ប្រែលោតសព្ទ សគ្គេ កាមេ

សគ្គេ កាមេ ច រូបេ គិរិសិខរតដេ ចន្តលិក្ខេ វិមានេ
ទីបេ រដ្ឋេ ច គាមេ តរុវនគហនេ គេហវត្ថុម្ហិ ខេត្តេ.
ភុម្មា ចាយន្តុ ទេវា ជលថលវិសមេ យក្ខគន្ធព្វនាគា
តិដ្ឋន្តា សន្តិកេ យំ មុនិវរវចនំ សាធវោ មេ សុណន្តុ.
ធម្មស្សវនកាលោ អយម្ភទន្តា.
ធម្មស្សវនកាលោ អយម្ភទន្តា.
ធម្មស្សវនកាលោ អយម្ភទន្តា.
ប្រែលោតសព្ទ
ទេវា រីទេព្តាទ. តិដ្ឋន្តា កំលុងស្ថិតនៅ សគ្គេ ក្នុងស្ថានសួគ៌ គឺ កាមេ ច ក្នុងកាមភពក្តី រូបេ ច គឺ ក្នុងរូបភពក្តី អាយន្តុ ចូរមក ក៏ ភុម្មា ទេវា រីទេព្តាទ. អ្នកកើតលើផ្ទៃដី តិដ្ឋន្តា កំលុងស្ថិតនៅ វិមានេ ក្នុងវិមាន គិរិសិខរតដេ ច គឺ លើកំពូលនៃភ្នំឬជ្រលងភ្នំក្តី អន្តលិក្ខេ ច គឺ ក្នុងលំហមេឃក្តី ទីបេ ច លើកោះក្តី រដ្ឋេ ច ក្នុងដែនក្តី គាមេ ច ក្នុងស្រុកក្តី តរុវនគហនេ ច នាដើមឈើឬព្រៃញៀតស្បាតក្តី គេហវត្ថុម្ហិ ច លើផ្ទះឬសួនក្តី ខេត្តេ ច នាស្រែចម្ការក្តី អាយន្តុ ចូរមក

loading…

យក្ខគន្ធព្វនាគា រីយក្ស គន្ធព្វ និងនាគទ. តិដ្ឋន្តា កំលុងស្ថិតនៅ ជលថលវិសមេ ច ក្នុងទឹកឬលើគោកឬទីមិនរាបស្មើក្តី សន្តិកេ ច ក្នុងទីជិតក្តី អាយន្តុ ចូរមក យំ វចនំ រីពាក្យ ឯណា ហោតិ រមែងជា មុនិវរវចនំ ជាតម្រាស់របស់ព្រះមុនីដ៏ប្រសើរ សាធវោ រីសាធុជនទ. សុណន្តុ ចូរស្តាប់ តំ វចនំ នូវពាក្យនោះ សន្តិកា អំពីសម្នាក់ មេ នៃខ្ញុំ ។
ភទន្តា បពិត្រលោកអ្នកដ៏ចម្រើនទ. អយំ កាលោ រីកាលនេះ ហោតិ រមែងជា ធម្មស្សវនកាលោ ជាកាលសម្រាប់ស្តាប់នូវធម៌ ។
ភទន្តា បពិត្រលោកអ្នកដ៏ចម្រើនទ. អយំ កាលោ រីកាលនេះ ហោតិ រមែងជា ធម្មស្សវនកាលោ ជាកាលសម្រាប់ស្តាប់នូវធម៌ ។
ភទន្តា បពិត្រលោកអ្នកដ៏ចម្រើនទ. អយំ កាលោ រីកាលនេះ ហោតិ រមែងជា ធម្មស្សវនកាលោ ជាកាលសម្រាប់ស្តាប់នូវធម៌ ។

ប្រែដោយព្យញ្ជនៈ

រីទេព្តាទ. កំលុងស្ថិតនៅ ក្នុងស្ថានសួគ៌ គឺ ក្នុងកាមភពក្តី គឺ ក្នុងរូបភពក្តី ចូរមក ក៏ រីទេព្តាទ. អ្នកកើតលើផ្ទៃដី កំលុងស្ថិតនៅ ក្នុងវិមាន គឺ លើកំពូលនៃភ្នំឬជ្រលងភ្នំក្តី គឺ ក្នុងលំហមេឃក្តី លើកោះក្តី ក្នុងដែនក្តី ក្នុងស្រុកក្តី នាដើមឈើឬព្រៃញៀត​ស្បាត​ក្តី លើផ្ទះឬក្នុងសួនក្តី នាស្រែចម្ការក្តី ចូរមក ។
រីយក្ស គន្ធព្វ និងនាគទ. កំលុងស្ថិតនៅ ក្នុងទឹកឬលើគោក​ឬទីមិនរាប​ស្មើក្តី ក្នុងទីជិតក្តី ចូរមក ។ រីពាក្យ ឯណា រមែងជា​ជា​ព្រះតម្រាស់របស់ព្រះមុនីដ៏ប្រសើរ រីសាធុជនទ. ចូរស្តាប់ នូវពាក្យ​នោះ អំពីសម្នាក់ នៃខ្ញុំ ។
បពិត្រលោកអ្នកដ៏ចម្រើនទ. រីកាលនេះ រមែងជា ជាកាលសម្រាប់​ស្តាប់​នូវធម៌ ។
បពិត្រលោកអ្នកដ៏ចម្រើនទ. រីកាលនេះ រមែងជា ជាកាលសម្រាប់​ស្តាប់នូវធម៌ ។
បពិត្រលោកអ្នកដ៏ចម្រើនទ. រីកាលនេះ រមែងជា ជាកាលសម្រាប់​ស្តាប់នូវធម៌ ។
ប្រែដោយអត្ថ
សូមឲ្យពួកទេព្តាដែលស្ថិតនៅក្នុងស្ថានសួគ៌ជាន់កាមភពនិងរូបភពអញ្ជើញមក
សូមឲ្យពួកភុម្មទេវតាដែលស្ថិតនៅក្នុងវិមាន លើកំពូលភ្នំឬជ្រលងភ្នំ ក្នុងលំហមេឃ លើកោះ ក្នុងដែន ក្នុងស្រុក នាដើមឈើឬព្រៃញៀតស្បាត លើផ្ទះឬក្នុងសួន និង នាស្រែចម្ការ អញ្ជើញមក ។
សូមឲ្យយក្ស គន្ធព្វ និង នាគ ដែលស្ថិតនៅក្នុងទឹក ឬ លើគោក ទាំងក្នុងទីជិតអញ្ជើញមក ។
សូមឲ្យសាធុជនស្តាប់ព្រះតម្រាស់របស់ព្រះមុនីដ៏ប្រសើរពីសម្នាក់នៃខ្ញុំ ។
បពិត្រលោកអ្នកដ៏ចម្រើន ! ឥឡូវនេះដល់កាល​វេលាសម្រាប់ស្តាប់​ធម៌ហើយ ។
បពិត្រលោកអ្នកដ៏ចម្រើន ! ឥឡូវនេះដល់កាល​វេលាសម្រាប់ស្តាប់​ធម៌ហើយ ។
បពិត្រលោកអ្នកដ៏ចម្រើន ! ឥឡូវនេះដល់កាល​វេលាសម្រាប់ស្តាប់​ធម៌ហើយ ។

Facebook Comments