បារាំងបានដីពីការគ្របគ្រងរបស់សៀមដូចតទៅ៖
រាជសម័យព្រះចមក្លៅ រ.៤ សៀមកាលពីមុន ឆ្នាំ១៨៦៣ ខ្មែរជាប្រទេសរាជរបស់សៀម ដល់ពេលក្រោយមកខ្មែរក្រោមការអាណាព្យាបាលរបស់បារាំង សៀមយល់ព្រមតាមបារាំង អំណាចសៀមលើខ្មែរអស់ពីពេលនោះមក កាលនោះ ស្តេចខ្មែរគឺហ្លួងនរោត្តម
បារាំងកាត់ដីពីសៀមបន្តិចម្តងដូចតទៅ ៖
លើកទី ១ ៖ ទំហំដី ១២៣,០៥ គីឡូម៉ែត្រក្រឡា  ព្រមទាំងកោះ ៦ កាលពីថ្ងៃទី ១៥ កក្កដា ១៨៦៨ សម័យព្រះចុល្លចមក្លៅ រ.៥


លើកទី ២. រដ្ឋ ១២ ចំណុះថៃ ព្រមទាំងរដ្ឋបរិវារ មានស្រុកភួន ហ្លួងព្រះបាង វៀងចន្ទ ខាំមួន ចម្បាសក្តិខាងកើត បារាំងអាងថា ស្រុកទាំងអស់នេះជាដែនដីខ្មែរធ្លាប់កាន់កាប់ យួនក៏ធ្លាប់កាន់កាប់ ដែនដីទាំងអស់នោះមានទំហំ ៣២១,០០០ គីឡូម៉ែត្រក្រឡា កាលពីថ្ងៃទី ២៧ មិនា ១៨៨៨ បារាំងសេសបាន គំរាមដាក់ថៃ ដោយបញ្ជូនកងទ័ពជើងទឹកសំដៅចូលក្រុងបឹងកក់(បាងកក)តាមទន្លេចៅព្រះយ៉ា មកដល់ជាយក្រុងបឹងកក់ ទាហានសៀមបានបាញ់កាំភ្លើងអត់គ្រប់ទៅទ័ពបារាំងសេស ចំនួន ៣ គ្រាប់ សូមឱយគោរពអធិបតេយ្យភាព តែបារាំងសេសមិនទទួលស្គាល់ បែរជាបាញ់កាំភ្លើងធំជាច្រើនចូលមកក្រុងបឹងកក់ តស៊ូគ្នាមួយរយៈធំ ដល់ថ្ងៃទី ១៣ កក្កដា ១៨៩៣ បារាំងសេសបានយកម៉ារីនរបស់ខ្លួនចូលដល់ស្ថានទូតរបស់ខ្លួននាទីក្រុងបឹងកក់ នៅពេលនោះ អង់គ្លេសមានទ័ពជើងទឹក ២ កប៉ាល់ប្រចាំការនៅទីនោះដែរតែអត់បាន ជួយសៀមអ្វីទេ បារាំងសេស ដាក់ពាក្យឱយសៀមប្រតិប័ត្តិតាមមាន ៣ ខ ត្រូវឆ្លើយមកបារាំងក្នុង ៤៨ ម៉ោងគឺ ៖


បារាំងសេសត្រូវការ ៣ លានហ្វ្រាំងសងថ្លៃសៀមហ៊ានច្បាំងជាមួយបារាំង ៣ លានហ្វ្រាំង សម័យនោះសៀមប្រមែប្រមូលបោសគូថខោឱយបារាំងស្ទើរមិនគ្រប់, ប្រគល់ដីខាងឆ្វេងទន្លេមេកុង ព្រមទាំងកោះអំបាលម៉ានក្នុងទន្លេឱយមកបារាំង, សៀមត្រូវដកទ័ពចេញពីទន្លេមេកុងទាំងអស់ មិនឱយមានបន្ទាយទាហានតាមទន្លេមេកុងផង…សៀមអត់ព្រមធ្វើតាមខទី ២ បារាំងសេស បញ្ជូនទ័ពមកបិទឈូងសមុទ្រថៃពីថ្ងៃទី ២៦ កក្កដា-៣ សីហា ១៨៩៣ ព្រមទាំងអូសយកខេត្តចន្ទបុរី និងត្រាចពីសៀមផង..បង្ខំឱយសៀមគោរពតាម…
បារាំងសេសបានដីពីសៀមពេលនោះ ចំនួន ៥០,០០០ គីឡូម៉ែត្រក្រឡាផងនាថ្ងៃទី ៣ តុលា ១៨៩៣…បារាំងសេសគ្របគ្រង ខេត្តចន្ទបុរីនិង ត្រាច សៀមហៅត្រាត ตราด ចំនួន ១១ ឆ្នាំ គឺ ឆ្នាំ ១៨៩៣-១៩០៤
ឆ្នាំ១៩០៣ សៀមយល់ព្រមឱយបារាំងសេសយកខេត្តត្រាច និងកោះ មានកោះដំរីជាដើមដល់កោះកុង ដូច្នេះបារាំងសេស ទើបដកទ័ពពីខេត្តចន្ទបុរី ទៅតាំងបន្ទាយនូវខេត្តត្រាចឆ្នាំ១៩០៤
២៣ មីនា ១៩០៦ សៀមប្រគល់ដីភូមិភាគខាងកើតរបស់សៀម គឺខេត្តសៀមរាប បាត់ដំបង ស្វាយស៊ីសោភណ មកឱយបារាំង បារាំងបានឱយខេត្តត្រាចនិងកោះទាំងអំបាលម៉ានមានកោះកូតជាដើមមកឱយសៀមវិញ បារាំងបានដីពីសៀមពេលនោះ ៦៦,៥៥៥ គីឡូម៉ែត្រក្រឡា
បារាំងបានដីពីសៀមមក​គ្របគ្រងបន្ថែមម្តងទៀតកាលពី ២៣ កុម្ភៈ ១៩០៧ មានភូមិភាគខាងកើតទន្លេមេកុង សាយប៊ូរី ចម្បាសក្តិខាងលិចជាចុងក្រោយ ៕

ប្រភព ៖​ ហេង ជយោ

Facebook Comments