ត្រឹង ងា អ្នកសរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ និង អ្នកស្រី ត្រឹង ងា ភរិយា​សរសេរ​សៀ​វភៅ​អរិយធម៌​ខ្មែរ​

១. ថ្ងៃ ខែ ឆ្នាំ កំណើត ០២ មករា ១៩៣៧
២. ទីកន្លែង​កំណើត ស្រុក​យិ​ញ​ចូ​វ ខេត្ត​ពល​លាវ កម្ពុជា​ក្រោម​🇷🇴
៣. ឆ្នាំ ១៩៥៤: ប្រឡង​ជាប់​សញ្ញាប័ត្រ មធ្យមសិក្សា បឋមភូមិ​
៤. ឆ្នាំ ១៩៥៦: ចូលមក​ប្រទេស​កម្ពុជា រស់នៅ​ភ្នំពេញ បន្ដ​ការសិក្សា​
៥. ឆ្នាំ​១៩៥៦: ប្រឡង​ជាប់ សញ្ញាប័ត្រ មធ្យមសិក្សា​ភាគ​ទី​១
៦. ឆ្នាំ​១៩៥៧: ប្រឡង​ជាប់ សញ្ញាប័ត្រ មធ្យមសិក្សា​ភាគ​ទី​២ ហើយ​ធ្វើជា​សាស្ដ្រាចារ្យ​នៅ​ខេត្តបាត់ដំបង​។​
៧. ឆ្នាំ ១៩៥៨: រៀប​អាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី ហ៊ុន​គី​
៨. ឆ្នាំ​១៩៦១: ផ្លាស់​ពី​បាត់ដំបង មក​រស់នៅ​ទីក្រុង​ភ្នំពេញ បម្រើការ​នៅ​ក្រសួង​អប់រំ និង​បន្ដ​ការសិក្សា​នៅ មហាវិទ្យាល័យ​អក្ស​សាស្ដ្រ​
៩. ឆ្នាំ ១៩៦៥: ប្រឡង​ជាប់ បរិញ្ញាប័ត្រ អក្សរសាស្ដ្រ ផ្នែក វប្បធម៌ និង អារ្យធម៌ អាស៊ី​
១០. ឆ្នាំ ១៩៧៣: ចងក្រង សៀវភៅ ប្រវត្តិសាស្ដ្រ​ខ្មែរ (​ភាក​១ និង​ភាគ​២)
១១. ឆ្នាំ ១៩៧៣-១៩៧៤: អគ្គលេខាធិការ វិជ្ជា​ស្ថាន ខ្មែរ​-​មន​
១២. ឆ្នាំ ១៩៧៤-១៩៧៥: នាយក​វិជ្ជា​ស្ថាន ខ្មែរ​-​មន​
១៣. ឆ្នាំ ១៩៧៥: ជំលៀស​ចេញពី​ភ្នំពេញ ទៅដល់ ភូមិ​ក្បាលដំរី​ក្រោម ឃុំ​ក្បាលដំរី​ក្រោម ស្រុក​កោះធំ ខេត្តកណ្ដាល​
១៤ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ ១៩៧៥: ខ្មែរក្រហម​បញ្ជូន​ដល់ ពន្ធនាគារ ទួលស្លែង បន្ទាប់មក ពួកវា​ប្រើ​អាជ្ញា​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព​ដើម្បី​ចាប់ទោស​កំហុស​
១៥. ថ្ងៃ​ខ្មែរក្រហម​ស្លាប់ មិន​ច្បាស់លាស់​

