ប្រែលោតប្រយោគ បរាភវសូត្រ ១០

១០៩. ឥតិ ហេតំ វិជានាម          នវមោ សោ បរាភវោ

       ទសមំ ភគវា ព្រូហិ            កឹ បរាភវតោ មុខំ ។

[ទេវតា រីទេវតាទ. បុច្ឆឹសុ ទូលសួរហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់] ថា

១០៩. ហិ ក៏ (មយំ) រីខ្ញុំព្រះអង្គទ. វិជានាម រមែងជ្រាបច្បាស់ តំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសនុះ ឥតិ តាមដែលព្រះអង្គត្រាស់មកយ៉ាងនេះ (តេសុ បរាភវមុខេសុ) ក្នុងចំណោមហេតុនៃសេចក្តីវិនាសនោះ (អម្ហេហិ បុច្ឆិតេសុ) ដែលខ្ញុំព្រះអង្គទ.ទូលសួរហើយ សោ បរាភវោ រីហេតុនៃសេចក្តីនោះ (ហោតិ) រមែងជា នវមោ ជាហេតុទី ៩ (តាវ) សិន ។

ភគវា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ (ត្វំ) រីព្រះអង្គ ព្រូហិ សូមត្រាស់ប្រាប់ ទសមំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសទី ១០ ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស (ឥតិ) ដូច្នេះ (ឥតិ) ដូច្នេះ ។

១១០.អតីតយោព្វនោ បោសោ    អានេតិ តិម្ពរុត្ថនឹ

       តស្សា ឥស្សា ន សុបតិ       តំ បរាភវតោ មុខំ ។

[ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិស្សជ្ជេសិ ទ្រង់ដោះស្រាយហើយ] ថា

បោសោ រីបុរស អតីតយោព្វនោ អ្នកមានយុវវ័យកន្លងហើយ អានេតិ តែងនាំមក តិម្ពរុត្ថនឹ​ (តរុណទារិកំ) នូវស្រីក្រមុំអ្នកមានដោះដូចផ្លែទន្លាប់ (ហោតុំ ដើម្បីជា ទារោ ជាភរិយា) ន សុបតិ តែងដេកមិនលក់ ឥស្សា ព្រោះកិរិយាប្រចណ្ឌ តស្សា (តរុណទារិកាយ) នូវស្រីក្រមុំនោះ តំ ឥស្សាយ អសុបនំ រីការដេកមិនលក់ព្រោះកិរិយាប្រចណ្ឌនោះ តស្ស បោសស្ស របស់បុរសនោះ (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលវិនាស (ឥតិ) ដូច្នេះ ។

អធិប្បាយសព្ទ

បោស​ បុំ. បុរស ជន បុគ្គល

តិម្ពរុត្ថនី [តិម្ពរុ + ថនី]

តិម្ពរុ,តិម្ពរូ,តិម្ពរុសក, តិម្ពរូសក បុំ. ផ្លែទន្លាប់

ថនំ អស្សា អត្ថីតិ ថនី (តរុណទារិកា) ស្រីក្រមុំអ្នកមានដោះ

តិម្ពរុ ឥវ ថនី តិម្ពរុត្ថនី  ស្រីក្រមុំអ្នកមានដោះដូចផ្លែទន្លាប់

អានេតិ [អា + នី +ណេ +តិ] កិ.តែងនាំមក

ប្រែដោយអត្ថ

១០៩.ក៏ពួកខ្ញុំព្រះអង្គជ្រាបច្បាស់ហេតុនៃសេចក្តីវិនាសនុះតាមដែលព្រះអង្គត្រាស់​ប្រាប់មកយ៉ាងនេះ បណ្តាហេតុនៃសេចក្តីវិនាសដែលពួកខ្ញុំព្រះអង្គទូលសួរនោះ ហេតុនៃសេចក្តីវិនាសនោះចាត់ជាហេតុទី ៩ សិន ។

បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ សូមព្រះអង្គត្រាស់ប្រាប់ហេតុនៃសេចក្តីវិនាសទី ១០ ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បានដោះស្រាយថា

១១០.បុរសមានវ័យចាស់នាំយកស្រីក្រមុំមកធ្វើជាភរិយាតែងដេកមិនលក់ ព្រោះការប្រចណ្ឌភរិយាក្រមុំនោះ ការដេកមិនលក់ព្រោះកិរិយាប្រចណ្ឌនោះរមែងជាហេតុនៃបុគ្គលវិនាស ។

loading…
Facebook Comments