ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៥

  អនាថបិណ្ឌិកោបិ រីអនាថបិណ្ឌិកក្តី មហាឧបាសិកា វិសាខាបិ រីវិសាខាជាមហាឧបាសិកាក្តី គច្ឆន្តិ តែងទៅ ឧបដ្ឋានំ កាន់ទីជាទីបម្រើ តថាគតស្ស នូវព្រះតថាគត វារេ អស់វារៈទ. ទ្វេ ២ ដង ទិវសស្ស នៃថ្ងៃ និពទ្ធំ ជាប់មិនដាច់ ។ ច ក៏ (តេ

241 total views, no views today

Read more

សព្ទបាលីសម័យនិយម ១

  សព្ទបាលី សម័យនិយម ចាហួយ = មិញ្ជសទិសវត្ថុ ត្រីអាំង = អង្គារមច្ឆោ ឬ អគ្គិបក្កមច្ឆោ ត្រីប្រៃ ឬ ត្រីប្រឡាក់ = លោណមច្ឆោ ត្រីងៀត = សុក្ខមច្ឆោ  ប្រហុក = បូតិមច្ឆោ សោត្ថិ តេ =

323 total views, no views today

Read more

ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៤ វគ្គ ២

  សមយេ ក្នុងសម័យ តស្មឹ នោះ សត្ថា រីព្រះសាស្តា បវត្តិតប្បវរធម្មចក្កោ ទ្រង់មានចក្រគឺធម៌ដ៏ប្រសើរ​ដែលព្រះអង្គទ្រង់​ឲ្យប្រព្រឹត្តទៅហើយ គន្ត្វា ស្តេចទៅហើយ អនុបុព្វេន តាមលំដាប់ វិហរតិ តែងប្រថាប់នៅ  ជេតវនមហាវិហារេ ក្នុងវត្តធំឈ្មោះថា​ជេតវ័ន អនាថបិណ្ឌិកេន មហាសេដ្ឋិនា ចតុប្បញ្ញាសកោដិធនំ វិស្សជ្ជេត្វា ការិតេ ដ៏គឺមហាសេដ្ឋី ឈ្មោះថា អនាថបិណ្ឌិក​ចំណាយ​ហើយនូវទ្រព្យមានកោដិ

237 total views, no views today

Read more

ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៤ វគ្គ ១

  អថ គ្រានោះ គព្ភោ រីគភ៌ បតិដ្ឋាសិ តាំងនៅចំពោះហើយ កុច្ឆិយំ ក្នុងផ្ទៃ ភរិយាយ នៃភរិយា អស្ស (សេដ្ឋិនោ) របស់សេដ្ឋីនោះ ។ សោ (សេដ្ឋី) រីសេដ្ឋីនោះ អទាសិ បានឲ្យហើយ គព្ភបរិហារំ នូវវត្ថុជាគ្រឿងរក្សានូវគភ៌  តស្សា (ភរិយាយ) ដល់ភរិយានោះ

373 total views, 0 views today

Read more

ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៣ វគ្គ ២

  កិរ បានឮថា សេដ្ឋី រីសេដ្ឋី មហាសុវណ្ណោ នាម ឈ្មោះថាមហាសុវណ្ណ កុដុម្ពិកោ ជាអ្នកមានសម្បត្តិ  អឌ្ឍោ ជាអ្នកស្តុកស្តម្ភ មហទ្ធនោ ជាអ្នកមានទ្រព្យច្រើន មហាភោគោ ជាអ្នកមានភោគៈច្រើន អបុត្តកោ ជាអ្នកមានបុត្រមិនមាន អហោសិ បានមានហើយ សាវត្ថិយំ ក្នុងក្រុងឈ្មោះថាសាវត្ថី ។ ឯកទិវសំ ក្នុងថ្ងៃមួយ

353 total views, 0 views today

Read more

ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៣ វគ្គ ១

អដ្ឋកថាធម្មបទ ភាគ ១   យមកវគ្គវណ្ណនា រីកថាជាគ្រឿងពណ៌នានូវសេចក្តីនៃវគ្គដែលបណ្ឌិតកំណត់ហើយដោយរឿងដ៏ជាគូ មយា គឺខ្ញុំ វុច្ចតេ នឹងពោល ។ ចក្ខុបាលត្ថេរវត្ថុ រីរឿងនៃព្រះថេរៈឈ្មោះថាចក្ខុបាល មយា គឺខ្ញុំ វុច្ចតេ នឹងពោល (បុច្ឆា) រីកិរិយាសួរថា ធម្មទេសនា រីព្រះធម្មទេសនា អយំ នេះ ថា ធម្មា​

