១១៣. ឥតិ ហេតំ វិជានាម        កាទសមោ សោ បរាភវោ

       ទ្វាទសមំ ភគវា ព្រូហិ         កឹ បរាភវតោ មុខំ ។

[ទេវតា រីទេវតាទ. បុច្ឆឹសុ ទូលសួរហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់] ថា

១១៣. ហិ ក៏ (មយំ) រីខ្ញុំព្រះអង្គទ. វិជានាម រមែងជ្រាបច្បាស់ តំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសនុះ ឥតិ តាមដែលព្រះអង្គត្រាស់មកយ៉ាងនេះ (តេសុ បរាភវមុខេសុ) ក្នុងចំណោមហេតុនៃសេចក្តីវិនាសនោះ (អម្ហេហិ បុច្ឆិតេសុ) ដែលខ្ញុំព្រះអង្គទ.ទូលសួរហើយ សោ បរាភវោ រីហេតុនៃសេចក្តីនោះ (ហោតិ) រមែងជា នវមោ ជាហេតុទី ១១ (តាវ) សិន ។

ភគវា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ (ត្វំ) រីព្រះអង្គ ព្រូហិ សូមត្រាស់ប្រាប់ ទ្វាទសមំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសទី ១២ ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស (ឥតិ) ដូច្នេះ (ឥតិ) ដូច្នេះ ។

១១៤.       អប្បភោគោ មហាតណ្ហោ        ខត្តិយេ ជាយតេ កុលេ

                 សោ ច រជ្ជំ បត្ថយតិ                  តំ បរាភវតោ មុខំ ។

[ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិស្សជ្ជេសិ ទ្រង់ដោះស្រាយហើយ] ថា

១១៤.យោ នរោ រីនរជនណា អប្បភោគោ មានភោគៈតិច មហាតណ្ហោ មានមហិច្ឆតាធំ ជាយតេ កើត កុលេ ក្នុងត្រកូល ខត្តិយេ ក្សត្រ ប៉ុន្តែ សោ នរោ រីនរជននោះ បត្ថយតិ តែងប្រាថ្នា រជ្ជំ នូវរាជសម្បត្តិ តំ រជ្ជបត្ថនំ រីកិរិយាប្រាថ្នានូវរាជសម្បត្តិនោះ តស្ស នរស្ស របស់នរជននោះ ហោតិ រមែងជា មុខំ ជាហេតុ បរាភវតោ បុរិសស្ស នៃបុគ្គលវិនាស ឥតិ ដូច្នេះ ។

អធិប្បាយសព្ទ

អប្បភោគោ [អប្ប + ភោគ] គុ. អ្នកមានភោគៈតិច

វិ. អប្បោ ភោគោ យស្ស សោ អប្បភោគោ (នរោ)​ ។ ឆដ្ឋីពហុព្វីហិ

មហាតណ្ហោ [មហន្ត + តណ្ហា] គុ.​អ្នកមានមហិច្ឆិតាធំ ។

វិ. មហតី តណ្ហា យស្ស សោ មហាតណ្ហោ (នរោ) ។ ឆដ្ឋីពហុព្វីហិ

ជាយតេ [ជា+យ+តេ] កិ. កើត

បត្ថយតិ [បត្ថ + ណ្យ +តិ] កិ. ប្រាថ្នា ចង់បាន ប៉ុនប៉ង

រជ្ជំ [រាជ + ណ្យ] នបុំ.​រាជសម្បត្តិ វិ. រញ្ញោ ភាវោ រជ្ជំ

ប្រែដោយអត្ថ

១១៣.ក៏ពួកខ្ញុំព្រះអង្គជ្រាបច្បាស់ហេតុនៃសេចក្តីវិនាសនុះតាមដែលព្រះអង្គត្រាស់​ប្រាប់មកយ៉ាងនេះ បណ្តាហេតុនៃសេចក្តីវិនាសដែលពួកខ្ញុំព្រះអង្គទូលសួរនោះ ហេតុនៃសេចក្តីវិនាសនោះចាត់ជាហេតុទី ១១ សិន ។

បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ សូមព្រះអង្គត្រាស់ប្រាប់ហេតុនៃសេចក្តីវិនាសទី ១២ ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បានដោះស្រាយថា

១១៤.នរជនមានភោគៈតិច មានមហិច្ឆតាធំ កើតក្នុងត្រកូលអ្នកស្រែតែប្រាថ្នារាជសម្បត្តិ  កិរិយាប្រាថ្នារាជសម្បត្តិនោះរមែងជាហេតុនៃបុគ្គលវិនាស ។

១១៥.     ឯតេ បរាភវេ លោកេ,         បណ្ឌិតោ សមវេក្ខិយ;
អរិយោ ទស្សនសម្បន្នោ,    ស លោកំ ភជតេ សិវន្តិ ។

១១៥.(យោ នរោ) រីនរជនណា (ហុត្វា)​ ជា បណ្ឌិតោ ជាបណ្ឌិត ទស្សនសម្បន្នោ​ ជាអ្នកដល់ព្រមហើយដោយសេចក្តីយល់ឃើញត្រូវ អរិយោ ជាអ្នកចម្រើន សមវេក្ខិយ លុះពិចារណាឃើញហើយ តេ បរាភវេ នូវហេតុនៃសេចក្តីវិនាសទ.នេះ លោកេ ក្នុងលោក (វវជ្ជេតិ) ទើបវៀរបង់ ស (នរោ) រីនរជននោះ ភជតេ តែងចូលដល់ លោកំ នូវលោក សិវំ ដ៏ក្សេម ឥតិ ដូច្នេះឯង ។

អធិប្បាយសព្ទ

សមវេក្ខិយ = ឧបបរិក្ខិត្វា ពិចារណា

ភជតេ = អល្លីយតិ ឬ ឧបគច្ឆតិ ចូលដល់

ប្រែដោយអត្ថ

១១៥.នរជនជាបណ្ឌិត ដល់ព្រមដោយគំហើញត្រូវ ជាជនចម្រើន លុះពិចារណាឃើញហេតុនៃសេចក្តីវិនាសទាំងនេះក្នុងលោកហើយទើបវៀរបង់ នរជននោះគង់ចូលដល់ទេវលោកដ៏ក្សេមក្សាន្តហោង ។

បរាភវសុត្តំ ឆដ្ឋំ និដ្ឋិតំ

បរាភវសុត្តំ រីបរាភវសូត្រ ឆដ្ឋំ ទី ៦ និដ្ឋិតំ ចប់ហើយ ។

ចប់បរាភវសូត្រទី ៦ ។

loading…
Facebook Comments