វីរបុរសទាំង ៣ ចូលទៅរកខ្ទមស្រែ

ក្រោយពីសាត់អណ្តែតសែតអញ្ជង់មកជាច្រើនឆ្នាំ ឡៅពីបានសាងកិត្តិនាមដ៏ល្បីល្បាញក្នុងរឿងសាមកុកដោយបានលំឱនកាយចូល​ទៅរក​ ខុងបេង  ជាមហាប្រាជ្ញដែលមាននាមថា នាគកំបាំងកាយ  នៃភ្នំងោឡាំងកាំងដើម្បីអញ្ជើញមកជាទីប្រឹក្សាដល់ទៅ ៣ ​ដង នៅគ.ស.​២០៨ ​ហេតុការណ៍​នោះបាន​ធ្វើឲ្យឡៅពីមានលំនឹងរឹងមាំឡើងយ៉ាងទាន់ហន់និងជាទីខ្លាចក្រែងនៃគេឯងទូទាំងដែនទីជាលើកដំបូង ។ ចំណេរកាលតមក ចូឆូដែលមានងារជាមហាឧបរាជបានលើកទ័ពទៅវាយលុកនៅភូមិភាគខាងត្បូង ដោយប្រើព្រះរាជឱង្ការរបស់ព្រះបាទហៀនតេ​នៅ​គ.ស.២០៨  ទ័ពរបស់ចូឆូបានរុលទៅមុខយ៉ាងលឿន ហើយបានរឹបយកក្រុងកែងជីវពីឡៅចងជាកូនប្រុសរបស់ឡៅពាវដែលជាអតីតៈ​ចៅហ្វាយក្រុង ។​ ចម្បាំងនៅច្រាំងថ្មក្រហម ចូឆូនៅតែរុលចុះទៅភាគខាងត្បូងដើម្បីតាមវាយប្រហារឡៅពី គូខ្នក់គូខ្នាញ់ លើសពីនោះ នៅត្រូវការរឹបយកកាំងតាំងជាដែនទីរបស់ស៊ុនកួន ប្រាថ្នាគ្រប់គ្រងដែនដីភាគខាងកើតនៃទន្លេយែងស៊ីកៀងទាំងមូល ដើម្បីរួបរួមប្រទេសជាឯកភាពនិងបានជារដ្ឋាធិបតីតែម្នាក់ឯងនៅគ.ស.​២០៨ ។

194 total views, 2 views today

Read more

៩៩ សុភាសិតចិនក្នុងរឿង សាម កុក

៩៩ សុភាសិតចិនក្នុងរឿង សាម កុក ••••• 1. មនុស្សខ្វាក់ជិះសេះខ្វាក់ យប់ជ្រៅដល់ជ្រោះធំ – លូស៊ីង 2. ទឹកមួយពែង មិនអាចពន្លត់ភ្លើងធំទេ – លូស៊ីង 3. ប្រើភាពអចលនាបង្រ្កាបចលនា នេះជាយុទ្ធសាស្រ្ត ឈ្នះសត្រូវ – ធានហ្វុង 4. គួរគិតពីផលប្រយោជន៍ មិនគួរគិតតែឈ្មោះទទេនោះទេ –

290 total views, 4 views today

Read more

ប្រវត្តិជនជាតិរោហិង្គយានិងជម្លោះនៅភូមា ភាគ ២

ភស្តុតាងដែលពួកមុស្លិមបិង្គលតាំងទីលំនៅដំបូងក្នុងរដ្ឋអារាកាន គឺ ក្នុងរជ្ជកាលស្តេចនរមេខលា មីនសាមន Min Saw Mon នៃអាណាចក្រម្រោក អ៊ូ  Mrauk U(18 April 1429 – 9 May 1433) ។ ស្តេចនរមេខលាបានភៀសខ្លួនខាងនយោបាយទៅក្នុងប្រទេសបិង្គលអស់រយៈពេល 24 ឆ្នាំ ហើយបានវិល​ត្រឡប់មកគ្រងរាជ្យជាថ្មីនៅឆ្នាំ 1430 ដោយមានការគាំទ្រពីស្ដេចមុស្លិមបិង្គល ។