502 total views, no views today

Read more

កូនអុកទេវតាបូជាស្ថូបឈ្លានពាន

  នៅស្រុករំដួល កូនអុកទេវតាយកស្ថូបឈ្លានពាន​បរទេសជា​គ្រឿងបូជា និង ដឹងគុណ មិនខុសពីដឹងគុណចោរលួច​របស់​ខ្មែរទាំងមូលទេ ហើយថែមទាំងធ្វើស្ថូបទុកគោរពបូជាទៀត ។ ខ្ញុំមិនជំទាស់ ឬ បន្ទោសអ្នកណាទេ ប៉ុន្តែខ្ញុំសូមនិយាយតាមចិត្ត​ដែលខ្ញុំគិតឃើញ ខ្ញុំមិនជំពាក់គុណជនបរទេស​ណាទេ អ្នកឯងបានស៊ីចុកដោយសារគេ សូមកុំបបួលខ្ញុំឲ្យដឹង​គុណគេ ។ ខ្ញុំនិយាយតែទៅតាមអ្វីដែលខ្ញុំបានសិក្សាស្រាវជ្រាវប៉ុណ្ណោះ បើខុសពីអ្វីដែលអ្នកចង់បាន ខ្ញុំសូមអភ័យទោស ព្រោះខ្ញុំនិងអ្នកមានភាពផ្សេងគ្នាដោយទស្សនៈ ។ loading… 246 total views, 0 views

246 total views, 0 views today

Read more

ប្រែសំនួនបាលី យេន ភគវា

  ប្រែសំនួនបាលី អញ្ជតរា ទេវតា, យេន ភគវា, តេនុបសង្កមិ ។ ១.ប្រែលោតសព្ទ អញ្ជតរា ទេវតា​ រីទេវតា ១​ អង្គ ភគវា​ រីព្រះមានព្រះភាគជាម្ចាស់ វសតិ តែងប្រថាប់នៅ យេន = យត្ថ ទិសាភាគេ ក្នុងចំណែកនៃទិសណា ឧបសង្កមិ ចូលទៅហើយ

303 total views, no views today

Read more

គំនិតជាន់កែងឯង

  គំនិតរបស់អ្នកសិក្សាអក្សរខ្មែរមួយចំនួនយល់ខុស អ្នកខ្លះមានគំនិតថា អក្សរខ្មែរដែលលាយឡំដោយពាក្យបាលី ឬ សំស្រ្កឹតនោះមិនមែនជាពាក្យខ្មែរសុទ្ធទេ ហេតុនោះ ត្រូវធ្វើយ៉ាង​ណាឲ្យក្លាយ​ជាពាក្យខ្មែរសុទ្ធ ការដែលចង់ឲ្យក្លាយជា​ពាក្យខ្មែរ​សុទ្ធនេះឯង ចាត់ទុកថា ខុស ខុសយ៉ាងដូចម្តេច? ខុសព្រោះ ពាក្យបាលី ឬ សំស្រ្កឹតមែនទែនត្រូវផ្សំដោយវិភត្តិទើបមានន័យយល់សេចក្តីបាន ប៉ុន្តែអ្នកប្រាជ្ញខ្មែរមានសេចក្តីឈ្លាសវែបានកាត់វិភត្តិចោលហើយបំប្លែងសព្ទបាលីឬសំស្រ្កឹតទាំងនោះមកជាពាក្យខ្មែររួចជាស្រេច ក្លាយជារបស់ខ្មែរតាំងពីណាពីណីមក ប្រៀបដូចអង្គរវត្តទោះបីមានប្រភពកំណើតមកពីគម្ពីរព្រាហ្មណ៍ក៏ពិតមែន ប៉ុន្តែស្ថាបត្យករខ្មែរបានកសាងប្រាសាទអង្គរវត្តនោះក្លាយជារបស់ខ្មែរហើយ យើងមិនអាចនិយាយថា​ ប្រាសាទអង្គរវត្តឥណ្ឌា ប្រាសាទអង្គរវត្តហិណ្ឌូ ឬ ប្រាសាទអង្គរវត្តព្រាហ្មណ៍ទេ

