យុគសម័យខុសគ្នា​ ទើបមើលរឿងតែមួយខុសគ្នា

vessantara1

យុគសម័យខុសគ្នា ទើបមើលរឿងតែមួយខុសគ្នា

កាលពីយុគសម័យដែលមិនទាន់ឲ្យតម្លៃស្រ្តីស្មើនឹងបុរស ទ្រព្យសម្បត្តិគ្រប់យ៉ាងជាកម្មសិទ្ធិរបស់បុរស ។

ការលះបង់វត្ថុទាំងមានជីវិតនិងឥតជីវិត មនុស្សសម័យនោះអាចធ្វើបាន សូម្បីតែបុត្រឬភរិយាក៏អាចលះបង់ឲ្យអ្នកដទៃបាន ព្រោះសម័យនោះ មនុស្សប្រុសជាម្ចាស់លើទ្រព្យសម្បត្តិគ្រប់យ៉ាង បុត្រភរិយាចាត់ជាទ្រព្យម្យ៉ាងដែលប្រុសជាម្ចាស់(ស្វាមី)អាចបរិច្ចាគបានដោយមិនខុសច្បាប់ឬខុសសីលធម៌សង្គមឡើយនៅសម័យនោះ ។

ស្វាមី ប្រែថា អ្នកជាម្ចាស់,  ភរិយា ប្រែថា អ្នកដែលម្ចាស់ចិញ្ចឹម ហេតុនោះ ម្ចាស់ទើបមានសិទ្ធិបរិច្ចាគបាន ។

រឿងព្រះវេស្សន្តរបរិច្ចាគបុត្រភរិយាចាត់ជារឿងត្រឹមត្រូវនៅសម័យនោះ ហើយក៏គ្មានអ្នកណាប្រឆាំងតវ៉ារឿងការលះបង់បុត្រភរិយានោះដែរ ទាំងបុត្រឬភរិយាក៏យល់ស្របនឹងបំណងរបស់ព្រះវេស្សន្តរដែរ ។ រឿងដែលប្រជាជនប្រឆាំងតវ៉ា គឺ ព្រះវេស្សន្តរយកដំរីរបស់ជាតិទៅបរិច្ចាគឲ្យនគរផ្សេង ដែលទង្វើនោះចាត់ទុកថា ព្រះវេស្សន្តរបានប្រព្រឹត្តខុសច្បាប់សង្គម ទើបជាហេតុឲ្យប្រជាជនប្រឆាំងតវ៉ា ។

vessantara2

loading…

មិនខុសពីសម័យបច្ចុប្បន្នឡើយ អ្វីដែលជារបស់រួម បុគ្គលណាមួយទោះជាស្តេច ឬ អ្នកធំណាក៏មិនអាចយកទៅលក់ ឬ ជួលជាលក្ខណៈឯកជនបានឡើយ ពុំនោះទេ នឹងឈ្មោះថា បំផ្លាញប្រយោជន៍រួមដើម្បីប្រយោជន៍ខ្លួនឯង ទាំងខុសច្បាប់សង្គម និង សីលធម៌សង្គមផង ។

ប៉ុន្តែការលះបង់បុត្រឬភរិយានៅសម័យនេះចាត់ទុកថា ខុសច្បាប់ ឬ ល្មើសសិទ្ធិកុមារ ឬ ស្រ្តីជាដើម ព្រោះសីលធម៌សង្គម និង ច្បាប់សង្គមបច្ចុប្បន្នឲ្យតម្លៃស្រ្តីស្មើនឹងបុរស  ។

Facebook Comments