212 total views, 6 views today

Read more

ប្រវត្តិជនជាតិរោហិង្គយានិងជម្លោះនៅភូមា ភាគ ១

ប្រវត្តិជនជាតិរោហិង្គយានិងជម្លោះនៅភូមា ប្រជាជនរោហិង្គយា(Rohingya)ជាមូស្លិមរស់នៅភាគខាងជើងនៃរដ្ឋរគ្ឃិន(Rakhine) និង និយាយភាសា​រោហិង្គយា ។ អ្នកប្រាជ្ញខ្លះនិយាយថាពួកគេមានកំណើតនៅរដ្ឋរគ្ឃិន ។ អ្នកប្រវត្តិសាស្រ្តជាច្រើននិយាយថា ពួកគេជា​ជនអន្តោប្រវេសន៍​មកពីវង្គទេស(Bengal)ក្នុងអំឡុងការគ្រប់គ្រងរបស់អង់គ្លេសនិងមួយចំនួន​ទៀតបាន​មករស់នៅក្នុងអំឡុងពេលឯករាជ្យរបស់ភូមា និង ក្នុងអំឡុងសង្គ្រាមស៊ីវិល​នៅវង្គទេស(បង់ក្លាដែស)។ ប្រជាជនមូស្លិមរស់នៅក្នុងរដ្ឋអារាកាន(Arakan)តាំងពីសតវត្សរ៍ទី ១៥ ប៉ុន្តែមិនអាចកំណត់​ចំនួនបានទេ ។ បន្ទាប់ពីសង្គ្រាមអង់គ្លេស – ភូមានៅឆ្នាំ ១៨២៦ អង់គ្លេសបានចូលគ្រប់​គ្រងរដ្ឋអារាកាន ។ ដើម្បីប្រើកម្លាំងពលកម្ម អង់គ្លេសបានជម្លៀសប្រជាជនរោហិង្គយាពីបង់ក្លាដេស(Bangladesh)ចូល មក ក្នុងរដ្ឋអារាកាន

162 total views, 2 views today

Read more

កូនប្រុសរបស់អ្នកនាង កែវ ពេជ្រចិន្តា សូមបួសសងគុណម្តាយនៅថ្ងៃខួបកំណើត

ចាត់ជារឿងគួរអនុមោទនា និង កោតសរសើរកូនប្រុសរបស់អ្នកនាង កែវ ពេជ្រចិន្តា ដែលមានចិត្តលំឱន​ចូល​ក្នុងព្រះរតនត្រ័យដែលជាសាសនាប្រចាំជាតិនិងមានអាយុកាលរាប់ពាន់ឆ្នាំដើម្បីសាបព្រោះបណ្តុះពូជបុណ្យទុក​ក្នុងចិត្តសន្តាន និង តបស្នងសងគុណម្តាយដែលបាន​បង្កើតខ្លួនឲ្យឃើញ​ពន្លឺថ្ងៃ​ក្នុងលោក ។ សូមអានសំណេររបស់អ្នកនាង កែវ ពេជ្រចិន្តា ដែលបង្ហាញអារម្មណ៍របស់ខ្លួននៅពេល​ដឹងថាកូនចង់សាងផ្អួសដើម្បីសងគុណ ។ ព្រះតេជគុណ Chhun Bann បានសរសេរកំណាព្យចំពោះការបួសនេះយ៉ាងគួរឲ្យជក់ចិត្ត ពុទ្ធំ សរណំ គច្ឆាមិ ធម្មំ សរណំ គច្ឆាមិ សង្ឃំ

209 total views, 2 views today

Read more

Cambodia Daily បិទទ្វារថ្ងៃនេះដោយបន្សល់នូវអត្ថបទគួរជាទីចងចាំសម្រាប់ប្រជាជនកម្ពុជា

ការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានធ្វើឱ្យគណបក្សនេះមានការតក់ស្លុត ម្ចាស់ជំនួយព្រាងសេចក្តីថ្លែងការណ៍ ឧត្តមសេនីយ៍យោធាអបអរសាទរ និងអ្នកអង្កេតការណ៍ ព្រមានអំពីការធ្លាក់ចូលក្នុងស្ថានភាពផ្តាច់ការគ្មានដែនកំណត់កាលពីម្សិលមិញ។ ការបង្ក្រាបមានការកើនឡើងយ៉ាងឆាប់រហ័សលើអ្នករិះគន់រដ្ឋាភិបាលបានទៅដល់កាំជណ្តើរផ្ទះរបស់លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញ នាពេលរំលង អធ្រាត្រឈានចូលថ្ងៃម្សិលមិញ ជាពេលដែលនគរបាលបានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង រូបនេះក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ។ លោក ហីុង សុខសាន្ត ប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិក៏បានលើកឡើងផងដែរថា លោកកំពុងតែសម្ងំលាក់ខ្លួន បន្ទាប់ ពីមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលនាំគ្នាទៅផ្ទ របស់ លោកនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ លោក