260 total views, no views today

Read more

គោលភាសាខ្មែរមានអ្វីខ្លះ? អានដើម្បីចំណេះ ចេះដើម្បីខ្លួនឯង

  គោលភាសាខ្មែរមាន ៤ ពាក្យ គឺ ១.ពាក្យ (term) ២.បទ (word) ៣.ឃ្លា (phrase) ៤.ល្បះ (sentence) ពាក្យ គឺ អ្វី? ពាក្យ សំដៅដល់ សព្ទទូទៅដែលមិនមានមុខងារអ្វី ដូចជា​ គោ ដំរី មនុស្ស សត្វ ដំណើរ

315 total views, no views today

Read more

ល្បះផ្សំ គឺ អ្វី?

មុននឹងឆ្លើយថា ល្បះផ្សំ គឺ អ្វី?  សូមលើកឧទាហរណ៍មួយសិន ខ្ញុំទៅផ្សារទិញអីវ៉ាន់ ។ ប្រយោគក្នុងភាសាខ្មែរហៅថា ល្បះ ។ ល្បះខាងលើហៅថា ល្បះទោល simple sentence ទោល ប្រែថា មួយ  មានន័យថា ប្រយោគដែលមានអត្ថន័យ​តែមួយ​និងប្រកប​ដោយ​ខ្លឹមសារពេញលេញស្តាប់បាន ។ យើងអាចញែកល្បះខាងលើជា ២ ល្បះ គឺ ខ្ញុំទៅផ្សារ

781 total views, no views today

Read more

បទវិភាគវែកញែកសីល ៥ បទកាមេសុ មិច្ឆាចារ

ការសិក្សាអ្វីក៏ដោយ គប្បីសិក្សាឲ្យស៊ីជម្រៅដល់​កម្រិតអាចយក​ទៅប្រើនិងអនុវត្តក្នុងសង្គមបាន ដើម្បីឲ្យយល់ដឹង​កាន់តែ​ស៊ីជម្រៅ សូមលើកយកករណីសិក្សារឿងសីល ៥ ត្រង់បទទី ៣ គឺ កាមេសុ មិច្ឆាចារ មកអធិប្បាយលម្អិតថាតើការប្រព្រឹត្តយ៉ាង​ណាទើប ឈ្មោះថា ប្រព្រឹត្តខុសសីលកាមេនេះ ធម្មតា បុរសឬស្រ្តីដែល​រៀបការហើយតែងជាប់ចំពាក់ដោយ ចំណងសីលធម៌​(Moral Obligation)ប្រៀបដូចជាជាប់កិច្ចសន្យាដែល​មិនអាចល្មើស​បាន​ដូច្នោះ ការដែលព្រះពុទ្ធសាសនាបង្រៀនសីលបទទី ៣ នេះ ក៏ព្រោះ ដើម្បីឲ្យបុរសនិងស្រ្តីគោរពនិងស្រឡាញ់គ្នាយ៉ាងស្មោះត្រង់និងចៀសវាងជម្លោះទាស់ទែងរវាងគូស្វាមីភរិយាទាំងពីរ ដែលជាហេតុធ្វើ​ឲ្យបាត់​បង់សុភមង្គលគ្រួសារ ក្នុងការសិក្សានេះ សូមបែងចែកជា

307 total views, no views today

Read more

ប្រែលោតសព្ទ វិសុទ្ធិមគ្គ ធុតង្គនិទ្ទេស ១

២. ធុតង្គនិទ្ទេសោ ២២. ឥទានិ យេហិ អប្បិច្ឆតាសន្តុដ្ឋិតាទីហិ គុណេហិ វុត្តប្បការស្ស សីលស្ស វោទានំ ហោតិ, តេ គុណេ សម្បាទេតុំ យស្មា សមាទិន្នសីលេន យោគិនា ធុតង្គសមាទានំ កាតព្វំ ។ ឯវញ្ហិស្ស អប្បិច្ឆតាសន្តុដ្ឋិតាសល្លេខបវិវេកាបចយវីរិយារម្ភសុភរតាទិគុណសលិលវិក្ខាលិតមលំ សីលញ្ចេវ សុបរិសុទ្ធំ ភវិស្សតិ,

