ប្រែលោតសព្ទ ពាហុំ ៧

៧.នន្ទោបនន្ទភុជគំ វិពុធំ មហិទ្ធឹ បុត្តេន ថេរភុជគេន ទមាបយន្តោ ឥទ្ធូបទេសវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ. ប្រែលោតសព្ទ មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ មោគ្គល្លានត្ថេរេន ញ៉ាំងព្រះមោគ្គល្លានត្ថេរ បុត្តេន ជាពុទ្ធបុត្រ ថេរភុជគេន ជានាគថេរ ទមាបយន្តោ កាលឲ្យបង្រ្កាប នន្ទោបនន្ទភុជគំ

Read more

៥.ស្រីក្រមុំចិត្តធម៌

ក្រោយពីបានជួបជាមួយនឹងលីលាវតីនៅរាត្រីយប់នោះហើយ រេវត្តកុមាររីករាយសប្បាយចិត្ត ខុសពីធម្មតា នាងទាសីក៏នៅតែនាំយកអាហារ សម្លៀកបំពាក់ និងរបស់ផ្សេងៗទៀតពីលីលាវតី មកឲ្យគេមិនដាច់ រេវត្តកុមារក៏បរិភោគនិង ប្រើប្រាស់របស់របរទាំងនោះដោយគ្មានខ្លាចក្រែងរអែង ឬសង្ស័យ អ្វីតទៅទៀតឡើយ ពេលនេះ គេនឹកចង់ជួបលីលាវតីជាខ្លាំង ចង់ក្រាបសំពះបាទជើងរបស់នាង ហើយពោលពាក្យ អរព្រះគុណប្រាប់នាងឲ្យសាកសមនឹងសេចក្តីមេត្តាករុណារបស់នាង ប៉ុន្តែលីលាវតីក៏ពុំប្រាកដខ្លួនឲ្យឃើញទៀតឡើយ នៅពេលល្ងាចក្រោយពីស្រេចការងារហើយ រេវត្តកុមារក៏ចុះងូតទឹក ក្នុងស្រះហើយក៏ឡើងទៅអង្គុយនៅក្បែរមាត់ស្រះនោះ ជួនកាលក៏ អង្គុយរហូតដល់ព្រលប់ ទើបឡើងទៅកាន់ខ្ទមកម្សត់ដើម្បីដេកសម្រាកកាយ ។ ផ្កាកោមុទក្នុងស្រះកំពុងបែកត្របករីកសំពោងព្រោងព្រាតពាសពេញ

Read more

ប្រែលោតសព្ទ ពាហុំ ៦

៦.សច្ចំ វិហាយ មតិសច្ចកវាទកេតុំ វាទាភិរោបិតមនំ អតិអន្ធភូតំ បញ្ញាបទីបជលិតោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ. ប្រែលោតសព្ទ មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ បញ្ញាបទីបជលិតោ ទ្រង់មានប្រទីប គឺ បញ្ញាដែលរុងរឿងហើយ ជិតវា ទ្រង់ឈ្នះហើយ មតិសច្ចកវាទកេតុំ នូវសច្ចកៈនិគ្រន្ថអ្នកមានគំហើញនិងមានវាទៈដូចទង់ វិហាយ ព្រោះលះបង់

Read more

ប្រែលោតសព្ទ ពាហុំ ៥

៥.កត្វាន កដ្ឋមុទរំ ឥវ គព្ភិនីយា ចិញ្ចាយ ទុដ្ឋវចនំ ជនកាយមជ្ឈេ សន្តេន សោមវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ. ប្រែលោតសព្ទ មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ជិតវា ទ្រង់ឈ្នះហើយ ទុដ្ឋវចនំ នូវពាក្យដែលទោសៈប្រទូស្តរ៉ាយហើយ ចិញ្ចាយ របស់នាងចិញ្ចាមានវិកា គព្ភនិយា

