡូម៉ែត្រប៉ុណ្ណោះ ថ្មនោះគោចរទៅក្នុងទិសដៅ​ដូចគ្នានឹង​ភពព្រហស្បតិ៍ (Jupiter)វិលទៅ ប៉ុន្តែទៅតាមបណ្តោយព្រះចន្ទឆ្ងាយសន្លឹម ។ ហេតុនោះ បំណែកថ្ម Valetudo នេះ ប្រហែលជាអណ្តែតទៅបុកទង្គិចដួងច័ន្ទណាមួយ ឬ ច្រើនដួងនៅថ្ងៃណា មួយ។ ក្រុមអ្នកស្រាវជ្រាវនៅតែ​តាមដានគណនា​ពេលវេលាដែល បំណែកថ្មនេះ នឹង កើតឡើង ប៉ុន្តែអ្នកវិទ្យាសាស្រ្តរំពឹងថា បំណែកថ្មនេះនឹងកើតឡើងចន្លោះ100 លានឆ្នាំ និង 1000 លានឆ្នាំចាប់ពីពេលនេះតទៅ ។

បំណែកថ្ម Valetudo  អាចជាសំណល់ចុងក្រោយនៃវត្តុខ្នាតធំដែលធន់នឹងការបុកទង្គិច ឬអាចមកពីត្រកូលព្រះច័ន្ទដែលត្រូវបានកម្ទេចរហូតដល់ ហ្មត់ខ្ទេចខ្ទី (smithereens) ។ លោក Sheppard មានប្រសាសន៍ថា “បំណែកថ្មនេះប្រហែលជា​បំណែកដែល​នៅសល់​ធំបំផុតបើមិនមានតែមួយនេះទេ” ។

លោក David Jewitt កត់សម្គាល់ថា ផ្កាយរណបដែលមិនស៊ីឡាំង​បែបនេះគឺមិនមែន​កម្រទេ។ គាត់ជាអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យកាលីហ្វ័រញ៉ា, រដ្ឋឡូសអេនជឺលេស​ដែល​មិនចូលរួមក្នុងការងារថ្មី។ គាត់និយាយថា “ព្រះច័ន្ធទាំងនោះ​គួរឱ្យចាប់​អារម្មណ៍​ខ្លាំងណាស់ពីព្រោះយើងដឹងថាពួកវាត្រូវបានចាប់យកដោយភពមេប៉ុន្តែយើងមិនដឹងពីវិធីណា ឬ មកពីណាទេ ” ។ ការរកឲ្យឃើញថ្មចម្លែកដូចយ៉ាងValetudo នេះ កើតមក​ពីអ្វី​អាចជួយ​បញ្ចប់ព័ត៌មានទាំងឡាយបាន ៕

ចំណេះដឹងតារាសាស្រ្ត

ប្រព័ន្ធព្រះអាទិត្យ(solar systemប្រកបដោយភព(planets) ៨ គឺ ភពពុធ(Mercury), ភពសុក្រ(Venus), ភពផែនដី(Earth), ភពព្រះអង្គារ(Mars), ភពព្រហស្បតិ៍(Jupiter), ភពសៅរ៍(Saturn), ភពម្រឹត្យូវ(Uranus) និង ភពកេតុ (Neptune) ។

Facebook Comments