ប្រែលោតសព្ទ ពាហុំ ៤

bahung_trans

៤.ឧក្ខិត្តខគ្គមតិហត្ថ សុទារុណន្តំ

ធាវន្តិយោជនបថង្គុលិមាលវន្តំ

ឥទ្ធីភិសង្ខតមនោ ជិតវា មុនិន្ទោ

តន្តេជសា ភវតុ តេ ជយមង្គលានិ.

ប្រែលោតសព្ទ

មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ឥទ្ធីភិសង្ខតមនោ ទ្រង់មានព្រះទ័យដែលតាក់តែងហើយដោយឫទ្ធិ៍ ជិតវា ទ្រង់ឈ្នះហើយ ចោរំ នូវចោរ អង្គុលិមាលវន្តំ ដ៏មានកម្រងនៃម្រាមដៃ សុទារុណន្តំ ដ៏ឃោរឃៅខ្លាំងជាទីបំផុត អតិហត្ថំ ដ៏មានដៃស្ទាត់ជំនាញ ឧក្ខិត្តខគ្គំ ដ៏មានដាវដែលងារឡើងហើយ ធាវំ ដែលកំពុងរត់ទៅ តិយោជនបថំ រហូតផ្លូវមានយោជន៍ ៣

តន្តេជសា ដោយតេជះនៃពុទ្ធជយមង្គលនោះ ជយមង្គលានិ រីជ័យមង្គល ភវតុ ចូរមាន តេ ដល់អ្នក ។

ប្រែដោយព្យញ្ជនៈ

រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់មានព្រះទ័យដែលតាក់តែងហើយដោយឫទ្ធិ៍ ទ្រង់ឈ្នះហើយ នូវចោរ ដ៏មានកម្រងនៃម្រាមដៃ ដ៏ឃោរឃៅខ្លាំងជាទីបំផុត ដ៏មានដៃស្ទាត់ជំនាញ ដ៏មានដាវដែលងារឡើងហើយ ដែលកំពុងរត់ទៅ រហូតផ្លូវមានយោជន៍ ៣

ដោយតេជះនៃពុទ្ធជយមង្គលនោះ រីជ័យមង្គល ចូរមាន ដល់អ្នក ។

វចនត្ថ

ឥទ្ធិយា អភិសង្ខតោ ឥទ្ធីភិសង្ខតោ ។ តតិយាតប្បុរិសសមាស ។

ឥទ្ធីភិសង្ខតោ មនោ យេន សោ ឥទ្ធីភិសង្ខតមនោ (មុនិន្ទោ) ទ្រង់មានព្រះទ័យដែលតាក់តែងហើយដោយឫទ្ធិ៍ ។ តតិយាពហុព្វីហិសមាស ។

អង្គុលីនំ មាលា អង្គុលិមាលា កម្រងនៃម្រាមដៃ ។ ឆដ្ឋីតប្បុរិសសមាស ។

អង្គុលិមាលា អស្ស អត្ថីតិ អង្គុលិមាលវា (ចោរោ) កម្រងនៃម្រាមដៃ របស់ចោរ នោះ មាន ហេតុនោះ ឈ្មោះថា អង្គុលិមាលវា ដ៏មានកម្រងនៃម្រាមដៃ ។

ចុះ វន្តុ-បច្ច័យ ក្នុងតទស្សត្ថិតទ្ធិត ។ អង្គុលិមាលវន្តុ បំបែកដូច ភវន្តុ ។

ឧក្ខិត្តោ ហត្ថោ យេន សោ ឧក្ខិត្តហត្ថោ (ចោរោ) ដ៏មានដៃដែលងារឡើងហើយ ។ តតិយាពហុព្វីហិសមាស ។

អតិហត្ថោ យស្ស សោ អតិហត្ថោ (ចោរោ) ដ៏មានដៃស្ទាត់ជំនាញ ។ ឆដ្ឋីពហុព្វីហិសមាស ។

ធាវំ = ធាវន្តំ កំពុងរត់ទៅ

តីណិ យោជនានិ តិយោជនំ

តិយោជនំ យស្ស សោ តិយោជនោ (បថោ) មានយោជន៍ ៣ ។ ឆដ្ឋីពហុព្វីហិសមាស ។

តិយោជនញ្ច សោ បថោ ចាតិ តិយោជនបថោ ផ្លូវមានយោជន៍៣ ។ វិសេសនបុព្វបទកម្មធារយសមាស ។

ប្រែដោយអត្ថ

ព្រះចមមុនីទ្រង់បំប្លែងឫទ្ធិ៍បានឈ្នះចោរអង្គុលិមាល៍ដែលឃោរឃៅខ្លាំងមានដៃស្ទាត់ជំនាញចាប់ដាវងារគ្រវីរត់ដេញតាមរហូតផ្លូវ ៣ យោជន៍

ដោយតេជះនោះ សូមជ័យមង្គលចូរមានដល់អ្នក ។

សេចក្តីបន្ថែម

ពាក្យប្រែបទវិសេសនៈក្នុងភាសាខ្មែរ សម្គាល់ដោយសព្ទតទៅនេះ

តួ, អ្នក, មាន, ដ៏, ដែល

អតិមុត្តោ បុំ. រំដួល

អតិមុត្តរដ្ឋំ នបុំ. ប្រទេសរំដួល ប្រទេសដែលមានដើមរំដួលជាគ្រឿងសម្គាល់,ប្រទេសកម្ពុជា ។

តាលរដ្ឋំ នបុំ. ប្រទេសដែលមានដើមត្នោតជាគ្រឿងសម្គាល់,  ប្រទេសខ្មែរ ។

កាយស្ស ភេទា បរម្មមរណា = លុះបែកកាយរំលាយខន្ធទៅ, លុះបាក់បែកចែកឋានទៅ

 

loading…
Facebook Comments