Read more

ប្រែលោតសព្ទ ពាហុំ ៤

៤.ឧក្ខិត្តខគ្គមតិហត្ថ សុទារុណន្តំ ធាវន្តិយោជនបថង្គុលិមាលវន្តំ ឥទ្ធីភិសង្ខតមនោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ. ប្រែលោតសព្ទ មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ឥទ្ធីភិសង្ខតមនោ ទ្រង់មានព្រះទ័យដែលតាក់តែងហើយដោយឫទ្ធិ៍ ជិតវា ទ្រង់ឈ្នះហើយ ចោរំ នូវចោរ អង្គុលិមាលវន្តំ ដ៏មានកម្រងនៃម្រាមដៃ សុទារុណន្តំ ដ៏ឃោរឃៅខ្លាំងជាទីបំផុត អតិហត្ថំ ដ៏មានដៃស្ទាត់ជំនាញ

Read more

ប្រែលោតសព្ទ ពាហុំ ៣

៣.នាឡាគិរឹ គជវរំ អតិមត្តភូតំ ទាវគ្គិចក្កមសនីវ សុទារុណន្តំ មេត្តម្ពុសេកវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ. ប្រែលោតសព្ទ មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ជិតវា ទ្រង់ឈ្នះហើយ គជវរំ នូវដំរីដ៏ប្រសើរ នាឡាគិរឹ ឈ្មោះថា នាឡាគិរី អតិមត្តភូតំ ដែលជាដំរីចុះប្រេងក្រៃ សុទារុណន្តំ

Read more

ប្រែលោតសព្ទ ពាហុំ ២

២.មារាតិរេកមភិយុជ្ឈិតសព្វរត្តឹ ឃោរម្បនាឡវកមក្ខមថទ្ធយក្ខំ ខន្តីសុទន្តវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ. ប្រែលោតសព្ទ បន ក៏ មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ជិតវា ទ្រង់ឈ្នះហើយ យក្ខំ នូវយក្ស អាឡវកំ ឈ្មោះថា អាឡវៈ ឃោរំ ដ៏ទ្រើសឃ្នង មក្ខំ ដ៏គ្រោតគ្រាត

Read more

ប្រែលោតសព្ទ ពាហុំ ១

ពុទ្ធជយមង្គលគាថា ១.ពាហុំ សហស្សមភិនិម្មិតសាវុធន្តំ គ្រីមេខលំ ឧទិតឃោរសសេនមារំ ទានាទិធម្មវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ. ប្រែលោតសព្ទ មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ជិតវា ទ្រង់ឈ្នះហើយ មារំ នូវវសវត្តីមារាធិរាជ អភិនិម្មិតំ អ្នកនិរម្មិតហើយ ពាហុំ នូវដៃទ. សហស្សំ មានពាន់ជាប្រមាណ

Read more

អ្នកវិទ្យាសាស្រ្តរកឃើញថា ជីវិតបរលោកមានពិតមែន

អ្នកវិទ្យាសាស្រ្តរកឃើញថា ជីវិតបរលោកមានពិតមែន ក្រុមពេទ្យចិត្តវិទ្យានិងពេទ្យមហាវិទ្យាល័យបច្ចេកទេសនៃទីក្រុង Berlin នៃប្រទេសអាឡឺម៉ង់បានរកឃើញថា វត្តមានជីវិតក្រោយស្លាប់មានពិតមែន ។ ការពិសោធរឿងជីវិតបរលោកនេះធ្វើឡើងរយៈពេល ៤ ឆ្នាំ ។ ដំបូង ក្រុមគ្រូពេទ្យបានឲ្យអ្នកស្ម័គ្រចិត្ត ៩៤៤ នាក់ លេបថ្នាំផ្សំម្យ៉ាងធ្វើឲ្យ រាងកាយមានសភាពស្លាប់និងរស់វិញដោយឥតគ្រោះថ្នាក់ ។ អ្នករងពិសោធត្រូវស្ថិតក្នុងសភាពស្លាប់មួយរយៈ ហើយត្រូវត្រងឈាមដោយ ឱស្សោន(ozone)ក្នុងកំលុងពេលរស់ឡើងវិញក្រោយ ១៨ នាទី ។ ព្រោះតែការពិសោធដ៏យូរអង្វែងនោះ

