LD ផេះ : ខ្វិនប្រឹងធាក់ ខ្វាក់ប្រឹងចែវ, ដំរីក៏ខ្វាក់ ទ្រមាក់ក៏ឆ្កួត

 នាវំ បាជេតិ អន្ធោបិ     បាទេន ទេតិ បង្គុលោ ។ ខ្វិនប្រឹងធាក់ ខ្វាក់ប្រឹងចែវ ។ បរិបទសង្គមកម្ពុជាសព្វថ្ងៃពោរពេញទៅដោយបញ្ហាចម្រូងចម្រាស់ជាច្រើន ដូចជា រឿងគំនិតយោបល់ សាសនា ការសិក្សាអប់រំ ប្រពៃណី​វប្បធម៌ និង នយោបាយ ជាដើម​បញ្ហាចម្រូងចម្រាស់ទាំងនោះ​ហាក់ដូចជាគ្មានគោលការណ៍សម្រាប់​ដោះស្រាយឲ្យជ្រះស្រឡះ​ជាក់លាក់ទេ មួយថ្ងៃ ៗ មានតែនាំឲ្យកើតបញ្ហាច្រើនឡើង ៗ ជាលំដាប់ 

192 total views, no views today

Read more

៥ មាសក គឺ អ្វី អាចគណនាបានតម្លៃប៉ុន្មាននៅសម័យនេះ

៥ មាសក គឺ អ្វី តើអាចគណនាបានតម្លៃប៉ុន្មាននៅសម័យនេះ មានបញ្ហាមួយដែលពិបាកនឹងដោះស្រាយសម្រាប់យុគបច្ចុប្បន្ន​ ធម្មកថិក អ្នកសិក្សាធម៌វិន័យ អ្នករៀនបាលី ឬ ពុទ្ធសាសនិកជន​សឹងតែទូទៅ នាំគ្នាឆ្ងល់ សង្ស័យ សន្ទិះ រកទីបំផុតគ្មាន  គឺ ទាក់ទងនឹង​ព្រះវិន័យដែលព្រះពុទ្ធជាម្ចាស់បានបញ្ញត្តថា ភិក្ខុលួចទ្រព្យគេតាំងពី ៥ មាសក​ ឡើងទៅ ត្រូវអាបត្តិបារាជិក ចំណុចបញ្ហា គឺ ៥

234 total views, 4 views today

Read more

បទវិភាគវែកញែកសីល ៥ បទកាមេសុ មិច្ឆាចារ

ការសិក្សាអ្វីក៏ដោយ គប្បីសិក្សាឲ្យស៊ីជម្រៅដល់​កម្រិតអាចយក​ទៅប្រើនិងអនុវត្តក្នុងសង្គមបាន ដើម្បីឲ្យយល់ដឹង​កាន់តែ​ស៊ីជម្រៅ សូមលើកយកករណីសិក្សារឿងសីល ៥ ត្រង់បទទី ៣ គឺ កាមេសុ មិច្ឆាចារ មកអធិប្បាយលម្អិតថាតើការប្រព្រឹត្តយ៉ាង​ណាទើប ឈ្មោះថា ប្រព្រឹត្តខុសសីលកាមេនេះ ធម្មតា បុរសឬស្រ្តីដែល​រៀបការហើយតែងជាប់ចំពាក់ដោយ ចំណងសីលធម៌​(Moral Obligation)ប្រៀបដូចជាជាប់កិច្ចសន្យាដែល​មិនអាចល្មើស​បាន​ដូច្នោះ ការដែលព្រះពុទ្ធសាសនាបង្រៀនសីលបទទី ៣ នេះ ក៏ព្រោះ ដើម្បីឲ្យបុរសនិងស្រ្តីគោរពនិងស្រឡាញ់គ្នាយ៉ាងស្មោះត្រង់និងចៀសវាងជម្លោះទាស់ទែងរវាងគូស្វាមីភរិយាទាំងពីរ ដែលជាហេតុធ្វើ​ឲ្យបាត់​បង់សុភមង្គលគ្រួសារ ក្នុងការសិក្សានេះ សូមបែងចែកជា

