ពង្សាវតារយួន4

yuanhist01

ចំណែកខាងតិនកៀមជាបងប្រសាដឹងដំណើររឿងនោះ  ទើបឲ្យអុងឡាត់បៅ លើកកងទ័ពមកវាយក្រុងវេ  បានតស៊ូប្រយុទ្ធជាមួយនឹងអុងឡាត់បៅ កងទ័ពក៏បែកខ្ចាត់ខ្ចាយត្រឡប់ទៅក្រុងតុងកឹងវិញ ជួទៀនអាណាចក្រីក្រុងវេខ្លាចក្រែងកើតសឹកសង្រ្គាមតត្រាំតត្រែង ទើបចាត់គ្រឿងបណ្ណាការ ឲ្យមន្ត្រីទៅគំនាប់ជិមកង់តិនកៀមជាបងប្រសា ហើយសូមទោសអង្គចក្រីតុងកឹង ព្រមធ្វើជាក្រុងចំណុះ អង្គចក្រីតុងកឹងក៏យល់ព្រម ។

ជួទៀនបានគ្រប់គ្រងក្រុងវេមក ៦ ជំនាន់អង្គចក្រី គឺ

ទី ១  ជួទៀន បុត្រវៀនក្រាយ

 ទី ២  ជួសាយ បុត្រជួទៀន

ទី ៣ ជួទើង បុត្រជួសាយ

ទី ៤  ជួហៀន បុត្រជួទើង

ទី ៥  ជួខាង បុត្រជួហៀន

loading…

រហូតដល់ ទី ៦ អុងហៀវហូវៀង បុត្រជួខាង ក៏ពង្រឹងឯករាជ្យ មិនព្រមចំណុះក្រុងតុងកឹង អង្គចក្រីតុងកឹងក៏ចាត់កងទ័ពទៅវាយក្រុងវេជាច្រើន ដងប៉ុន្តែមិនឈ្នះ អុងហៀវហូវៀងឲ្យតាំងដានគោកតំបន់បូចាន់ ១ កន្លែង បូចាន់នោះតាំងនៅមាត់ស្ទឹងសុងយ៉ាន់ប៉ែកខាងកើត ជាព្រំដែនក្រុងតុងកឹង ដានបូចាន់សព្វថ្ងៃជាក្រុងក្វាងបឿង ផ្លូវទឹក ឲ្យយកច្រវាក់សន្ធឹងស្ទឹងដុងហឺយ មិនឲ្យពួកតុងកឹងឡើងទៅក្រុងវេបាន ។

ក្រុងតុងកឹង និង ក្រុងវេ ក៏ឃ្លាតចាកគ្នាមកជាច្រើនឆ្នាំ ជាក្រុងឯករាជ្យទាំងសងខាង ។

Facebook Comments