Read more

ប្រែលោតសព្ទ សីលេន សុគតឹ យន្តិ

  សីលេន សុគតឹ យន្តិ              សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ               តស្មា សីលំ វិសោធយេ ។ ប្រែលោតសព្ទ នរា រីនរៈទ. យន្តិ រមែងទៅ សុគតឹ កាន់សុគតិ សីលេន ព្រោះសីល ។ នរា

Read more

យុគសម័យខុសគ្នា​ ទើបមើលរឿងតែមួយខុសគ្នា

យុគសម័យខុសគ្នា ទើបមើលរឿងតែមួយខុសគ្នា កាលពីយុគសម័យដែលមិនទាន់ឲ្យតម្លៃស្រ្តីស្មើនឹងបុរស ទ្រព្យសម្បត្តិគ្រប់យ៉ាងជាកម្មសិទ្ធិរបស់បុរស ។ ការលះបង់វត្ថុទាំងមានជីវិតនិងឥតជីវិត មនុស្សសម័យនោះអាចធ្វើបាន សូម្បីតែបុត្រឬភរិយាក៏អាចលះបង់ឲ្យអ្នកដទៃបាន ព្រោះសម័យនោះ មនុស្សប្រុសជាម្ចាស់លើទ្រព្យសម្បត្តិគ្រប់យ៉ាង បុត្រភរិយាចាត់ជាទ្រព្យម្យ៉ាងដែលប្រុសជាម្ចាស់(ស្វាមី)អាចបរិច្ចាគបានដោយមិនខុសច្បាប់ឬខុសសីលធម៌សង្គមឡើយនៅសម័យនោះ ។ ស្វាមី ប្រែថា អ្នកជាម្ចាស់,  ភរិយា ប្រែថា អ្នកដែលម្ចាស់ចិញ្ចឹម ហេតុនោះ ម្ចាស់ទើបមានសិទ្ធិបរិច្ចាគបាន ។ រឿងព្រះវេស្សន្តរបរិច្ចាគបុត្រភរិយាចាត់ជារឿងត្រឹមត្រូវនៅសម័យនោះ ហើយក៏គ្មានអ្នកណាប្រឆាំងតវ៉ារឿងការលះបង់បុត្រភរិយានោះដែរ ទាំងបុត្រឬភរិយាក៏យល់ស្របនឹងបំណងរបស់ព្រះវេស្សន្តរដែរ ។

Read more

លទ្ធិប្រជាធិបតេយ្យក្នុងព្រះពុទ្ធសាសនា

លទ្ធិប្រជាធិបតេយ្យក្នុងព្រះពុទ្ធសាសនា សិក្សាស្រាវជ្រាវដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ព្រះពុទ្ធសាសនាជាសាសនាកើតចេញពីមហាបុរសដែលមានព្រះនាមដើមថា សិទ្ធត្ថៈ ប្រែថា អ្នកសមបំណង គឺ អ្នកសម្រេចគោលបំណងដែលប៉ងប្រាថ្នា បំណងប្រាថ្នារបស់ព្រះអង្គ គឺ ការធ្វើខ្លួនឯងឲ្យរួច ផុតចាកអន្លង់ទុក្ខ គឺ ការកើតចាស់ឈឺស្លាប់ ដែលជាវដ្តចក្របង្វិលសត្វលោកឲ្យអន្ទោលទៅកាន់ភពតូច និង ភពធំ ។ កាលដែលព្រះអង្គចេញបួសហើយ ព្រះអង្គក៏បានត្រាស់ដឹងការពិតរបស់ជីវិត ហើយបានធ្វើខ្លួនឯងឲ្យរួចផុតចាកទុក្ខ

