ប្រែលោតសព្ទ ឥតិបិ សោ

ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ លោកវិទូ អនុត្តរោ បុរិសទមុ្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវា ។

ប្រែលោតសព្ទ

ឥតិបិ ក៏ព្រោះហេតុនេះ សោ ភគវា រីព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ ហោតិ រមែងជា អរហំ ជាអ្នកឆ្ងាយចាកកិលេស ។

ឥតិបិ ក៏ព្រោះហេតុនេះ សោ ភគវា រីព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ ហោតិ រមែងជា សម្មាសម្ពុទ្ធោ ជាអ្នកត្រាស់ដឹង​ឯងដោយប្រពៃ ។

ឥតិបិ ក៏ព្រោះហេតុនេះ សោ ភគវា រីព្រះមានជោគជាម្ចាស់​ព្រះអង្គនោះ ហោតិ រមែងជា វិជ្ជាចរណសម្បន្នោ ជាអ្នកដល់ព្រម​ហើយដោយវិជ្ជានិងចរណៈ ។

ឥតិបិ ក៏ព្រោះហេតុនេះ សោ ភគវា រីព្រះមានជោគជាម្ចាស់​ព្រះអង្គ​នោះ ហោតិ រមែងជា លោកវិទូ ជាអ្នកជ្រាបច្បាស់នូវត្រៃលោក ។

ឥតិបិ ក៏ព្រោះហេតុនេះ សោ ភគវា រីព្រះមានជោគជាម្ចាស់​ព្រះអង្គ​នោះ ហោតិ រមែងជា អនុត្តរោ ជាអ្នកគ្មានបុគ្គលណាប្រសើរជាង ។

ឥតិបិ ក៏ព្រោះហេតុនេះ សោ ភគវា រីព្រះមានជោគជាម្ចាស់​ព្រះអង្គ​នោះ ហោតិ រមែងជា បុរិសទម្មសារថិ ជាសារថីដែលហ្វឹក​ហាត់​មនុស្ស ។

ឥតិបិ ក៏ព្រោះហេតុនេះ សោ ភគវា រីព្រះមានជោគជាម្ចាស់​ព្រះអង្គនោះ ហោតិ រមែងជា សត្ថា  ជាសាស្តា ទេវមនុស្សានំ របស់ទេព្តា និង មនុស្ស​ទ. ។

ឥតិបិ ក៏ព្រោះហេតុនេះ សោ ភគវា រីព្រះមានជោគជាម្ចាស់​ព្រះអង្គនោះ ហោតិ រមែងជា ពុទ្ធោ ជាអ្នកត្រាស់ដឹងហើយ ។

ឥតិបិ ក៏ព្រោះហេតុនេះ សោ ភគវា រីព្រះមានជោគជាម្ចាស់ព្រះអង្គនោះ ហោតិ រមែងជា ភគវា ជាអ្នកចែករំលែកធម៌ ។

ប្រែដោយព្យញ្ជនៈ

ក៏ព្រោះហេតុនេះ រីព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ រមែងជា ជាអ្នកឆ្ងាយចាកកិលេស ។

ក៏ព្រោះហេតុនេះ រីព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ រមែងជា ជាអ្នកត្រាស់ដឹងឯងដោយប្រពៃ ។

ក៏ព្រោះហេតុនេះ រីព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ រមែងជា ជាអ្នកដល់ព្រមហើយដោយវិជ្ជានិងចរណៈ ។

ក៏ព្រោះហេតុនេះ រីព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ រមែងជា ជាអ្នកជ្រាបច្បាស់នូវត្រៃលោក ។

ក៏ព្រោះហេតុនេះ រីព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ រមែងជា ជាអ្នកគ្មានបុគ្គលណាប្រសើរជាង ។

ក៏ព្រោះហេតុនេះ រីព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ រមែងជា ជាសារថីដែលហ្វឹកហាត់មនុស្ស ។

ក៏ព្រោះហេតុនេះ រីព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ រមែងជា ជាសាស្តារបស់ទេព្តា និង មនុស្ស​ទ. ។

ក៏ព្រោះហេតុនេះ រីព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ រមែងជា ជាអ្នកត្រាស់ដឹងហើយ ។

ក៏ព្រោះហេតុនេះ រីព្រះមានជោគជាម្ចាស់ ព្រះអង្គនោះ រមែងជា ជាអ្នកចែករំលែកធម៌ ។

 ប្រែដោយអត្ថ

ក៏ព្រោះហេតុនេះ ព្រះមានជោគជាម្ចាស់ព្រះអង្គនោះ​ជាអ្នកឆ្ងាយ​ចាកកិលេស ត្រាស់ដឹងឯងដោយប្រពៃ ប្រកបដោយវិជ្ជានិងចរណៈ ជាលោកវិទូ គ្មានបុគ្គលណាប្រៀបផ្ទឹម ជាសារថីហ្វឹកហាត់មនុស្ស ជាសាស្តារបស់ទេព្តានិងមនុស្ស ជាអ្នកត្រាស់ដឹង និង ចែករំលែក​ធម៌ ។

 

loading…
Facebook Comments