ហេតុអីយេីងនិយាយ មួយ ទៅជា ម៉ា?

មួយ អាចជាគុណនាមចំនួន សព្វនាមចំនួន ឬគុណកិរិយា។មួយ មានទីតាំងនៅខាងស្តាំនាម កិរិយា ឬនៅខាងឆ្វេងគុណនាម គុណកិរិយា និងនាមរនាប់។ ឧទាហរណ៍ ថ្ងៃមួយ សំបុត្រមួយ កែវមួយ មួយក្បាល មួយនាក់ មួយទង…។ ក្នុងសម្តីប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ពេលនិយាយភ្ជាប់ទៅនឹងនាមរនាប់ឬរង្វាស់រង្វាល់ មួយ /muəy/ ត្រូវប្រែប្រួលសូរទៅជា ម៉ា /ma:/ ដូចជា មួយដប

75 total views, 2 views today

Read more

គំនិតជាន់កែងឯង

  គំនិតរបស់អ្នកសិក្សាអក្សរខ្មែរមួយចំនួនយល់ខុស អ្នកខ្លះមានគំនិតថា អក្សរខ្មែរដែលលាយឡំដោយពាក្យបាលី ឬ សំស្រ្កឹតនោះមិនមែនជាពាក្យខ្មែរសុទ្ធទេ ហេតុនោះ ត្រូវធ្វើយ៉ាង​ណាឲ្យក្លាយ​ជាពាក្យខ្មែរសុទ្ធ ការដែលចង់ឲ្យក្លាយជា​ពាក្យខ្មែរ​សុទ្ធនេះឯង ចាត់ទុកថា ខុស ខុសយ៉ាងដូចម្តេច? ខុសព្រោះ ពាក្យបាលី ឬ សំស្រ្កឹតមែនទែនត្រូវផ្សំដោយវិភត្តិទើបមានន័យយល់សេចក្តីបាន ប៉ុន្តែអ្នកប្រាជ្ញខ្មែរមានសេចក្តីឈ្លាសវែបានកាត់វិភត្តិចោលហើយបំប្លែងសព្ទបាលីឬសំស្រ្កឹតទាំងនោះមកជាពាក្យខ្មែររួចជាស្រេច ក្លាយជារបស់ខ្មែរតាំងពីណាពីណីមក ប្រៀបដូចអង្គរវត្តទោះបីមានប្រភពកំណើតមកពីគម្ពីរព្រាហ្មណ៍ក៏ពិតមែន ប៉ុន្តែស្ថាបត្យករខ្មែរបានកសាងប្រាសាទអង្គរវត្តនោះក្លាយជារបស់ខ្មែរហើយ យើងមិនអាចនិយាយថា​ ប្រាសាទអង្គរវត្តឥណ្ឌា ប្រាសាទអង្គរវត្តហិណ្ឌូ ឬ ប្រាសាទអង្គរវត្តព្រាហ្មណ៍ទេ

209 total views, 2 views today

Read more

គោលភាសាខ្មែរមានអ្វីខ្លះ? អានដើម្បីចំណេះ ចេះដើម្បីខ្លួនឯង

  គោលភាសាខ្មែរមាន ៤ ពាក្យ គឺ ១.ពាក្យ (term) ២.បទ (word) ៣.ឃ្លា (phrase) ៤.ល្បះ (sentence) ពាក្យ គឺ អ្វី? ពាក្យ សំដៅដល់ សព្ទទូទៅដែលមិនមានមុខងារអ្វី ដូចជា​ គោ ដំរី មនុស្ស សត្វ ដំណើរ

255 total views, 2 views today

Read more

ល្បះផ្សំ គឺ អ្វី?

មុននឹងឆ្លើយថា ល្បះផ្សំ គឺ អ្វី?  សូមលើកឧទាហរណ៍មួយសិន ខ្ញុំទៅផ្សារទិញអីវ៉ាន់ ។ ប្រយោគក្នុងភាសាខ្មែរហៅថា ល្បះ ។ ល្បះខាងលើហៅថា ល្បះទោល simple sentence ទោល ប្រែថា មួយ  មានន័យថា ប្រយោគដែលមានអត្ថន័យ​តែមួយ​និងប្រកប​ដោយ​ខ្លឹមសារពេញលេញស្តាប់បាន ។ យើងអាចញែកល្បះខាងលើជា ២ ល្បះ គឺ ខ្ញុំទៅផ្សារ

590 total views, 2 views today

Read more

សម្គាល់ពាក្យខ្មែរដោយអក្សរ ៣ យ៉ាង

សំណេរភាសាខ្មែរជាសំណេរជំនួសសំឡេង ៣ យ៉ាង គឺ ព្យញ្ជនៈ ស្រៈ និង វណ្ណយុត្តិ ផ្សំគ្នាទាំង ៣ យ៉ាងបានជាពាក្យនិងព្យាង្គ ដូចជា កាន់ ញែកថា ក និង ន ជា ព្យញ្ជនៈ ា ជា ស្រៈ បន្តក់ ់ ជា

288 total views, 1 views today

Read more