Read more

អ្នកវិទ្យាសាស្រ្តជប៉ុនរកឃើញថាការអត់អាហារមានប្រយោជន៍ចំពោះសុខភាព

អ្នកជីវសាស្រ្តកោសិកាជនជាតិជប៉ុន ឈ្មោះ Yoshinori Ohsumi បានទទួល រង្វាន់ណូបែលនៅឆ្នាំ ២០១៦ នេះ ព្រោះរកឃើញថា ការអត់អាហារ ដូចជា អត់អាហារពេលល្ងាច ជាដើម ធ្វើឲ្យកោសិកាកើតចលនាជួសជុលខ្លួនឯង (autophagy) គឺ យកចំណែកលើសមកជួសជុលចំណែកខ្វះ និងបំផ្លាញចោល ចំណែកខូចក្នុងកោសិកា ទើបជាហេតុនាំឲ្យមានផលល្អចំពោះសុខភាព និង ជួយកាត់បន្ថយភាពចាស់ទ្រុឌទ្រោមមុនអាយុ ។ របកគំហើញនេះត្រូវបានគណៈកម្មការរង្វាន់ណូបែលទទួលស្គាល់នៅឆ្នាំនេះ កាលពីពេលមុន

Read more

៤.ភ្ញៀវគ្រាវិកាល

ថ្ងៃនោះជាថ្ងៃពេញបូណ៌មីនៃខែពិសាខ កាលបើព្រះទិវាករចរចុះអស្តង្គតរលត់បាត់ពីផែនដីទៅមិនយូរប៉ុន្មាន ព្រះហេមករពេញដួងក៏ផុសរះឡើងផុតកំពូលភ្នំយុគន្ធរ ចែងចាំងពន្លឺភ្លឺថ្លាប្រភាសពាសពេញទាំងភូមិភាគជម្ពូទ្វីប ។ រេវត្តកុមារកំពុងអង្គុយនៅត្រម៉ងត្រម៉ោចតែឯកឯងកៀនមាត់ស្រះ នៅត្រង់កណ្តាលនៃសោភណភាពនិងវិវេកភាពនៃរាត្រីកាល ខ្សែវាយោបក់ផាត់រសាត់មកប៉ះម្តងម្កាលត្រជាក់ស្រេប មួយអន្លើដោយក្លិនក្រអូបឈ្ងុយឈ្ងប់នៃបទុមជាតិ សម្លេងច្រៀងទំនុក សោកសៅរបស់នាងកុមារិកាស្តាប់ឮល្វេងល្វើយមកមួយដងមួយគ្រាអំពីសីហបញ្ឈរនៃប្រាសាទ ដែលស្ថិតនៅទល់មុខនឹងសួនឧទ្យាន ។ ខែភ្លឺ ជំនោរខ្យល់ និង សម្លេងច្រៀងសមតែធ្វើឲ្យ រេវត្តកុមាររស់នៅបានសុខស្រួលដូចយ៉ាងមហាជនទូទៅ ប៉ុន្តែបេះដូងរបស់គេក្នុងពេលនោះ ពោរពេញទៅដោយទុក្ខទោម្នេញរហូតទាល់តែរកប្រឡោះទំនេរនៅសល់សម្រាប់សេចក្តីសុខណាៗគ្មាន គេចោលក្រសែភ្នែកសម្លឹងមើលទៅព្រះឧឡុរាជដែលកំពុងតែអណ្តែតលឿនលយឰដ៏មេឃាអម្ពុធរ ហើយក៏នឹកភ្នកដល់អតីតកាលកន្លងមក គិតដល់ឪពុកម្តាយ គិតដល់មេគោឆ្មាត់ និងច្រាំងស្ទឹងអចិរវតីដែលគេធ្លាប់នាំវាទៅបន្ស៊ីតិណជាតិ

Read more

តើវត្តមានអ្វីខ្លះ?