​ឪពុក ម្ដាយ បង្កើត​

​ឪពុក​ឈ្មោះ ឡាំ ស៊ុ​ង ជនជាតិខ្មែរ កើត​ឆ្នាំ ១៩១៤ នៅ​ស្រុក​ថា​ញ់​ហ៊ីង ខេត្ត​ពល​លាវ​កម្ពុជ​ក្រោម ស្លាប់​នៅ​ឆ្នាំ ១៩៧៧ ដោយសារ ភាពអត់ឃ្លាន ជម្ងឺ​ហើម និង​រាគ​មួល​។​
​ម្ដាយ​ឈ្មោះ ទិន​សៀម ជនជាតិខ្មែរ កើត​ឆ្នាំ ១៩១៥ នៅ​ស្រុក​ថា​ញ់​ហ៊ីង ខេត្ត​ពល​លាវ កម្ពុជា​ក្រោម ស្លាប់​នៅ​ឆ្នាំ ១៩៧៧ ដោយសារ ភាពអត់ឃ្លាន និង​ជម្ងឺ​ហើម​។​
​លោក ត្រឹង ងា មានកូន​ចំនួន ៤​នាក់​គឺ​៖
១. ត្រឹង បញ្ញា​រិ​ទ្ធិ ភេទ​ប្រុស កើត​ឆ្នាំ ១៩៥៩ ស្លាប់​នៅ​ឆ្នាំ ១៩៧៨ ដោយ​ភាពអត់ឃ្លាន​និង​ជម្ងឺរាគ​មួល​
២. ត្រឹង សុគន្ធវារី ភេទ​ស្រី កើត​នៅ​ឆ្នាំ ១៩៦០ ស្លាប់​នៅ​ឆ្នាំ ១៩៧៧ ដោយ​ភាពអត់ឃ្លាន និង រាគ​រមួល​
៣. ត្រឹង បញ្ចា​រុណ ភេទ​ប្រុស កើត​ឆ្នាំ ១៩៦៧
៤.​ត្រឹង សុ​ន្ថា​រ៉ា ភេទ​ប្រុស កើត​ឆ្នាំ ១៩៦៨​។​

​អ្នកស្រី ត្រឹង ងា (​ឡាយ ហ៊ុន​គី​) (១៩៣៧-២០xx)

១. ថ្ងៃ ខែ ឆ្នាំ កំណើត ២៤​វិច្ឆិកា ១៩៣៧
២. ទីកន្លែង​កំណើត ភូមិ​ស្រមោច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបាត់ដំបង​
៣. ឆ្នាំ ១៩៤៧: រៀន​នៅ​បឋមសិក្សា ខេត្តបាត់ដំបង​
៤. ឆ្នាំ ១៩៥៧: ធ្វើ​គ្រូបង្រៀន​នៅ ខេត្តបាត់ដំបង​
៥. ឆ្នាំ ១៩៦២: រៀន​នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ ផ្នែក​អប់រំ​សាស្ដ្រាចារ្យ​
៦. ឆ្នាំ ១៩៦៦: ប្រឡង​ជាប់ បរិញ្ញាប័ត្រ អក្សរសាស្ដ្រ​ខ្មែរ និង​ជា សាស្ដ្រាចារ្យ​នៅ​វិទ្យាល័យ ព្រះស៊ីសុវត្ថិ​
៧. ឆ្នាំ ១៩៧៤: និពន្ធ​សៀវភៅ “​អរិយធម៌​ខ្មែរ​”

៨. មុន​ថ្ងៃ ១៧​មេសា ១៩៧៥: នាយិកា វិទ្យាល័យ នារី ភ្នំពេញ​
៩. ក្រោយ​ថ្ងៃ ១៧​មេសា ១៩៧៥: ជន្លៀស​ចេញពី​ភ្នំពេញ ទៅដល់ ភូមិ​ក្បាលដំរី​ក្រោម ឃុំ​ក្បាលដំរី​ក្រោម ស្រុក​កោះធំ ខេត្តកណ្ដាល
១០. ឆ្នាំ ១៩៧៦: ជន្លៀស​ទៅ ភូមិ​ស្វាយ​ជួរ ស្រុក​កោះធំ ខេត្តកណ្ដាល​
១១. ឆ្នាំ ១៩៧៧: ជន្លៀស​ទៅ ភូមិ​បឹង​ច្រាំង ស្រុក​កកោះ ខេត្តបាត់ដំបង​
១២. ១៩៧៨: ជន្លៀស​ទៅ ភូមិ​ចក​តូច ឃុំ​ចក​តូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​
១៣. ឆ្នាំ ១៩៧៩: លក់​ចាប់ហួយ​នៅ ទីរួមស្រុក​មោង ខេត្តបាត់ដំបង និង ទីរួមស្រុក​មង្គល​បូរី ខេត្តបាត់ដំបង​(​បច្ចុប្បន្ន​ខេត្តបន្ទាយមានជ័យ​)
១៤. ឆ្នាំ ១៩៨៣: នាយិកា វិទ្យាល័យ មង្គល​បូរី ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​
១៥. ឆ្នាំ ១៩៩៥: ចូលនិវត្តន៍​៕

Facebook Comments