(សត្ថា) រីព្រះសាស្តា (អាហ) ត្រាស់ហើយថា ឥទំ (ធុរំ) រីធុរៈនេះ ឥតិ គឺ កំ (និកាយំ) វា ទ្វេ វា និកាយេ សកលំ វា បន តេបិដកំ ពុទ្ធវចនំ ឧគ្គណ្ហិត្វា តស្ស (ពុទ្ធវចនស្ស) ធារណំ កថនំ វាចនំ  រីកិរិយារៀនយកហើយ នូវនិកាយ ១ ឬ ឬថា នូវនិកាយទ. ២ ឬក៏ នូវពុទ្ធវចនៈ គឺ នូវប្រជុំនៃបិដក ៣ ទាំងមូល ទ្រទ្រង់ សម្តែង បង្រៀន នូវពុទ្ធវចនៈនោះ បញ្ញានុរូបេន តាមសមគួរដល់ប្រាជ្ញា អត្តនោ របស់ខ្លួន (ហោតិ) រមែងជា គន្ថធុរំ នាម ឈ្មោះថាជាគន្ថធុរៈ ។

បន ចំណែកឯ ឥទំ (ធុរំ) រីធុរៈនេះ ឥតិ គឺ អត្តភាវេ ខយវយំ បដ្ឋបេត្វា សាតច្ចកិរិយាវសេន វិបស្សនំ វឌ្ឍេត្វា អរហត្តគ្គហណំ   រីកិរិយាតាំងផ្តើមហើយ នូវកិរិយាអស់ទៅនិងកិរិយាសូន្យទៅ ក្នុងអត្តភាព ចម្រើនហើយនូវវិបស្សនា ដោយអំណាចនៃការធ្វើ ដោយនូវភាពជាប់លាប់ កាន់យកនូវភាវៈនៃព្រះអរហន្ត  (ភិក្ខុស្ស) នៃភិក្ខុ បន្តសេនាសនាភិរតស្ស អ្នកត្រេកអរចំពោះហើយ​ក្នុង​សេនាសនៈដ៏ស្ងាត់ហើយ សល្លហុកវុត្តិនោ អ្នកមានកិរិយាប្រព្រឹត្ត​ស្រាល​ព្រមជាប្រក្រតី (ហោតិ) រមែងជា វិបស្សនាធុរំ នាម ឈ្មោះថា​ជាវិបស្សនាធុរៈ ឥតិ ដូច្នេះ ។

loading…


Facebook Comments