266 total views, 1 views today

Read more

សាសនា និង នយោបាយ

សាសនា និង នយោបាយ បុគ្គលណាដែលមានញាណដឹងថា សទ្ធាជាកម្លាំងឥតដែនកំណត់ បុគ្គលនោះអាចនាំយកសទ្ធាមកប្រើតាមបំណងនៃខ្លួនបានគួរនាដូចជានយោបាយតាំងពីណាពីណីមកមិនអាចបោះបង់ចោលសាស្រ្តទាំងពួងស្តីពីសទ្ធាបានទេ ។ អ្នកដឹកនាំខាងសង្គម ទោះមានឋានៈក្នុងតំណែងអ្វីណាក៏ដោយ សុទ្ធតែមានឫសគល់មកពីសទ្ធារបស់ប្រជាជនឬក្រុមជនជានិច្ច ព្រោះថាកម្លាំងសទ្ធារបស់មហាជនធ្វើឲ្យអ្នកដឹកនាំក្តោបក្តាប់អំណាចបានយ៉ាងប្រាកដ ត្បិតថា អ្នកដឹកនាំតែម្នាក់ទោះបីមានសមត្ថភាព​ខ្ពស់ប៉ុនណា ក៏មិនអាចផ្លាស់ប្តូរសង្គមបានទេ លុះត្រាតែគេបានទទួលការគាំទ្រពីមហាជនជាមុនសិន ការផ្លាស់ប្តូរមិនមែនកើតមកពីឥទ្ធិពលរបស់អ្នកដឹកនាំតែម្នាក់ទេ ប៉ុន្តែការផ្លាស់ប្តូរកើតមកពីកម្លាំងរបស់មហាជនដែលនៅពីក្រោយខ្នងអ្នកដឹកនាំនោះឯង ព្រោះហេតុនោះ ឥទ្ធិពលរបស់អ្នកដឹកនាំទើប មានដើមកំណើតមកពីមហាជនជានិច្ច យ៉ាងណាមិញ ដំណើរ នយោបាយក៏ដូចគ្នា គឺជាដំណើរការរបស់ មហាជននិងស្ថិតនៅបានដោយសារកម្លាំងសទ្ធារបស់មហាជន

310 total views, 1 views today

Read more

ប្រភព​កំណើត​នៃបុណ្យ​វិសាខបូជានៅប្រទេសខ្មែរ

  ប្រភព​កំណើត​នៃបុណ្យ​វិសាខបូជានៅប្រទេសខ្មែរ បុណ្យ​វិសាខបូជាតាម​ដែល​ចាស់ទុំ​អ្នក​មុខអ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះហរិរក្ស​រា​មា​ឥស្សរាធិបតី «​ព្រះអង្គឌួង» ដែលគង់នៅ​ក្នុង​ឧដុង្គ​ជាដំបូង​ព្រោះថា ក្នុងពុទ្ធសករាជ​២៣៩៧ គ្រិស្ដសករាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វព្រះរាជហឫទ័យ ស្នើ​សុំ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ។ គម្ពីរ​ទី​៣ ហៅ​ថា «​បឋមសម្ពោធិ​កថា​» គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី «​ប៉ែន​» គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែនិង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះមហាសង្ឃរាជ «សា​» ក្នុង​រជ្ជកាល​ព្រះបាទសម្ដេចព្រះ​ស៊ី​សុវត្ថិ មាន​ ៣០

610 total views, 3 views today

Read more

គោលជំនឿ និង សារៈសំខាន់នៃថ្ងៃវិសាខបូជា​ ២

ទោះបីព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ចប់ពុទ្ធកិច្ចហើយក៏ដោយ  ក៏ទ្រង់បញ្ឈប់ទៅនៅខណៈដែលអមតធម៌មានវត្តមានសម្រាប់ផ្ដល់អមតប្រយោជន៍រួចហើយ ។ ការបរិនិព្វានជាការរលត់សូន្យក្នុងពេលដែលចប់កិច្ច ដូច្នេះ ការចូលដល់អមតធម៌និងសម្រេចអមតប្រយោជន៍ជាតួនាទីរបស់យើងទំាងឡាយត្រូវនាំគ្នាធ្វើ និង ជួយគ្នាធ្វើតទៅ ។ ឃើញថា បណ្ដាហេតុការណ៍សំខាន់ទាំង ៣ យ៉ាងក្នុងព្រះជន្មជីពរបស់ព្រះពុទ្ធជាម្ចាស់នោះ ការត្រាស់ដឹង ចាត់ទុកថាមានសេចក្ដីសំខាន់បំផុត ការចាប់ផ្ដើមនិងការអស់ជីវិតទៅ ដែលហៅថា ការកើត និង ការស្លាប់នោះ មនុស្សគ្រប់រូបមានដូចគ្នាទំាងអស់ ប៉ុន្តែចំណុចពិសេស គឺ ស្ថិតនៅត្រង់ជីវិតដែលប្រព្រឹត្តទៅក្នុងផ្លូវទំាងពីរ គឺ