254 total views, 1 views today

Read more

សង្ខេបរឿងសាមកុក

សង្ខេបរឿងសាមកុក ហេតុការណ៍ក្នុងសាមកុកបាន​ចាប់ផ្តើមឡើងតាំងពីសម័យព្រះចៅឡេនតេ មហាក្សត្រអង្គទី ១១ នៃរាជវង្សហ័ន(Han Dinasty) គ្រងរាជ្យក្នុង គ.ស.១៦៧ ពេលនោះ អាមាត្យខ្ទើយវាតទី​អំណាច​ក្នុងរាជ​សម្នាក់ ប្រទេសជាតិកើតចលាចល ព្រោះមហាក្សត្រ​មិន​តាំងនៅក្នុងគុណធម៌ ផ្ទុយទៅវិញ ទ្រង់ត្រចៀកស ជឿ​ស្តាប់​ជនពាល ជាពិសេស ពួក​អាមាត្យ​ទាំង ១០ មន្រ្តីអាក្រក់បានល្អ មន្ត្រីល្អបានអាក្រក់ ប្រជាជន​រងការជិះ​ជាន់ ទុក្ខក្តៅ​ក្រហាយ​សព្វកន្លែង ព្រោះ​ហេតុ​នោះ ទើបកើតឧទ្ទាមឈ្នួតលឿង​ឡើង​ទូទាំងនគរ តាមពិត

193 total views, 1 views today

Read more

កូនអុកទេវតាបូជាស្ថូបឈ្លានពាន

  នៅស្រុករំដួល កូនអុកទេវតាយកស្ថូបឈ្លានពាន​បរទេសជា​គ្រឿងបូជា និង ដឹងគុណ មិនខុសពីដឹងគុណចោរលួច​របស់​ខ្មែរទាំងមូលទេ ហើយថែមទាំងធ្វើស្ថូបទុកគោរពបូជាទៀត ។ ខ្ញុំមិនជំទាស់ ឬ បន្ទោសអ្នកណាទេ ប៉ុន្តែខ្ញុំសូមនិយាយតាមចិត្ត​ដែលខ្ញុំគិតឃើញ ខ្ញុំមិនជំពាក់គុណជនបរទេស​ណាទេ អ្នកឯងបានស៊ីចុកដោយសារគេ សូមកុំបបួលខ្ញុំឲ្យដឹង​គុណគេ ។ ខ្ញុំនិយាយតែទៅតាមអ្វីដែលខ្ញុំបានសិក្សាស្រាវជ្រាវប៉ុណ្ណោះ បើខុសពីអ្វីដែលអ្នកចង់បាន ខ្ញុំសូមអភ័យទោស ព្រោះខ្ញុំនិងអ្នកមានភាពផ្សេងគ្នាដោយទស្សនៈ ។ loading… 195 total views, 2 views

195 total views, 2 views today

Read more

ការតស៊ូតាមទ្រឹស្តីអហិង្សា

ការតស៊ូតាមទ្រឹស្តីអហិង្សា មហាត្មះ​ គន្ធី កើតនៅថ្ងៃទី ២ ខែតុលា គ.ស. ១៨៦៩ (១៨៦៩-១៩៤៨)នៅទីក្រុងតូចមួយឈ្មោះពោធិ៍បាន់ដារ៍នៃគុជរដ្ឋប្រទេសឥណ្ឌា (Porbandar, in the present-day Indian state of Gujarat) ។ គាត់កើតក្នុងគ្រួសារពាណិជ្ជករដែលមានមុខរបរលក់គ្រឿងទេសនិងជាអ្នកនយោបាយក្នុងតំបន់ ។ ជីវិតគាត់កើតមកដើម្បីធ្វើប្រយោជន៍ដល់ជនរួមជាតិឥណ្ឌា។ ជីវិតគាត់គន្ធីជាជីវិតសាមញ្ញ សមថៈប្រកបដោយភាពមេត្តា​ទន់ភ្លន់សុភាពរាបសា​ស្មោះត្រង់និងអហិង្សាភាព​ ។ អយុត្តិធម៌គឺការគាបសង្កត់មកលើជនជាតិឥណ្ឌាក្រោមអាណានិគមចក្រភពអង់គ្លេសបានកើតឡើងជាហូរហែ