476 total views, 0 views today

Read more

សាសនា និង នយោបាយ

សាសនា និង នយោបាយ បុគ្គលណាដែលមានញាណដឹងថា សទ្ធាជាកម្លាំងឥតដែនកំណត់ បុគ្គលនោះអាចនាំយកសទ្ធាមកប្រើតាមបំណងនៃខ្លួនបានគួរនាដូចជានយោបាយតាំងពីណាពីណីមកមិនអាចបោះបង់ចោលសាស្រ្តទាំងពួងស្តីពីសទ្ធាបានទេ ។ អ្នកដឹកនាំខាងសង្គម ទោះមានឋានៈក្នុងតំណែងអ្វីណាក៏ដោយ សុទ្ធតែមានឫសគល់មកពីសទ្ធារបស់ប្រជាជនឬក្រុមជនជានិច្ច ព្រោះថាកម្លាំងសទ្ធារបស់មហាជនធ្វើឲ្យអ្នកដឹកនាំក្តោបក្តាប់អំណាចបានយ៉ាងប្រាកដ ត្បិតថា អ្នកដឹកនាំតែម្នាក់ទោះបីមានសមត្ថភាព​ខ្ពស់ប៉ុនណា ក៏មិនអាចផ្លាស់ប្តូរសង្គមបានទេ លុះត្រាតែគេបានទទួលការគាំទ្រពីមហាជនជាមុនសិន ការផ្លាស់ប្តូរមិនមែនកើតមកពីឥទ្ធិពលរបស់អ្នកដឹកនាំតែម្នាក់ទេ ប៉ុន្តែការផ្លាស់ប្តូរកើតមកពីកម្លាំងរបស់មហាជនដែលនៅពីក្រោយខ្នងអ្នកដឹកនាំនោះឯង ព្រោះហេតុនោះ ឥទ្ធិពលរបស់អ្នកដឹកនាំទើប មានដើមកំណើតមកពីមហាជនជានិច្ច យ៉ាងណាមិញ ដំណើរ នយោបាយក៏ដូចគ្នា គឺជាដំណើរការរបស់ មហាជននិងស្ថិតនៅបានដោយសារកម្លាំងសទ្ធារបស់មហាជន

363 total views, no views today

Read more

ប្រភព​កំណើត​នៃបុណ្យ​វិសាខបូជានៅប្រទេសខ្មែរ

  ប្រភព​កំណើត​នៃបុណ្យ​វិសាខបូជានៅប្រទេសខ្មែរ បុណ្យ​វិសាខបូជាតាម​ដែល​ចាស់ទុំ​អ្នក​មុខអ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះហរិរក្ស​រា​មា​ឥស្សរាធិបតី «​ព្រះអង្គឌួង» ដែលគង់នៅ​ក្នុង​ឧដុង្គ​ជាដំបូង​ព្រោះថា ក្នុងពុទ្ធសករាជ​២៣៩៧ គ្រិស្ដសករាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វព្រះរាជហឫទ័យ ស្នើ​សុំ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ។ គម្ពីរ​ទី​៣ ហៅ​ថា «​បឋមសម្ពោធិ​កថា​» គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី «​ប៉ែន​» គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែនិង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះមហាសង្ឃរាជ «សា​» ក្នុង​រជ្ជកាល​ព្រះបាទសម្ដេចព្រះ​ស៊ី​សុវត្ថិ មាន​ ៣០

726 total views, no views today

Read more

គោលជំនឿ និង សារៈសំខាន់នៃថ្ងៃវិសាខបូជា​ ២

ទោះបីព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ចប់ពុទ្ធកិច្ចហើយក៏ដោយ  ក៏ទ្រង់បញ្ឈប់ទៅនៅខណៈដែលអមតធម៌មានវត្តមានសម្រាប់ផ្ដល់អមតប្រយោជន៍រួចហើយ ។ ការបរិនិព្វានជាការរលត់សូន្យក្នុងពេលដែលចប់កិច្ច ដូច្នេះ ការចូលដល់អមតធម៌និងសម្រេចអមតប្រយោជន៍ជាតួនាទីរបស់យើងទំាងឡាយត្រូវនាំគ្នាធ្វើ និង ជួយគ្នាធ្វើតទៅ ។ ឃើញថា បណ្ដាហេតុការណ៍សំខាន់ទាំង ៣ យ៉ាងក្នុងព្រះជន្មជីពរបស់ព្រះពុទ្ធជាម្ចាស់នោះ ការត្រាស់ដឹង ចាត់ទុកថាមានសេចក្ដីសំខាន់បំផុត ការចាប់ផ្ដើមនិងការអស់ជីវិតទៅ ដែលហៅថា ការកើត និង ការស្លាប់នោះ មនុស្សគ្រប់រូបមានដូចគ្នាទំាងអស់ ប៉ុន្តែចំណុចពិសេស គឺ ស្ថិតនៅត្រង់ជីវិតដែលប្រព្រឹត្តទៅក្នុងផ្លូវទំាងពីរ គឺ