តើវត្តមានអ្វីខ្លះ? ១.ព្រះសង្ឃ ២.កុដិ ៣.សាលាឆាន់ ៤.ព្រះវិហារ ៥.ចេតិយ ៦.កូនសិស្សលោក ៧.បណ្ណាល័យ ៨.សាលាបាលី ៩.សៀវភៅក្បួនច្បាប់ ១០.ដើមឈើ ១១.ស្រះទឹក ១២.របងវត្ត ១៣.ធរណីសង្ឃ(ដីវត្ត) ១៤.ទីធ្លាវត្ត loading…

Read more

៣.អ្នកប្រាថ្នាល្អ

នៅថ្ងៃមួយ រេវត្តកុមារត្រូវបង្ខំឲ្យចាំងស្មៅក្នុងសួនច្បារស្ទើរតែពេញមួយថ្ងៃរសៀល ទម្រាំនឹងសូរេចស្រេចហើយក៏ជ្រេល្ងាចល្មម គេមានអារម្មណ៍ល្ហិតល្ហៃអស់ដៃអស់ជើងជាងរាល់ថ្ងៃ ទើបតាំងចិត្តថា នៅពេលទៅដល់ខ្ទមងូតទឹកហើយនឹងប្រញាប់ចូលគេងសម្រាកភ្លាម គេរូតរះដើរត្រឡប់ទៅខ្ទមវិញ គ្រាន់តែឈានជើងឡើងលើខ្ទមប៉ុណ្ណោះ ភ្នែកក៏ប្រទះឃើញកញ្ចប់អ្វីម្យ៉ាងតាំង នៅកណ្តាលបន្ទប់ គេប្រញាប់ឈោងចាប់វាឡើងមកពិនិត្យមើលដោយចម្លែកចិត្ត វាជាកញ្ចប់អ្វីមួយមិនធំមិនតូច មានខ្សែចងឆ្វាក់ទាក់ជុំវិញយ៉ាងមាំ គេនិយាយនឹងខ្លួនឯងតិចៗថា “ស្អីហ្នឹង ខ្ញុំ ត្រូវបើកវាមើលសិន” ពោលហើយគេក៏ស្រាយខ្សែចេញសន្សឹមៗវែកសំពត់ខ្ចប់ចេញដោយដៃ ទាំងពីរញ័រចំប្រប់ និងក្តុកក្តាក់ក្នុងពោះដោយអាការភ័យអររអឹករអាំ ទីបំផុត វត្ថុដែលនៅខាងក្នុង ក៏ត្រូវលេចគ្រហាញចេញមកក្រៅ គេប្រទះឃើញផ្លែស្វាយទុំជោរ ១

Read more

ទ័ពខ្មែរ ៥០០០ ជួយសៀមវាយយួន

លុះដល់ខែចែត្រ ឆ្នាំរោង  ឆស័ក ច.ស.១១៤៦ ម.ស.១៧០៦ ព.ស.២៣២៨ គ.ស.១៧៨៤ ព្រះបាទសម្តេចជាអម្ចាស់ជីវិតតម្កល់លើត្បូងមានព្រះរាជតម្រាស់ឲ្យសម្តេចព្រះរាជនត្តា ចៅហ្វាក្រុមហ្លួងទេពហរិរក្សជាមេទ័ពនាំពលទាហាន ៥០០០ លើកទ័ពនាវាទៅវាយក្រុងព្រៃនគរប្រគល់ឲ្យអុងឈាងស៊ឺឲ្យបាន ទ្រង់ព្រះមេត្តាប្រោសឲ្យអុងឈាងស៊ឺទៅក្នុងជួរកងទ័ពដែរ កងទ័ពជើងគោកនោះទ្រង់ព្រះមេត្តាប្រោសឲ្យពញាវិជិតណរង្គជាមេទ័ពលើកទៅខាងក្រុងខ្មែរ កែនកងទ័ពខ្មែរប្រគ្រប់ប្រថែមទៀត ។ ចៅពញាអភ័យភូបេស្សរទើបកែនខ្មែរ ៥០០០ ពញាវិជិតណរង្គទើបនាំទ័ពសៀមខ្មែរលើកទៅក្រុងពាម ផ្សាដែក ដល់ព្រែកពញា ច្បាំងតស៊ូជាមួយយួនតៃសឺនជាច្រើនដង ។ យួនតស៊ូទប់មិនឈ្នះក៏ដកថយទៅ ពញាវិជិតណរង្គហួសទៅក្រុងពាមបារាយ ស្រុកប្រយូង