348 total views, 1 views today

Read more

ក្រឡេកមើលស្នាដៃប្លាតូ Plato ទស្សនវិទូក្រិច

ផ្លាតូ (Plato) ទស្សនវិទូក្រិចបុរាណ ផ្លាតូ បានបង្កើតបណ្ឌិតសភា និងជាអ្នកនិពន្ធ​ស្នាដៃទស្សនវិទ្យា ដែលមានឥទ្ធិពលមិនអាច​ប្រៀបផ្ទឹមបាន​លើ​ទស្សនៈលោកខាងលិច ។ ទស្សនវិទូក្រិចបុរាណ ផ្លាតូ បានកើតនៅឆ្នាំ ៤២៨ មុន គ.ស. និងជាសិស្សម្នាក់របស់សូក្រាត (Socrates) និងជាគ្រូរបស់អារីស្តូត (Aristotle) ។ សំណេររបស់គាត់មានបំណងស្វែងរកយុត្តិធម៌ សោភណ្ឌភាព និងសមភាព ហើយក៏មានការពិភាក្សា​នៅក្នុង​សោភណ្ឌវិជ្ជា ទស្សនវិទ្យានយោបាយ សាសនវិទ្យា

272 total views, 2 views today

Read more

អ្នកមាន អ្នកមធ្យម និង អ្នកក្រ តើសង្គមខ្មែរមានមួយណាច្រើនជាង?

Aristotle (384-322 មុន គ.ស) ទស្សនវិទូជនជាតិក្រិចម្នាក់បានពោលថា មនុស្សត្រូវការរស់នៅ​ក្នុងសង្គម ធម្មជាតិមនុស្ស គឺ ការហួង​ហែងសេរីភាព(សិទ្ធិ)របស់ខ្លួន ដូច្នេះ សង្គមមិនគួរមានការបែងចែកវណ្ណៈទេ សង្គមល្អ គឺ សង្គម​ដែល​សមាជិកមានអារម្មណ៍ថាមនុស្សគ្រប់រូបជាមិត្តនឹងគ្នា ហើយ​ការដែលធ្វើឲ្យមនុស្សគិតដូច្នោះបានលុះត្រាតែមនុស្សក្នុងសង្គមមានសិទ្ធិស្មើគ្នា(យុត្តិធម៏) ដោយធម្មជាតិ មនុស្សយើងកើតមក​មាន​សិទ្ធិស្មើគ្នា(អ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ កើតមកស្រាតននលគក) សតិបញ្ញាមិនស្មើគ្នា គឺ អ្នកខ្លះមិនអាចគ្រប់គ្រង រឺ

564 total views, 3 views today

Read more

តើបក្សប្រជាជនបន្តកាន់អំណាចដោយរបៀបណា?

គណបក្ស​ប្រជាជន​ពឹង​ផ្អែក​លើ​សសរ​ស្តម្ភប្រាំ​​​ដើម្បី​ទ្រ​របប​ដឹកនាំ​របស់​ខ្លួន​៖ ១. យោធា​, ​កង​សន្តិសុខ (ប្រជា​ការពារ​) កង​អង្គរក្ស​ និងនគរបាល​​ ដែល​យើង​សូម​ហៅ​សរុប​អង្គភាព​ទាំង​បី​នេះ​ថា​ ភ្នាក់​ងារ​បង្ក្រាប និងដោយ​សារមជ្ឈដ្ឋាន​ទូទៅ​ទំនង​ជា​យល់​ថា​ ​ពួក​គេ​ច្រើន​ត្រូវ​បាន​យក​ធ្វើ​ជា​ឧបករណ៍បង្ក្រាប​បាតុកម្មរបស់​ប្រជាពលរដ្ឋ​សាមញ្ញ​ សង្គម​ស៊ីវិល​ សហជីព​ និង​បក្ស​ប្រឆាំង ជា​ជាង​រក្សា​សន្តិសុខ​សណ្តាប់​​និង​ការ​ពារ​ជាតិ​​​​, ២. មន្ត្រីរាជការ ឬ​រដ្ឋបាល​ស៊ីវិល ដែល​បង្កើត​បាន​ប្រព័ន្ធ​ការិយាធិបតេយ្យ​ធ្វើ​ឱ្យ​រដ្ឋ​ដំណើរ​ការ​​​, ៣. ពួក​ឥស្សរជន​សេដ្ឋកិច្ច​ ភាសា​សាមញ្ញ​ហៅ​ថា​ មហាសេដ្ឋី​ ឬ​ ខ្មែរ​ស្គាល់​ថា​ជា​​​