703 total views, 0 views today

Read more

គោលជំនឿ និង សារៈសំខាន់នៃថ្ងៃវិសាខបូជា ១

ប្រទេសខ្មែរមានបាវចនាថា ជាតិ សាសនា​ ព្រះមហាក្សត្រ បណ្តាបាវចនាទាំង ៣ យ៉ាងនេះ ព្រះពុទ្ធសាសនាជាគោលជំនឿរបស់ប្រទេសជាតិ ហេតុនោះ​ ពលរដ្ឋគួរសិក្សាឈ្វេងយល់ថា ខ្លួនមានគោលជំនឿបែបណា និង គួរបដិបត្តិបែបណាតាមបាវចនារបស់ប្រទេសជាតិខ្លួនដើម្បីកែប្រែខ្លួនជាពលរដ្ឋរបស់ប្រទេសមួយដែលមានគោលជំនឿច្បាស់លាស់ដូចយ៉ាងជាតិសាសន៍ដទៃលើលោក ។ គោលជំនឿរបស់ប្រទេសជាតិមាន ៦ យ៉ាង គឺ ១.សាស្តា ពុទ្ធសាសនិកជនខ្មែរទទួលយកព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាស្ថាបនិកព្រះពុទ្ធសាសនាដោយពោលវាចាទទួលយកថា ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាម្ចាស់ថាជាទីពឹងទីរលឹក ។

660 total views, 0 views today

Read more

៣១.ពេទ្យក្រអឺតក្រអោង

ម្នាលលោកដ៏មានអាយុ ! នៅខណៈដែលដើរផ្លូវជិតដល់ក្រុងរាជគ្រឹះនោះ ខ្ញុំព្រះករុណាបានសង្កេតឃើញ ភូមិប្រទេសជាវាលស្រែច្រើនជាងព្រៃឈើ ផ្ទៃដីប្រកបដោយជីវជាតិពីព្រោះដើមស្រូវក្នុងស្រែដែលកសិករ ច្រូតកាត់មិនទាន់ហើយនៅឡើយមើលទៅល្អណាស់គុម្ពធំៗ និង គ្រាប់ថ្លោសត្រសោល ក្នុងមួយថ្ងៃៗ ខ្ញុំព្រះករុណាធ្វើដំណើរដើរឆ្លងកាត់ភូមិស្រុកបានជាច្រើន សង្កេតឃើញអ្នកស្រុករស់នៅកុះករ តាមវាលស្រែ ​កសិករកំពុងច្រូតស្រូវជាពួកជាក្រុម ក្រុមខ្លះសន្ទនាគ្នាបណ្តើរជន្លជន្លេញលេងសើចជាមួយគ្នាបណ្តើរយ៉ាងរីករាយខ្ញៀវខ្ញារ ក្រុមខ្លះក៏ច្រៀងចម្រៀងឆ្លើយឆ្គងគ្នារវាងប្រុសនិងស្រី មើលទៅពួកគេហាក់នឹងថា សប្បាយរីករាយណាស់ គិតៗទៅគួរឲ្យចម្លែកដែរដែលពួកគេធ្វើការទាំងកណ្តាលថ្ងៃចែស មានសេទោញើសហូរជោកខ្លួន នៅតែញញឹមញញែមស្រស់ស្រាយរីករាយបាន ផ្ទុយគ្នាស្រឡះទៅនឹងមហាសេដ្ឋីដែលរស់នៅ លើប្រាសាទ ៧ ជាន់ក្នុងមហានគរ