Read more

២.កន្លែងថ្មី-ជីវិតថ្មី

កាលបើមករស់នៅក្នុងក្រុងបានមិនយូរប៉ុន្មាន រេវត្តកុមារក៏ដឹងបានថាលោកគ្រហបតីជាកណ្យាណជនពិតដូចឪពុកគេនិយាយប្រាប់សព្វគ្រប់ប្រការ ដោយអាស្រ័យមេត្តាករុណារបស់ លោក រេវត្តកុមារបានទទួលសម្លៀកបំពាក់ថ្មី ភួយថ្មី និង ជីវិតថ្មី គេមានឱកាសបានសិក្សារៀន សូធ្យអក្ខរសម័យពីព្រាហ្មណ៍អ្នកស្ទាត់ជំនាញក្នុងត្រៃវេទម្នាក់ដែលលោកគ្រហបតីជួលមកឲ្យបង្រៀន ជួសនឹងរស់នៅក្នុងឋានៈជាក្មេងបម្រើ រេវត្តកុមារត្រឡប់ជាបានទទួលសេចក្តីស្រឡាញ់អាណិតបីដូចជាកូនប្រុសរបស់លោក គេមានសេចក្តីសុខច្រើនជាងកាលដែលរស់នៅឯផ្ទះ ទ្វេឡើង ប៉ុន្តែក៏មិនភ្លេចថាខ្លួនជា មនុស្សចណ្ឌាលមានឋានៈត្រកូលតូចទាបដែរ គេទើបប្រព្រឹត្តខ្លួនគត់មត់ស្រគត់ស្រគំជានិច្ច ខ្នះខ្នែងរៀនសូធ្យ និង ធ្វើការងារដោយសេចក្តីមិនធ្វេសប្រហែស ទើបបានជាទីស្រឡាញ់ទុកចិត្តរបស់លោកគ្រហបតីកាន់តែច្រើនឡើង ។ លោកគ្រហបតីជាថៅកែជំនួញធំម្នាក់នៅក្នុងទីក្រុងសាវត្ថី លោកតែងនាំរទេះ ៥០០

Read more

១.ក្មេងចណ្ឌាល

សាយណ្ហកាលកំពុងឈានចូលមក ព្រះទិនករកំពុងចរចុះទាបហៀបនឹងលិចដងព្រៃឰដ៏ត្រើយ បច្ឆិមទិសនៃមហានទីអចិរវតី ផ្នត់ពពកដ៏មីរដេរដាសលើដែននភាល័យប៉ែកបច្ឆិមទិសបានត្រូវពន្លឺ ព្រះពាន់រង្សីចែងចាំងឡើងពណ៌ក្រហមច្រាលរន្ទាលឆ្លាស់ខ្មៅនឹងលឿងគួរឲ្យពិចពិលរមិលមើល ពន់ពេក ។ ហ្វូងបក្សាបក្សីហើរលះបង់ចោលគោចរដ្ឋានជាហ្វូងជាហ្វាយវិលត្រឡប់ទៅកាន់ សម្បុក ចំណែកឯពួកគោបាលឯណោះវិញកំពុងកៀងគោអំពែត្រឡប់ទៅកាន់ភូមិលំនៅឋានរបស់ខ្លួន បោះបង់ចោលក្សេត្រភូមិនិងសំយាបព្រៃឲ្យស្ថិតនៅនាកណ្តាលក្តីស្ងាត់ច្រងំនៃសាយណ្ហកាល ។ ក្សិណនោះរេវត្តកុមារក្មេងកម្លោះនៃភូមិចណ្ឌាលកំពុងដើរតយង៉យទើលងើលតាម ក្រោយគោរបស់គេសំដៅឆ្ពោះទៅកាន់ភូមិដែលមើលទៅឃើញលឹមៗនៅខាងមុខឯណោះ សម្បុរកាយរបស់គេឡើងខ្មៅគគ្រីមគគ្រើម សូចិនាឲ្យឃើញថាជាអ្នកធ្វើការងារធ្ងន់ សម្លៀកបំពាក់ដាច់ដាចរហែករហុយសឲ្យឃើញទុគ្គតភាពរបស់គ្រួសារ មែនពិត ឪពុករបស់គេ មានមុខរបរខាងការកាប់ឧសលក់ រាល់បុព្វណ្ហសម័យ ឪពុកគេតែងបររទេះចូលទៅដងព្រៃ ដើម្បីរកឧស ហើយនិងវិលត្រឡប់មកផ្ទះវិញក្នុងសាយណ្ហសម័យ លុះព្រឹកឡើង

