តេ (ភិក្ខូ) រីភិក្ខុទ. នោះ លោកេត្វា ពិនិត្យមើលហើយ អក្ខីនិ នូវភ្នែកទ. តស្ស (ថេរស្ស) របស់ព្រះថេរៈនោះ ហុត្វា ជា អស្សុបុណ្ណនេត្តា ជាអ្នកមានភ្នែកដ៏ពេញហើយដោយទឹកភ្នែក (ថេរំ) ញ៉ាំងព្រះថេរៈ អស្សាសេត្វា ឲ្យធូរចិត្តហើយ (វចនេន) ដោយពាក្យថា ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន (តុម្ហេ) រីលោកម្ចាស់ មា ចិន្តយិត្ថ កុំគិតឡើយ (មយំ) រីខ្ញុំព្រះករុណាទ. បដិជគ្គិស្សាម នឹងមើលថែ វោ នូវលោកម្ចាស់ ឥតិ ដូច្នេះ កត្វា ធ្វើហើយ វត្តប្បដិវត្តំ នូវវត្តនិងវត្តតប កាតព្វយុត្តកំ ដ៏គួរហើយដល់ភាពជាវត្តដែលខ្លួនគប្បីធ្វើ បវិសឹសុ ចូលទៅហើយ គាមំ កាន់ភូមិ ។

មនុស្សា រីមនុស្សទ. អទិស្វា មិនឃើញហើយ ថេរំ នូវព្រះថេរៈ បុច្ឆិត្វា សួរហើយថា ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន អយ្យោ រីព្រះតេជ​ព្រះគុណ អម្ហាកំ របស់យើងទ. (គតោ) ទៅហើយ កុហឹ (ឋានេ) ក្នុងទីណា ឥតិ ដូច្នេះ សុត្វា ស្តាប់ហើយ បវត្តឹ នូវដំណើរប្រព្រឹត្តទៅ តំ នោះ បេសេសិ បញ្ជូនទៅហើយ យាគុំ នូវបបរ អាទាយ កាន់យក បិណ្ឌបាតំ នូវបិណ្ឌបាត សយំ ខ្លួនឯង គន្ត្វា ទៅហើយ វន្ទិត្វា ថ្វាយបង្គំហើយ ថេរំ នូវព្រះថេរៈ បវដ្ដមានា រោទិត្វា យំទាំងបម្រះននៀលហើយ  បាទមូលេ ត្រង់ទីជិតនៃជើង (តំ ថេរំ) ញ៉ាំងព្រះថេរៈនោះ សមស្សាសេត្វា ឲ្យធូរចិត្តហើយ (វចនេន) ដោយពាក្យថា ភន្តេ បពិត្រលោកគ្រូម្ចាស់ដ៏ចម្រើន មយំ រីខ្ញុំកណាទ. បដិជគ្គិស្សាម នឹងមើលថែ វោ នូវលោកគ្រូម្ចាស់ តុម្ហេ  រីលោកគ្រូម្ចាស់ មា ចិន្តយិត្ថ កុំគិតឡើយ ឥតិ ដូច្នេះ បក្កមឹសុ ចៀសចេញទៅហើយ ។

loading…

Facebook Comments