565 total views, 1 views today

Read more

ក្រឡេកមើលសមណសក្តិនៅភូមា

រដ្ឋាភិបាលភូមាពិចារណាប្រគេនសមណសក្តិទៅតាមចំណេះដឹងនិងសមត្ថភាពឆ្នើមផ្សេង ៗ គ្នា របស់ព្រះមហាថេរៈ ព្រះថេរៈ មេជី និង​ឃរាវាសដែលសាងគុណប្រយោជន៍សម្រាប់ព្រះពុទ្ធសាសនា ដូចតទៅនេះ សមណសក្តិភូមាមានចំណុចចាប់ផ្តើមមកពីសិរីលង្កា ក្នុងបច្ចុប្បន្ន បែងចែកជា ២ ក្រុម គឺ ក្រុមទី ១ ចែកជា ថ្នាក់ដំបូង ថ្នាក់កណ្តាល និង ថ្នាក់ខ្ពស់ ថ្នាក់ដំបូង ប្រគេននៅពេលអាយុ ៤០ ឆ្នាំឡើងទៅ

362 total views, 7 views today

Read more

បញ្ហាការរាប់ខុសគ្នានៃពុទ្ធសករាជ

បញ្ហាការរាប់ខុសគ្នានៃពុទ្ធសករាជ សិទ្ធត្ថកុមារប្រសូតនៅថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំ ច ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា គ.ស. -៦២៣ វេលាម៉ោង ១១ ព្រឹក ត្រាស់ដឹងនៅថ្ងៃ អាទិត្យ ១៥ កើត ខែពិសាខ ឆ្នាំរកា ត្រូវនឹងថ្ងៃទី ២០ ខែឧសភា គ.ស.

441 total views, no views today

Read more

បើគ្មានវៀតណាមជួយរំដោះ ខ្មែរនឹងស្លាប់ទាំងអស់មែនឬ?

គណបក្សប្រជាជនកម្ពុជា(CPP) ដែលទទួលផលចំណេញពីអំពើ ឈ្លានពានរបស់វៀតណាមតែងអបអរសាទរដឹងគុណនិងលើកតម្កើងថ្ងៃ ០៧ មករា ១៩៧៩ ថា បើគ្មានវៀតណាមឈ្លានពានក្រោមផ្លាកជួយរំដោះក្រៅរង្វង់ច្បាប់អន្តរជាតិនេះទេ ពលរដ្ឋខ្មែរមុខ​ជានឹងត្រូវស្លាប់ទាំងអស់ ! ការលើកឡើងខាងលើរបស់គណបក្សប្រជាជនកម្ពុជានេះបើមិនសិក្សាស្រាវជ្រាវឲ្យឃើញការពិតទេ ច្បាស់ជាយល់ស្របតាមមតិនោះ ប៉ុន្តែបើសិក្សាស្រាវជ្រាវរកឃើញការពិតហើយ ច្បាស់ជាជំទាស់មិនអាចទទួលយកបានទេ ។ តាមពិតទៅ ទោះបីគ្មានកងទ័ពវៀតណាមចូលមកវាយកម្ចាត់របបខ្មែរក្រហមក៏ដោយ ក៏ប្រទេសខ្មែរនឹងត្រូវជួយរំដោះដោយកងទ័ពអង្គការសហប្រជាជាតិដែរ ស្របតាមមតិសម្រេចរបស់អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី ៣៣ នៅបុរីញូយ៉ក នាថ្ងៃទី ១១ តុលា ១៩៧៨

1,102 total views, no views today

Read more

បើ​ចង់​ឲ្យ​ជាតិ​រីកចម្រើន កូន​ខ្មែរ​ត្រូវ «​និយម​ខ្មែរ​» កុំ «​និយម​បរទេស​»​ខ្លាំងពេក​!