567 total views, no views today

Read more

គោលជំនឿ និង សារៈសំខាន់នៃថ្ងៃវិសាខបូជា ១

ប្រទេសខ្មែរមានបាវចនាថា ជាតិ សាសនា​ ព្រះមហាក្សត្រ បណ្តាបាវចនាទាំង ៣ យ៉ាងនេះ ព្រះពុទ្ធសាសនាជាគោលជំនឿរបស់ប្រទេសជាតិ ហេតុនោះ​ ពលរដ្ឋគួរសិក្សាឈ្វេងយល់ថា ខ្លួនមានគោលជំនឿបែបណា និង គួរបដិបត្តិបែបណាតាមបាវចនារបស់ប្រទេសជាតិខ្លួនដើម្បីកែប្រែខ្លួនជាពលរដ្ឋរបស់ប្រទេសមួយដែលមានគោលជំនឿច្បាស់លាស់ដូចយ៉ាងជាតិសាសន៍ដទៃលើលោក ។ គោលជំនឿរបស់ប្រទេសជាតិមាន ៦ យ៉ាង គឺ ១.សាស្តា ពុទ្ធសាសនិកជនខ្មែរទទួលយកព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាស្ថាបនិកព្រះពុទ្ធសាសនាដោយពោលវាចាទទួលយកថា ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាម្ចាស់ថាជាទីពឹងទីរលឹក ។

554 total views, 1 views today

Read more

ឈ្វេងយល់ទេវតាតាមបរិបទសង្គម លើកយកអ្នកធំជាទេវតាមានគុណធម៌

ព្រះពុទ្ធសាសនាមិនបដិសេធរឿងទេវតាទេ  ទាំងក៏មិនមែន ជាបដិបក្សចំពោះទេវតាដែរ ផ្ទុយទៅវិញព្រះពុទ្ធសាសនាមាន គោលការណ៍បដិបត្តិចំពោះទេវតាយ៉ាងច្បាស់លាស់ ពោលគឺ បង្រៀនឲ្យមនុស្ស​រស់នៅរួមគ្នាជាមួយនឹងទេវតាដោយមេត្រីភាព ក្នុងឋានៈជាសមមិត្ត​រួមទុក្ខ គឺ កើត ចាស់ ឈឺ ស្លាប់ ដូចគ្នា គួរនាដូច​ជា​ញាតិសាលោហិតដូច្នោះ កាលបើប្រៀនប្រដៅមនុស្ស​ឲ្យតស៊ូ ពុះពារខ្សែជីវិត  បុគ្គលាធិដ្ឋានជាច្រើនត្រូវបាន​លើក​យកមកបង្ហាញ ដើម្បីបានជាគម្រូល្អដល់អ្នកស្តាប់ បុគ្គលដែលតែងតែលើកយកមក​ធ្វើជា​គម្រូ ភាគច្រើន គឺ ទេវតា ហេតុនោះ ទេវតាទើបក្លាយជាតួអង្គ

579 total views, no views today

Read more

អ្វីទៅ គឺ កិរិយា​ និង បដិកិរិយា?

ទង្វើដែលគ្មានកិលេសជាទីតាំង ហៅថា កិរិយា រាល់កិរិយាដែល កើតឡើងសុទ្ធតែនាំឲ្យកើតផលទាំងអស់ ប៉ុន្តែផល​របស់កិរិយា​នោះ​គ្រាន់តែជាផលឡង គឺ  បដិកិរិយា ដែលកើតឡើងតាមសមគួរដល់ កិរិយានោះ ៗ និងកើតឡើងតាមធម្មជាតិ ដូចជា ភ្លៀង​ធ្លាក់ ចាត់ ជាកិរិយាមួយក្នុងធម្មជាតិ បដិកិរិយាផ្សេង ៗក៏កើតឡើងដោយសារ ភ្លៀងធ្លាក់នោះ ដូចជា ធ្វើឲ្យរុក្ខជាតិផ្សេង ៗ ចម្រើនលូតលាស់ ។ ការចម្រើនលូតលាស់នៃរុក្ខជាតិផ្សេង

