គោលភាសាខ្មែរមាន ៤ ពាក្យ គឺ
១.ពាក្យ (term)
២.បទ (word)
៣.ឃ្លា (phrase)
៤.ល្បះ (sentence)

ពាក្យ គឺ អ្វី?

ពាក្យ សំដៅដល់ សព្ទទូទៅដែលមិនមានមុខងារអ្វី ដូចជា​
គោ ដំរី មនុស្ស សត្វ ដំណើរ បាប បុណ្យ ជាពាក្យនាម
ស ខ្មៅ វែង ខ្លី ល្អ អាក្រក់ ជាពាក្យគុណ
រត់ ដើរ និយាយ គិត ឈរ លេង ជាពាក្យកិរិយា
លឿន រហ័ស ​យឺត យូរ ជាពាក្យកិរិយាវិសេសន៍
ក្នុង ក្រៅ លើ ក្រោម ជាពាក្យនិបាត
ប៉ុន្តែ ចំណែក ហើយ និង ឬ ជាពាក្យឈ្នាប់

បទ គឺ អ្វី?

បទ បានដល់ ពាក្យនុះឯងនៅពេលនាំយកទៅរៀងតគ្នាក្នុងល្បះ ហៅ បទ ហើយ បទនីមួយ ៗ តែងមានមុខងារក្នុងល្បះនោះ ៗ ដូចជា មានមុខងារជា បទប្រធាន បទរំគាយប្រធាន បទកិរិយា បទរំគាយកិរិយា បទកម្ម បទរំគាយកម្ម បទឈ្នាប់ ជាដើម ។

ឃ្លា គឺ អ្វី?

ឃ្លា បានដល់ បទ ផ្សំគ្នាតាំងពី ២ តួឡើងទៅ ប៉ុន្តែមិនទាន់មានន័យ​ពេញលេញទេព្រោះមិនមានបទកិរិយា ដូចជា​ គោសក្នុងវាលស្រែ ជាដើម ។

ល្បះ គឺ អ្វី?

ល្បះ បានដល់ ច្រើនបទរៀងតភ្ជាប់គ្នាតាមលំដាប់ពីឆ្វេងទៅ​ស្តាំ​ហើយមានអត្ថន័យពេញលេញ ដូចជា​ គោសដើរស៊ីស្មៅ​ខៀវខ្ចី​ក្នុងវាលស្រែល្វឹងល្វើយយ៉ាងស្ងប់
ញែកល្បះនេះជាបែប
គោ ជា បទប្រធាន
ជាបទគុណ
ដើរ ជាបទកិរិយា
ស៊ី ជាបទកិរិយា
ស្មៅ ជាបទកម្ម
ខៀវខ្ចី ជាបទរំគាយកម្ម
ក្នុង ជាបទនិបាត
វាលស្រែ ជាបទនាម
ល្វឹងល្វើយ ជាបទរំគាយនាម
យ៉ាងស្ងប់ ជាបទកិរិយាវិសេសន៍ ។

 

loading…
Facebook Comments