ប្រែលោតសព្ទ ពាហុំ ៦

bahung_trans

៦.សច្ចំ វិហាយ មតិសច្ចកវាទកេតុំ

វាទាភិរោបិតមនំ អតិអន្ធភូតំ

បញ្ញាបទីបជលិតោ ជិតវា មុនិន្ទោ

តន្តេជសា ភវតុ តេ ជយមង្គលានិ.

ប្រែលោតសព្ទ

មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ បញ្ញាបទីបជលិតោ ទ្រង់មានប្រទីប គឺ បញ្ញាដែលរុងរឿងហើយ ជិតវា ទ្រង់ឈ្នះហើយ មតិសច្ចកវាទកេតុំ នូវសច្ចកៈនិគ្រន្ថអ្នកមានគំហើញនិងមានវាទៈដូចទង់ វិហាយ ព្រោះលះបង់ សច្ចំ នូវសច្ចៈ វាទាភិរោបិតមនំ អ្នកមានចិត្តដែលលើកឡើងចំពោះហើយនូវវាទៈ អតិអន្ធភូតំ អ្នកងងឹតងងុលក្រៃ

តន្តេជសា ដោយតេជះនៃពុទ្ធជយមង្គលនោះ ជយមង្គលានិ រីជ័យមង្គល ភវតុ ចូរមាន តេ ដល់អ្នក ។

វចនត្ថ

បញ្ញា ឯវ បទីបោ បញ្ញាបទីបោ ។ អវធារណបុព្វបទ ។

បញ្ញាបទីបោ ជលិតោ យេន សោ បញ្ញាបទីបជលិតោ (មុនិន្ទោ) ។ តតិយាពហុព្វីហិ ។

មតិ យស្ស សោ មតិ (សច្ចកោ) ។ ឆដ្ឋីពហុព្វីហិ ។

វាទោ កេតុ ឥវ វាទកេតុ ។ ឧបមានុត្តរបទ កម្មធារយសមាស ។

វាទកេតុ យស្ស សោ វាទកេតុ (សច្ចកោ) ។ ឆដ្ឋីពហុព្វីហិ ។

មតិ ច សោ សច្ចកោ ចាតិ មតិសច្ចកោ ។ វិសេសនបុព្វបទ ។

មតិសច្ចកោ ច សោ វាទកេតុ ចាតិ មតិសច្ចកវាទកេតុ ។

ប្រែដោយព្យញ្ជនៈ

រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់មានប្រទីប គឺ បញ្ញាដែលរុងរឿងហើយ ទ្រង់ឈ្នះហើយ នូវសច្ចកៈនិគ្រន្ថអ្នកមានគំហើញនិងមានវាទៈដូចទង់ ព្រោះលះបង់ នូវសច្ចៈ អ្នកមានចិត្តដែលលើកឡើងចំពោះហើយនូវវាទៈ អ្នកងងឹតងងុលក្រៃ

ដោយតេជះនៃពុទ្ធជយមង្គលនោះ រីជ័យមង្គល ចូរមាន ដល់អ្នក ។

ប្រែដោយអត្ថ

ព្រះចមមុនីទ្រង់រុងរឿងដោយប្រទីប គឺ បញ្ញា ទ្រង់ឈ្នះសច្ចកៈនិគ្រន្ថអ្នកមានគំហើញនិងវាទៈដូចទង់លះបង់សច្ចៈ ប៉ងប៉ះសម្តីថ្វីមាត់ទាំងងងឹតងងុល

ដោយតេជះនោះ សូមជ័យមង្គលចូរមានដល់អ្នក ។

loading…
Facebook Comments