ភ្នំពេញ​៖ កាលពី​ដើមឡើយ ជាតិខ្មែរ គឺជា​ពូជសាសន៍​មួយ​ដែល​ពូកែ​អស្ចារ្យ​។ ខ្មែរ​ជំនាន់​ដើម​អាចធ្វើ​អ្វី​បាន ដែល​ពូជសាសន៍​ដទៃ​មិនអាច​ធ្វើបាន​។ ជាក់ស្តែង ដូចជា ការកសាង​ប្រាសាទ​នានា កេរដំណែល​សម្បត្តិ​វប្បធម៌ និង​កេរដំណែល​ស្នាដៃ​ដទៃៗ​ទៀត​។ ជាតិខ្មែរ​ធ្លាប់​ត្រូវបាន​គេ​គោរព និង​ធ្វើតាម ឬ​យកតម្រាប់​តាម​។ តែ​បច្ចុប្បន្ននេះ ខ្មែរ​ខ្លួនឯង​ហាក់បីដូចជា​បាត់បង់​នូវ​មោទនភាព​ជាតិ​ខ្លួនឯង​។ តើ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​? ​កាលពី​ដើមឡើយ ជាតិខ្មែរ​រុងរឿង​ស្ទើរ​គ្រប់​វិស័យ​៖ សេដ្ឋកិច្ច វប្បធម៌ នយោបាយ​…​។ តែដោយសារ​សង្គ្រាមស៊ីវិល ឬ​សង្គ្រាម​ជាមួយ​បរទេស ជាតិខ្មែរ​បាត់បង់​អានុភាព​របស់ខ្លួន​បន្តិច​ម្តងៗ​។

1,047 total views, no views today

Read more

ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃរំដោះមែនឬ?

ដើម្បីជាជំនួយដល់អ្នកជំនាញច្បាប់ ឬ អ្នកនយោបាយឈ្វេងយល់​ឲ្យបានច្បាស់ដល់បទឧក្រិដ្ឋ ២ ប្រភេទផ្សេងគ្នាដែលជា​បទឧក្រិដ្ឋ​ខ្នាតអន្តរជាតិ សូមធ្វើបំណកស្រាយដោយភាសាឧទាហរណ៍ដែល​មិនពឹង​ផ្អែក​​​លើ​សីលធម៌ ឬ ទស្សនវិជ្ជា ឬ តក្កវិជ្ជាណា ៗទេ ប៉ុន្តែ​បកស្រាយពឹង​ផ្អែកទៅលើច្បាប់​ជាតិនិងច្បាប់​អន្តរជាតិ​សុទ្ធ​សាធ ឧទាហរណ៍ថ្នាក់ជាតិ ១.បុរស ឈ្មោះ ក កំពុងតែសម្លាប់ប្រពន្ធ ឬ កូនរបស់ខ្លួន ។ ២. បុរស ឈ្មោះ ខ នៅពេលឃើញសកម្មភាពសម្លាប់របស់បុរស

1,335 total views, 3 views today

Read more

អ្នកវិទ្យាសាស្រ្តរកឃើញថា ជីវិតបរលោកមានពិតមែន

អ្នកវិទ្យាសាស្រ្តរកឃើញថា ជីវិតបរលោកមានពិតមែន ក្រុមពេទ្យចិត្តវិទ្យានិងពេទ្យមហាវិទ្យាល័យបច្ចេកទេសនៃទីក្រុង Berlin នៃប្រទេសអាឡឺម៉ង់បានរកឃើញថា វត្តមានជីវិតក្រោយស្លាប់មានពិតមែន ។ ការពិសោធរឿងជីវិតបរលោកនេះធ្វើឡើងរយៈពេល ៤ ឆ្នាំ ។ ដំបូង ក្រុមគ្រូពេទ្យបានឲ្យអ្នកស្ម័គ្រចិត្ត ៩៤៤ នាក់ លេបថ្នាំផ្សំម្យ៉ាងធ្វើឲ្យ រាងកាយមានសភាពស្លាប់និងរស់វិញដោយឥតគ្រោះថ្នាក់ ។ អ្នករងពិសោធត្រូវស្ថិតក្នុងសភាពស្លាប់មួយរយៈ ហើយត្រូវត្រងឈាមដោយ ឱស្សោន(ozone)ក្នុងកំលុងពេលរស់ឡើងវិញក្រោយ ១៨ នាទី ។ ព្រោះតែការពិសោធដ៏យូរអង្វែងនោះ

