៧ : ៩ វគ្គា បញ្ចបញ្ចសោ មន្តា.

១) ប្រែរៀងសេចក្តី

ព្យញ្ជនៈតាមពួកនីមួយ ៗ ៥ តួ មាន ម​ ជាទីបំផុត ឈ្មោះថា​ វគ្គ

២) ប្រែលោតប្រយោគ

ព្យញ្ជនា រីព្យញ្ជនៈទ.  មន្តា ដែលមាន   ជាទីបំផុត ហោន្តិ រមែងជា វគ្គា ឈ្មោះថាជាវគ្គ បញ្ចបញ្ចសោ ដោយនូវចំណែកនៃព្យញ្ជនៈ ៥ តួ ៗ  ។

៣) សម្ពន្ធ

មន្តា វិសេសនៈ នៃ ព្យញ្ជនា ៗ សយកត្តា ក្នុង ហោន្តិ ៗ  អាខ្យាតបទ កត្តុវាចកៈ  បញ្ចបញ្ចសោ តតិយាវិសេសនៈ ក្នុង ហោន្តិ វគ្គា វិកតិកត្តា ក្នុង ហោន្តិ ។

✹ ក្នុងសូត្រទី៧ មាន ៣ បទ គឺ វគ្គា-បញ្ចបញ្ចសោ-មន្តា

វគ្គា ប្រែថា វគ្គ, ពួក, ក្រុម,  គឺ ព្យញ្ជនៈ ២៥ តួ

បញ្ចបញ្ចសោ ប្រែថា ដោយចំណែកនៃព្យញ្ជនៈ ៥ តួ ៗ តាំងវិគ្គហៈថា បញ្ចបញ្ចវិភាគេនាតិ វា បញ្ច បញ្ច ឯតេសមត្ថីតិ វា បញ្ចបញ្ចសោ ប្រែថា ឈ្មោះថា បញ្ចបញ្ចសោ ព្រោះអត្ថថា ដោយចំណែកនៃព្យញ្ជនៈ ៥ តួ និង ៥ តួ ឬថា វគ្គទាំងនោះមានព្យញ្ជនៈ ៥ តួ ៗ ។

*បញ្ចបញ្ចវិភាគោ វិគ្រោះថា បញ្ចន្តំ ច បញ្ចន្តំ ច ព្យញ្ជនានំ  វិភាគោ * ចំណែកនៃព្យញ្ជនៈ ទ. ៥ តួ និង ៥ តួ ។

ប្រែលោតប្រយោគ

បញ្ចបញ្ចវិភាគេន ដោយនូវចំណែកនៃព្យញ្ជនៈ ៥ តួៗ  ឥតិ ព្រោះហេតុដូច្នោះ បញ្ចបញ្ចសោ ឈ្មោះថា បញ្ចបញ្ចសោ ៗ ដោយនូវចំណែកនៃព្យញ្ជនៈ ៥ តួៗ   វា  ឬ  វា  ឬថា ព្យញ្ជនា រីព្យញ្ជនៈទ.  បញ្ច បញ្ច ៥ តួៗ  ឯតេសំ វគ្គានំ នៃវគ្គទ. អម្បាលនោះ អត្ថិ មាន  ឥតិ ព្រោះហេតុដូច្នោះ បញ្ចបញ្ចសោ ឈ្មោះថា បញ្ចបញ្ចសោ ៗ ដោយនូវពួកនីមួយ ៗ មានព្យញ្ជនៈ ៥ តួ ។

មន្តា ប្រែថា មាន  អក្សរជាទីបំផុត វិគ្រោះហ៍ថា មោ អន្តោ យេសំ តេ មន្តា

✹ ប្រែលោតប្រយោគ

មោ រី ម អក្សរ អន្តោ ជាទីបំផុត យេសំ ព្យញ្ជនានំ នៃព្យញ្ជនៈទ. អម្បាលណា តេ ព្យញ្ជនា រីព្យញ្ជនៈទ. អម្បាលនោះ មន្តា ឈ្មោះថា មន្តា ៗ  ព្យញ្ជនៈទ. មាន ម អក្សរជាទីបំផុត ។

✹ កម្មវត្ថុនៃសូត្រ

សូត្រនេះប្រាប់ថា ក្នុងព្យញ្ជនៈ ៣៣ តួ
ព្យញ្ជនវគ្គមាន ៥ វគ្គ គឺ

  • កខគឃង ហៅថា កវគ្គ
  • ចឆជឈញ ហៅថា ចវគ្គ
  • ដឋឌឍណ ហៅថា ដវគ្គ
  • តថទធន ហៅថា តវគ្គ
  • បផពភម ហៅថា បវគ្គ
Facebook Comments