សម្គាល់ពាក្យកិរិយាក្នុងភាសាខ្មែរ

សម្គាល់ពាក្យកិរិយាក្នុងភាសាខ្មែរ

ពាក្យកិរិយាមាន ៥ ប្រភេទ គឺ

១) អកម្មកិរិយា ឈរ ដើរ អង្គុយ ដេក នៅ ទៅ មក ស្លាប់ រស់
ជាដើម(intransitive verb)

ឧទាហរណ៍ការប្រើអកម្មកិរិយា

-គាត់ឈរក្បែរផ្លូវ ។

-គាត់ដើរលើព្រំ ។

-គាត់ដេកក្រោមដើមស្វាយ ។

-គាត់នៅក្នុងផ្ទះ ។

-គាត់ទៅផ្សារ ។

-គាត់មកផ្ទះ ។

-គាត់ស្លាប់ម្សិលមិញ ។

-គាត់រស់ដោយសារកូន ។

២)សកម្មកិរិយា គិត ធ្វើ និយាយ ស៊ី ផឹក ដឹក នាំ ពាំ យួរ ជាដើម (transitive verb)

ឧទាហរណ៍ការប្រើសកម្មកិរិយា

-គាត់គិតរឿងដែលមិនអាចទៅរួច ។

-គាត់ធ្វើទង្វើទុច្ចរិត ។

-គាត់និយាយពាក្យច្រំដែល ។

-គាត់ស៊ីបាយជ្រូក ។

-គាត់ផឹកទឹកសុទ្ធ ។

-គាត់ដឹកគោទៅផ្ទះ ។

-គាត់នាំកូនទៅសាលារៀន ។

-ឆ្មាពាំត្រីចូលផ្ទះ ។

-គាត់យួរទឹកមួយធុង ។

៣)ហេតុកិរិយា បង្រៀន បណ្តើរ បង្កើត បង្ក សម្លាប់ ជាដើម (causative verb)

ឧទាហរណ៍ការប្រើហេតុកិរិយា

-គាត់បង្រៀនគណិត ។

-គាត់បណ្តើរកង់ ។

-ម្តាយបង្កើតកូន ។

-ជនពាលបង្កបញ្ហាសង្គម ។

-ឃាតករសម្លាប់ជនរងគ្រោះ ។

៤)វិកតិកិរិយា ជា គឺ ក្លាយជា ទៅជា ជាដើម (copulative verb)

ឧទាហរណ៍ការប្រើវិកតិកិរិយា

-គាត់ជាគ្រូ ។

-នុះ គឺ សាលារៀនរបស់ខ្ញុំ ។

-អាក្រក់ក្លាយជាល្អ ។

-ជូរទៅជាប្រៃ ។

៥)កិរិយានុគ្រោះ រមែង តែង កំពុង នឹង ជាដើម(auxiliary verb)

ឧទាហរណ៍ការប្រើកិរិយានុគ្រោះ

គាត់តែងដេកលើគ្រែនេះ ។

គាត់កំពុងហូបបាយ ។

ខ្ញុំនឹងធ្វើការងារដែលមានប្រយោជន៍ដល់គ្រួសារ ។

Facebook Comments