1,306 total views, no views today

Read more

យុគសម័យខុសគ្នា​ ទើបមើលរឿងតែមួយខុសគ្នា

យុគសម័យខុសគ្នា ទើបមើលរឿងតែមួយខុសគ្នា កាលពីយុគសម័យដែលមិនទាន់ឲ្យតម្លៃស្រ្តីស្មើនឹងបុរស ទ្រព្យសម្បត្តិគ្រប់យ៉ាងជាកម្មសិទ្ធិរបស់បុរស ។ ការលះបង់វត្ថុទាំងមានជីវិតនិងឥតជីវិត មនុស្សសម័យនោះអាចធ្វើបាន សូម្បីតែបុត្រឬភរិយាក៏អាចលះបង់ឲ្យអ្នកដទៃបាន ព្រោះសម័យនោះ មនុស្សប្រុសជាម្ចាស់លើទ្រព្យសម្បត្តិគ្រប់យ៉ាង បុត្រភរិយាចាត់ជាទ្រព្យម្យ៉ាងដែលប្រុសជាម្ចាស់(ស្វាមី)អាចបរិច្ចាគបានដោយមិនខុសច្បាប់ឬខុសសីលធម៌សង្គមឡើយនៅសម័យនោះ ។ ស្វាមី ប្រែថា អ្នកជាម្ចាស់,  ភរិយា ប្រែថា អ្នកដែលម្ចាស់ចិញ្ចឹម ហេតុនោះ ម្ចាស់ទើបមានសិទ្ធិបរិច្ចាគបាន ។ រឿងព្រះវេស្សន្តរបរិច្ចាគបុត្រភរិយាចាត់ជារឿងត្រឹមត្រូវនៅសម័យនោះ ហើយក៏គ្មានអ្នកណាប្រឆាំងតវ៉ារឿងការលះបង់បុត្រភរិយានោះដែរ ទាំងបុត្រឬភរិយាក៏យល់ស្របនឹងបំណងរបស់ព្រះវេស្សន្តរដែរ ។

965 total views, 2 views today

Read more

លទ្ធិប្រជាធិបតេយ្យក្នុងព្រះពុទ្ធសាសនា

លទ្ធិប្រជាធិបតេយ្យក្នុងព្រះពុទ្ធសាសនា សិក្សាស្រាវជ្រាវដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ព្រះពុទ្ធសាសនាជាសាសនាកើតចេញពីមហាបុរសដែលមានព្រះនាមដើមថា សិទ្ធត្ថៈ ប្រែថា អ្នកសមបំណង គឺ អ្នកសម្រេចគោលបំណងដែលប៉ងប្រាថ្នា បំណងប្រាថ្នារបស់ព្រះអង្គ គឺ ការធ្វើខ្លួនឯងឲ្យរួច ផុតចាកអន្លង់ទុក្ខ គឺ ការកើតចាស់ឈឺស្លាប់ ដែលជាវដ្តចក្របង្វិលសត្វលោកឲ្យអន្ទោលទៅកាន់ភពតូច និង ភពធំ ។ កាលដែលព្រះអង្គចេញបួសហើយ ព្រះអង្គក៏បានត្រាស់ដឹងការពិតរបស់ជីវិត ហើយបានធ្វើខ្លួនឯងឲ្យរួចផុតចាកទុក្ខ

1,580 total views, 2 views today

Read more

អ្នកវិទ្យាសាស្រ្តជប៉ុនរកឃើញថាការអត់អាហារមានប្រយោជន៍ចំពោះសុខភាព

អ្នកជីវសាស្រ្តកោសិកាជនជាតិជប៉ុន ឈ្មោះ Yoshinori Ohsumi បានទទួល រង្វាន់ណូបែលនៅឆ្នាំ ២០១៦ នេះ ព្រោះរកឃើញថា ការអត់អាហារ ដូចជា អត់អាហារពេលល្ងាច ជាដើម ធ្វើឲ្យកោសិកាកើតចលនាជួសជុលខ្លួនឯង (autophagy) គឺ យកចំណែកលើសមកជួសជុលចំណែកខ្វះ និងបំផ្លាញចោល ចំណែកខូចក្នុងកោសិកា ទើបជាហេតុនាំឲ្យមានផលល្អចំពោះសុខភាព និង ជួយកាត់បន្ថយភាពចាស់ទ្រុឌទ្រោមមុនអាយុ ។ របកគំហើញនេះត្រូវបានគណៈកម្មការរង្វាន់ណូបែលទទួលស្គាល់នៅឆ្នាំនេះ កាលពីពេលមុន

1,806 total views, no views today

Read more