392 total views, no views today

Read more

៣០.ឆ្នេរស្ទឹងនេរញ្ជរា

ម្នាលលោកដ៏មានអាយុ !  ២ ថ្ងៃបន្ទាប់ពីថ្ងៃនោះមក ខ្ញុំព្រះករុណាក៏នាំខ្លួនឯងទៅដល់ឆ្នេរស្ទឹងនេរញ្ជរា ខណៈដែលខ្ញុំព្រះករុណាទៅដល់នោះជាពេលរសៀលជ្រេលជ្រេ ថ្ងៃកំពុងតែក្តៅខ្លាំង ទើបឈាងចូលទៅ អង្គុយជ្រកម្លប់ក្រោមដើមស្វាយធំក្បែរមាត់ស្ទឹង ខ្ញុំព្រះករុណានឹកចម្លែកចិត្តណាស់ដែលមើលទៅមិនឃើញ មានទឹក ១ ដំណក់សោះក្នុងស្ទឹង ឃើញតែដីខ្សាច់ពណ៌សក្បុសដែលកំពុងតែក្តៅគគុកដោយអណ្តាតថ្ងៃ សឹងតែសម្លឹងមើលមិនបាន ស្ទឹងនេរញ្ជរាគួរតែមាននាមថា “ស្ទឹងខ្សាច់” ជាជាងមាននាមថា “ស្ទឹងទឹក” សព្វបើអាកាសធាតុក្តៅរហំាងយ៉ាងណាក៏ដោយ ប៉ុន្តែខាងក្រោមដើមស្វាយធំក៏មានម្លប់ត្រឈៃល្អណាស់ ខ្ញុំព្រះករុណាទម្រេតកាយចុះសិងលើផ្ទៃដីខ្សាច់ដ៏ទន់ល្មន់ និងត្រជាក់ស្រួល រួចក៏បញ្ជូនចិត្តគិតរលឹកនឹកដល់ ព្រះបរមសាស្តា

370 total views, no views today

Read more

២៩.មេរៀនពីក្មេងតូច

រសៀលថ្ងៃព្រឹកឡើងនោះឯង ខ្ញុំព្រះករុណាក៏ចាប់ផ្តើមធ្វើការងារតាមនយោបាយដែលគិតឃើញបាន នៅខាងមុខគេហដ្ឋានរបស់មេភូមិ មានទីធ្លាល្វឹងល្វើយទាំងមានដើមឈើដុះច្រូងច្រាងចោលម្លប់ត្រឈឹង ត្រឈៃ ក្មេងក្មាងអ្នកស្រុកចូលចិត្តទៅប្រឡែងគ្នាលេងលើទីធ្លានេះណាស់ លោកប្រធានភូមិវិញក៏ចូល ចិត្តទៅអង្គុយត្រង់ទ្វារគេហដ្ឋានសម្លឹងមើលក្មេងៗប្រឡែងគ្នាដែរ ។ រសៀលថ្ងៃនោះ មានក្មេងម្នាក់ទៅលេងមុនគេ ក្មេងនោះជញ្ជូនយកដុំឥដ្ឋទៅកស្ថាបនាជារូបចេតីយ៍ខ្ពស់ ឡើងត្រឹមដើមទ្រូងរបស់ខ្លួន ហើយក៏យកដុំឥដ្ឋពិសេស ១ ដុំដាក់ថ្កល់លើកំពូលចេតីយ៍នោះ រួចហើយ ក៏អង្គុយចុះ សម្លឹងមើលសម្នាដៃរបស់ខ្លួនដោយពេញចិត្ត មួយស្របក់តមក ទើបយកដៃទាញដុំឥដ្ឋដែល នៅខាងក្រោមចេញ ២ ឬ ៣

382 total views, no views today

Read more

Paypal ប្រកាសផលចំណេញដើមត្រីមាស ២០១៧

តាមរបាយការណ៍របស់ Paypal ឲ្យដឹងថា នៅដើមត្រីមាស ២០១៧ នេះ ក្រុមហ៊ុនបានចំណូលជាចំនួនទឹកប្រាក់ ២៩៧៥ លានដុល្លារ បើធៀបនឹងឆ្នាំមុន កើនឡើង ១៧% និង បានកម្រៃសុទ្ធ ៥៣៤ លានដុល្លារ កើនឡើង ១៨% ។ ទំហំបំណង់សរុប(Total Payment Volume) មានចំនួន ៩៩០០០​ លានដុល្លារ

360 total views, no views today

Read more