កច្ចាយនសូត្រទី ៨ អំ ឥតិ និគ្គហីតំ.

៨ : ១០ អំ ឥតិ និគ្គហីតំ.

*អំ ឥតិ ពិន្ទុ និគ្គហីតំ ហោតិ *
១) ប្រែរៀងសេចក្តី

ដំលើ  គឺ អំ ឈ្មោះថា និគ្គហិត ។
២) ប្រែថាលោតប្រយោគ

ពិន្ទុ រីដំលើ អំ ឥតិ គឺ អំ  ហោតិ រមែងជា  និគ្គហីតំ ​ ឈ្មោះថាជា និគ្គហិត ។

៣) សម្ពន្ធ

អំ សរូបៈ ក្នុង  ឥតិ ៗ សព្ទ សារូបៈ ក្នុង ពិន្ទុ ៗ សយកត្តា ក្នុង ហោតិ ៗ អាខ្យាតបទ កត្តុវាចកៈ និគ្គហីតំ វិកតិកត្តា ក្នុង ហោតិ

ឥតិ ប្រែថា គឺ  មានប្រយោជន៍សម្រាប់ពោលដល់និគ្គហិត

ហិគ្គហីតំ ប្រែថា សង្កត់ បានដល់ ព្យញ្ជនៈ គឺ អំ តួនេះ មានអំណាចពិសេស អាច ដាក់សង្កត់ពីលើស្រៈរស្សៈ ៣ តួ គឺ អ ឥ ឧ ក្លាយជា អំ ឥំ ឧំ បាន

✸ ក្នុងសូត្រនេះ មាន ៣ បទ អំ-ឥតិ-និគ្គហីតំ

អំ ប្រកបដោយ នឹង ស្រៈ មានប្រយោជន៍ជាទីអាស្រ័យនៃ ប្រៀបដូចមែកឈើជាទីអាស្រ័យទំរបស់បក្សី យ៉ាងណា ក៏ជាទីទំរបស់ យ៉ាងដូច្នោះដែរ ប៉ុន្តែពិន្ទុសញ្ញា គឺ ំ ប៉ុណ្ណោះ ដែលត្រូវសម្ដែងក្នុងសូត្រនេះ

✺ កម្មវត្ថុនៃសូត្រ
ក្នុងសូត្រទី ៨ នេះ ព្រះមហាកច្ចាយនត្ថេរត្រូវការអ្នកសិក្សាស្គាល់ព្យញ្ជនៈ សេសវគ្គ គឺ អំ ដែលមានឈ្មោះថា និគ្គហិត នេះប៉ុណ្ណោះ ។

Facebook Comments

Leave a Reply

Your email address will not be published.