1,076 total views, no views today

Read more

យកឆ្នាំថ្មីជាឱកាស យកឆ្នាំចាស់ជាមេរៀន

យកឆ្នាំថ្មីជាឱកាស យកឆ្នាំចាស់ជាមេរៀន ព្រះពុទ្ធត្រាស់ថា ការកើតជាមនុស្សចាត់ជាការកើតបានដោយកម្រ ។ ការកើតជាមនុស្សចាត់ជាឱកាសសំខាន់បំផុតក្នុងការសាងបារមីឲ្យដល់ជីវិត ក្នុងរង្វង់គោចរនៃសង្សារវដ្ត មិនប្រាកដថា យើង​មាន​ឱកាសបានកើតជាមនុស្សណាស់ ពេលខ្លះក៏កើតក្នុងអបាយភូមិ ពេលខ្លះក៏កើតក្នុងទេវភូមិ ប៉ុន្តែមនុស្សភូមិនេះប្រសើរ​ជាងភពភូមិ​ដទៃក្នុងការសាងបុណ្យបារមី ហេតុនេះ ការបានអត្តភាពជា​មនុស្ស​ហើយទើបមិនគួរប្រមាទក្នុងជីវិត ។ អ្នកខ្លះកើតមកហើយមានឱកាសប្រសើរជាងអ្នកដទៃ ប៉ុន្តែត្រឡប់​ជា​បំផ្លាញភាពជាមនុស្សរបស់ខ្លួនឯងក្នុងខណៈដែលអ្នកខ្លះ​ខ្វល់​ខ្វាយកសាងសន្សំបុណ្យបារមីដើម្បីប្រស់ព្រំជីវិតនេះឲ្យពេញលេញ ។ លើលោកនេះ ឃើញមានតែរបស់គ្រើម របស់រឹង ឬ របស់ច្រាញ មានសភាពមិនទៀងទាត់តាមកាលវេលា ផ្ទុយទៅវិញ

1,219 total views, 1 views today

Read more

ហេតុអ្វីបានត្រូវលើកតម្កើងការសិក្សាភាសាបាលី?

សេចក្តីសម្រាយដែលខេមរជនបានអាននិងយលដឹងថា ព្រះពុទ្ធ​ជាបុគ្គលបែបណា បង្ហាត់បង្រៀនអ្វីដល់មនុស្សជាដើមនោះ កើត​ចេញពីការចេះដឹងភាសាបាលីរបស់អ្នករៀនភាសាបាលីដែលបកប្រែពាក្យពេចន៍របស់ព្រះពុទ្ធមកជាសេចក្តីសម្រាយទាំងនោះ តាំងពីណាពីណីមក ពាក្យសម្តីព្រះពុទ្ធត្រូវបាន​កត់ត្រាទុកជា​ភាសាបាលី ទាំងព្រះពុទ្ធសាសនាក៏តាំង​នៅបានដោយសារ​ភាសា​បាលី ព្រះពុទ្ធសាសនាប្រៀបដូចជាដើមឈើ ភាសាបាលីប្រៀបដូច​ជាឫសកែវ បើពុទ្ធសាសនិកជនត្រូវការឲ្យ​ព្រះពុទ្ធសាសនាចម្រើន​រុងរឿង គប្បីលើកតម្កើងការសិក្សាភាសាបាលី ដែលប្រៀបបីដូចជា​ការដាក់ជីស្រោចទឹកឫសកែវឲ្យស្ថិតនៅដូច្នោះ ដរាបណា ឫសកែវ​ស្ថិត​នៅ ដរាបនោះ ដើមឈើក៏តាំងនៅបាន យ៉ាងណាមិញ ដរាបណា ភាសាបាលីស្ថិតនៅ ព្រះពុទ្ធសាសនាក៏ស្ថិត​នៅបាន​ដរាបនោះ ភិក្ខុដែលសិក្សាភាសាបាលី ១ រូប ស្មើនឹងដើមឈើ ១