Read more

ទ័ពពញានគរសួគ៌ទៅវាយក្រុងព្រៃនគរ

  នៅឆ្នាំថោះ បញ្ចស័ក ច.ស.១១៤៥ ម.ស.១៧០៥ ព.ស.២៣២៧ ព្រះករុណជាម្ចាស់ត្រាស់បញ្ជាឲ្យពញាសួគ៌លើកកងទ័ពចេញទៅក្រុងកម្ពុជា ឲ្យកែនកងទ័ពខ្មែរចូលបន្ថែម លើកទៅច្បាំងយួន វាយក្រុងព្រៃនគរប្រគល់ឲ្យអុងឈាងស៊ឺ ដែលចូលមកពឹងព្រះបារមី ។ ពញានគរសួគ៌ក្រាបបង្គំលាលើកកងទ័ពចេញទៅក្រុងកម្ពុជាតាមព្រះរាជឱង្ការ លុះដល់ក្រុងកម្ពុជាហើយក៏កែនកងទ័ពខ្មែរចូលប្រគ្រប់ លើកកងទ័ពនាវាចុះទៅក្រុងយួន ។ អុងទាងវឿង ចៅមឿងព្រៃនគរបានទទួលដំណឹងថា កងទ័ពសៀមលើកហួសព្រំដែនចូលមក ទើបកែនទ័ពនាវា ឲ្យមន្រ្តីក្រុងព្រៃនគរលើកទៅតតាំងទប់ទល់ការពារក្រុងផ្សារដែកដែលជាក្រុងចំណុះ បានច្បាំងនឹងទ័ពសៀមយ៉ាងស្វាហាប់ ។ ពញានគរសួគ៌មានថ្វីដៃខ្លាំងក្លា លើកទ័ពនាវាចូលវាយទ័ពយួនបែករប៉ាយទៅជាច្រើនដង

Read more

ផ្តើមរឿងលីលាវតី

ឆ្ងាយពីជ្រោះភ្នំហិមាល័យទៅទិសទក្សិណនៃដែនដីភារតរដ្ឋ(ឥណ្ឌា)ប៉ែកទិសឧត្តរមានទីក្រុងមួយ ឈ្មោះថា គោរក្ខបុរៈ តអំពីក្រុងនេះទៅទិសពាយ័ព្យតាមផ្លូវអយស្ម័យយានក្នុងបល្លកញ្ចៈ មានចម្ងាយផ្លូវប្រមាណជា ៦ យោជន៍៍ ពួកបូជនីយេសក៍នឹងធ្វើដំណើរទៅដល់ច្រាំងស្ទឹងធំ អចិរវតី ដែលជាស្ទឹងធំ ១ ក្នុងចំណោមស្ទឹងទាំង ៥ គឺ មហានទីគង្គា មហានទីអចិរវតី មហានទីយមុនា មហានទីសរភូ និង មហានទីមហី ស្ទឹងធំដែលហៅតាមគម្ពីរថេរវាទថា មហានទីអចិរវតី នេះតែងផ្តល់ជំនោកជោកជាំដល់មធ្យមប្រទេស ប៉ុន្តែឥឡូវនេះនៅសល់តែដីខ្សាច់និងទឹកតិចតួចប៉ុណ្ណោះ ។

Read more