ប្រែលោតសព្ទ ស្វាក្ខាតោ

ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ។

ប្រែលោតសព្ទ

ធម្មោ រីព្រះធម៌ ភគវតា គឺព្រះមានជោគជាម្ចាស់ ស្វាក្ខាតោ ត្រាស់ទុកដោយប្រពៃហើយ សន្ទិដ្ឋិកោ ដែលអ្នកបដិបត្តិគប្បីឃើញ​ដោយខ្លួនឯង អកាលិកោ មិនប្រកបដោយកាល ឯហិបស្សិកោ គួរនូវ​វិធីនេះថាចូរមកមើលចុះ ឱបនយិកោ គួរដើម្បីនាំចូល​មក​ក្នុង​ខ្លួន បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ដែលវិញ្ញូជនទ.គប្បីដឹងច្បាស់ ចំពោះ​ខ្លួន ។

ស្វាក្ខាតោ [សុ + អា + ខា + ត] ត្រាស់ទុកដោយប្រពៃហើយ

សន្ទិដ្ឋិក (សំ + បស្ស + ត + ណិក)

សាមំ បស្សិតព្វោតិ សន្ទិដ្ឋិកោ  យោ ធម្មោ រីធម៌ណា យោគាវចរេន គឺ អ្នកបដិបត្តិ បស្សិតព្វោ គប្បីឃើញបាន សាមំ ដោយខ្លួនឯង ឥតិ ព្រោះហេតុនោះ សោ ធម្មោ រីធម៌នោះ សន្ទិដ្ឋិកោ ឈ្មោះថា ដែលអ្នកបដិបត្តិគប្បីឃើញបានដោយខ្លួនឯង ចុះ ណិក-បច្ច័យ ។

កាលេន​ និយុត្តោ កាលិកោ (ធម្មោ)

ន កាលិកោ អកាលិកោ អយំ ធម្មោ រីធម៌នេះ ន​ កាលិកោ មិនប្រកបដោយកាល ឈ្មោះថា អកាលិកៈ ។

ឯហិ បស្សាតិ ឥមំ វិធឹ អរហតីតិ ឯហិបស្សិកោ (ធម្មោ) ធម្មោ រីធម៌ អរហតិ គួរ ឥមំ វិធឹ នូវវិធីនេះ ឥតិ ថា ត្វំ រីអ្នក ឯហិ ចូរមក បស្ស ចូរមើល ។ ណិក-បច្ច័យ ក្នុង តត្រាទិតទ្ធិត ។

ឱបនយិក (ឧប + នី + ណិក)

អត្តនិ ឧបនេតុំ អរហតីតិ ឱបនយិកោ (ធម្មោ) យោ ធម្មោ រីធម៌ ណា អរហតិ គួរ ឧបនេតុំ ដើម្បីនាំចូលមក អត្តនិ ក្នុងខ្លួន ឥតិ ព្រោះហេតុ​នោះ សោ ធម្មោ រីធម៌នោះ ឱបនយិកោ ដែលគួរដើម្បី​នាំចូល​មក​ក្នុងខ្លួន ។

 

ប្រែដោយព្យញ្ជនៈ

រីព្រះធម៌ គឺព្រះមានជោគជាម្ចាស់ ត្រាស់ទុកដោយល្អហើយ ដែលអ្នកបដិបត្តិគប្បីឃើញដោយខ្លួនឯង មិនប្រកបដោយកាល គួរនូវវិធីនេះថាចូរមកមើលចុះ គួរដើម្បីនាំចូលមកក្នុងខ្លួន ដែលវិញ្ញូជនទ.គប្បីដឹងច្បាស់ ចំពោះខ្លួន ។

ប្រែដោយអត្ថ

ព្រះធម៌ព្រះមានជោគជាម្ចាស់ត្រាស់ទុកល្អហើយ ជាធម៌ដែលសិក្ខាកាមនិងយោគាវចរគប្បីឃើញបានដោយខ្លួនឯង ជាធម៌ដែលបដិបត្តិបាននិងឲ្យផលមិនកំណត់កាល ជាធម៌ដែលគួរនិយាយនឹងអ្នកដទៃថាចូរមកពិសោធមើលចុះ ជាធម៌គួរនាំចូលមកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនគប្បីដឹងបានចំពោះខ្លួន ។

 

loading…
Facebook Comments