927 total views, 3 views today

Read more

សង្គមត្រូវផ្លាស់ប្តូរ ជំហរត្រូវប្រែប្រួល

ធម្មជាតិទាំងពួងទាំងជីវវត្ថុនិងអជីវវត្ថុត្រូវប្រែប្រួលទៅជារឿយ ៗដោយឥតឈប់ឈរ ពាក្យថា​ ធម្មជាតិទាំងពួង បានដល់ អ្វីៗដែលមានជីវិតនិងឥតជីវិត មនុស្ស សត្វ ជាដើមហៅថា ជីវវត្ថុ គឺ វត្ថុដែលមានជីវិត រុក្ខជាតិ ផ្ទះសម្បែង  ជាដើម ហៅថា អជីវវត្ថុ គឺ វត្ថុដែលឥតជីវិត  ការដែលហៅថា មានជីវិត ព្រោះអាចដកដង្ហើម និង សោយដឹងអ្វីៗបានដោយចិត្ត និយាយរួមថា

1,453 total views, no views today

Read more

អបអរសាទរទិវាសិទ្ធិមនុស្សសកល ១០ ធ្នូ

នៅថ្ងៃទី ១០ ខែធ្នូ ចាត់ជាទិវាសិទ្ធិមនុស្សសកលដែល​អង្គការ​សហ​ប្រជាជាតិបានប្រកាសឲ្យប្រើតាំងពីឆ្នាំ ១៩៤៨ ដើម្បីលើក​ស្ទួយ​សិទ្ធិសេរីភាព​របស់មនុស្ស ពោលគឺ ត្រូវការឲ្យមនុស្សចេះ​គោរព​គ្នាក្នុងនាមជាមនុស្សជាតិតែមួយ ។ ចំណុចសំខាន់នៃសិទ្ធិមនុស្ស និង កាតព្វកិច្ចរបស់មនុស្ស គឺ ការគោរព​គ្នា ឲ្យតម្លៃគ្នា ផ្ដល់កិត្តិយសដល់គ្នា យើងត្រូវការឲ្យអ្នក​ដទៃគោរពនិងបដិបត្តិចំពោះខ្លួនយើងយ៉ាងណា គប្បីគោរពនិង​បដិបត្តិចំពោះអ្នកដទៃយ៉ាងនោះដែរ សមដូចពុទ្ធសាសន​សុភាសិតថា គរុ ហោតិ សគារវោ​​  មានគោរពទៅក៏មានគោរពមក ឬថា វន្ទកោ

1,970 total views, no views today

Read more

តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ?(4)

ព្រះសង្ឃបានបំពេញប្រយោជន៍ដល់សង្គមយ៉ាងច្រើនហួសវិស័យនឹងគណនា ជាដំបូង យើងត្រូវទទួលស្គាល់ថា ប្រទេសកម្ពុជាជាប្រទេសមិនទាន់រីកចម្រើន ឬកំពុងតែរីកចម្រើន ប្រជានិករភាគច្រើនជាអ្នកស្រែអ្នកចម្ការដែលក្រីក្រ មិនអាចបញ្ជូនកូនចៅឲ្យទៅសិក្សារៀនសូធ្យក្នុងកម្រិតខ្ពស់បានទេ ព្រោះខ្វះ ធនទ្រព្យ សូម្បីតែមធ្យមសិក្សាក៏ឲ្យកូនចៅសិក្សាសឹងតែមិនបាន ក្មេងភាគច្រើនចប់ត្រឹមបឋមសិក្សាថ្នាក់ទី ៦ ហើយក៏ចេញទៅធ្វើស្រែធ្វើចម្ការចិញ្ចឹមជីវិត ដូចយ៉ាងបុព្វបុរសរបស់ខ្លួន ក្មេងខ្លះមានខួរក្បាល ល្អប៉ុន្តែខ្វះឱកាសទើបមិន អាចបន្តការសិក្សាបាន ធ្វើឲ្យខួរក្បាលនិងសមត្ថភាពរបស់គេមិនអាចលូត លាស់ទៅបាន គួរនាដូចជា ពេជ្រដែលកប់លិចក្នុងភក់ជ្រាំ ក្នុងចំណោមគ្រាប់ពេជ្រទាំងនោះ គ្រាប់ពេជ្រខ្លះបានអាស្រ័យព្រះសង្ឃយកទៅកែច្នៃឲ្យកើតពន្លឺភ្លឺត្រកាលឡើង សូម្បីតែស្មេរដែលសរសេរអត្ថបទនេះ បើគ្មានព្រះសង្ឃជា

1,659 total views, no views today

Read more

តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ?(3)

មួយវិញសោត ព្រះសង្ឃប្រៀបដូចជាទាហាន ប៉ុន្តែជាទាហានពុទ្ធធម៌ នៅក្នុងសម័យពុទ្ធកាល ព្រះសារីបុត្រចាត់ជាធម្មសេនាបតី គឺ មេទាហានពុទ្ធធម៌ តាមការពិត ទាហានមានច្រើនលំដាប់ថ្នាក់ និងបំពេញមុខងាររៀង ៗខ្លួន ប៉ុន្តែមានសម្ពន្ធភាពរវាងគ្នានិងគ្នា ទាហានវិស្វករ ទាហានឃ្លាំង(ភស្តុភារ) ទាហានគ្រួ ទាហានទូរគមនាគមន៍ ទាហានឆ្មាំ ទាហានច្បាំង ទាហាន សេនាធិការ ទាហានវិទ្យាចារ្យ និងទាហានហិរញ្ញិកជាដើម ទាហានច្រើនផ្នែក ច្រើនថ្នាក់រួមគ្នាទៅជាកងពលតូច ឬ

889 total views, no views today

Read more

តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ? 2

ព្រះសង្ឃដែលស្ថិតនៅក្នុងព្រះធម្មវិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏បំពេញមុខងាររបស់ខ្លួនដូចយ៉ាងមនុស្សទូទៅដែរ ពោលគឺ ត្រូវសិក្សារៀនសូធ្យពុទ្ធវចនៈ វិជ្ជាផ្លូវលោក និងជំនាញផ្សេង ៗតាមតែឱកាស និងប្រព្រឹត្តបដិបត្តិខ្លួនក្នុងសម្មាបដិបត្តិ ព្រមទាំងបង្រៀនប្រជាជនឲ្យតាំងនៅក្នុងផ្លូវត្រូវនិងផ្លូវល្អតាមចេតនារម្មណ៍ដែលសង្គមត្រូវការ ។ នៅក្នុងសង្គម មនុស្សតែងធ្វើការងារផ្សេង ៗគ្នាទៅតាមជំនាញរៀង ៗ ខ្លួន កាលបើនិយាយដល់អ្នកធ្វើការងារ ត្រូវបែងចែកជា ៣ ប្រភេទ គឺ អ្នកធ្វើការងារដោយប្រើកម្លាំងកាយ (skilled or unskilled labor) អ្នកធ្វើការងារដោយប្រើខួរក្បាល(Mental

721 total views, no views today

Read more

តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ?(1)

ព្រះសង្ឃជាធាតុផ្សំមួយក្នុងចំណោមធាតុផ្សំ ៣ គឺ ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ហៅដោយរួមថា ព្រះរតនត្រ័យ មានតែព្រះពុទ្ធ ព្រះធម៌ដោយខ្វះព្រះសង្ឃមិនចាត់ទុកថាជាព្រះរតនត្រ័យ ។ ព្រះសង្ឃគឺជាក្រុមអ្នកបួសតាមពុទ្ធានុញ្ញាត សិក្សានិងបដិបត្តិធម៌តាមសមគួរដល់ឧបនិស្ស័យរៀង ៗខ្លួន ចាត់ជាសមាគមអ្នកឃើញភ័យក្នុងសង្សារវដ្ត ក្រុមអ្នកបួសទាំងនេះត្រូវបានគេចោទប្រកាន់ដោយបទចោទប្រការផ្សេង ៗតាមតែគំនិតយល់ឃើញរបស់គេ ជាពិសេសបទចោទប្រកាន់ត្រង់ចំណុចជីវភាពរស់នៅរបស់ព្រះសង្ឃហ្នឹងឯង ពោលគឺ ព្រះសង្ឃត្រូវបានគេចោទប្រកាន់យ៉ាងពេញក្រអូមមាត់ថាជាឈ្លើងឬបញ្ញើក្អែកសង្គម ព្រោះគេសំអាងហេតុផលថា ព្រះសង្ឃមិនបានជួយផលិតបច្ច័យ ៤ ឲ្យដល់សង្គមជាតិទេ

1,267 total views, 1 views today

Read more