ពន្យល់វាក្យសម្ពន្ធប្រយោគបាលីទាំង ៥ ជាតួយ៉ាង

ការសម្ពន្ធវាចកទាំង ៥ ជាតួយ៉ាង

១)ល្បះកត្តុវាចក

១)១ បទប្រធានហៅថា សយកត្តា ក្នុងករណីធៀបនឹងហេតុកត្តុវាចក

សូទោ ឱទនំ បចតិ.

-សូទោ = សយកត្តា

-ឱទនំ = អវុត្តកម្ម

បចតិ = អាខ្យាតបទ កត្តុវាចក

សម្ពន្ធថា សូទោ សយកត្តា ក្នុងបចតិ ៗ អាខ្យាតបទ កត្តុវាចក ឱទនំ អវុត្តកម្ម ក្នុងប​ចតិ ។

សម្ពន្ធបាលី សូទោតិ បទំ បចតីតិ បទេ សយកត្តា, បចតីតិ បទំ អាខ្យាតបទំ កត្តុវាចកំ, ឱទនន្តិ បទំ បចតីតិ បទេ អវុត្តកម្មំ ។

២)ល្បះហេតុកត្តុវាចក

សាមិកោ សូទំ ឱទនំ បាចេតិ.

សាមិកោ = ហេតុកត្តា

សូទំ = ការិតកម្ម

ឱទនំ = អវុត្តកម្ម

បាចេតិ = អាខ្យាតបទ ហេតុកត្តុវាចក

សម្ពន្ធថា សាមិកោ ហេតុកត្តា ក្នុង បាចេតិ  ៗ អាខ្យាតបទ ហេតុកត្តុវាចក, សូទំ ការិតកម្ម ក្នុង បាចេតិ, ឱទនំ អវុត្តកម្ម ក្នុង បាចេតិ ។

១)២ បទប្រធានហៅថា សុទ្ធកត្តា ក្នុងករណីដែលកត្តានោះមិនមែនជាបុគ្គល ឬ សត្វ ប៉ុន្តែជាវត្ថុ ឬ នាមធម៌ ក្នុងល្បះកត្តុវាចក

សំយោគោ ជាយតេ.

សំយោគោ = សុទ្ធកត្តា

ជាយតេ = អាខ្យាតបទ កត្តុវាចក

សម្ពន្ធថា សំយោគោ សុទ្ធកត្តា ក្នុង ជាយតេ ៗ អាខ្យាតបទ កត្តុវាចក ។

១)៣ បទប្រធាន ហៅថា បកតិកត្តា ក្នុងករណីដែលប្រើជាមួយកិរិយាអាខ្យាតពួក ភូ-ធាតុ ហុ-ធាតុ ឬ អស-ធាតុជាដើម

ទារកោ សាមណេរោ ហោតិ.

ទារកោ = បកតិកត្តា

សាមណេរោ = វិកតិកត្តា

ហោតិ = អាខ្យាតបទ កត្តុវាចក

អធិប្បាយពាក្យថា បកតិកត្តា និង វិកតិកត្តា

ពាក្យថា​ ទារកោ ជាក្មេងអ្នកស្រុកសាមញ្ញទូទៅ ទើបហៅថា បកតិកត្តា ចំណែកឯ សាមណេរ ហៅថា វិកតិកត្តា ព្រោះផ្លាស់ភាវៈដើមជាសាមណេរទៅហើយ ។

សម្ពន្ធថា ទារកោ បកតិកត្តា ក្នុង ហោតិ ៗ អាខ្យាតបទ កត្តុវាចក សាមណេរោ វិកតិកត្តា ក្នុង ហោតិ ។

៣)ល្បះភាវវាចក

តយា អារទ្ធវីរិយេន ភវិតព្វំ. គឺអ្នក គប្បីជា​ ជាអ្នកមានបម្រឹងដែលប្រារព្ធហើយ ។

តយា​ ហៅថា បកតិកត្តា ក៏បាន អនភិហិតកត្តា ក៏បាន

អារទ្ធវីរិយេន =  វិកតិកត្តា

ភវិតព្វំ = កិតបទ ភាវវាចក

សម្ពន្ធថា តយា បកតិកត្តា ក្នុង ភវិតព្វំ ៗ កិតបទ ភាវវាចក ឬ តយា អនភិហិតកត្តា ក្នុង ភវិតព្វំ ៗ កិតបទ ភាវវាចក អារទ្ធវីរិយេន វិកតិកត្តា ក្នុង ភវិតព្វំ ។

ម្យ៉ាងទៀត បទប្រធានក្នុងល្បះកត្តុវាចក ហៅថា អភិហិតកត្តា ឬ សប្បធានកត្តា ក៏បាន

ល្បះកត្តុវាចក

សូទោ ឱទនំ បចតិ.

សូទោ = អភិហិតកត្តា

ឱទនំ = អវុត្តកម្ម

បចតិ = អាខ្យាតបទ កត្តុវាចក

សម្ពន្ធថា សូទោ អភិហិតកត្តា ក្នុង បចតិ, ឱទនំ អវុត្តកម្ម ក្នុង បចតិ ៗ អាខ្យាតបទ កត្តុវាចក ។

៤)ល្បះកម្មវាចក

សូទេន ឱទនោ បចីយតេ.

សូទេន = អនភិហិតកត្តា

ឱទនោ = វុត្តកម្ម

បចីយតេ = អាខ្យាតបទ កម្មវាចក

សម្ពន្ធថា សូទេន អនភិហិតកត្តា ក្នុង បចីយតេ ៗ អាខ្យាតបទ កម្មវាចក, ឱទនោ វុត្តកម្ម ក្នុង បចីយតេ ឬ ឱទនោ វុត្តកម្ម ក្នុង បចីយតេ ៗ អាខ្យាតបទ កម្មវាចក, សូទេន អនភិហិតកត្តា ក្នុង បចីយតេ ឬ សូទេន អនភិហិតកត្តា ក្នុង បចីយតេ, ឱទនោ វុត្តកម្ម ក្នុងបចីយតេ ៗ អាខ្យាតបទ កម្មវាចក ។

៥)ល្បះហេតុកម្មវាចក

សាមិកេន​ សូទោ ឱទនំ បាចីយតេ.

សាមិកេន = អនភិហិតកត្តា

សូទោ = វុត្តកម្ម

ឱទនំ = អវុត្តកម្ម

បាចីយតេ = អាខ្យាតបទ ហេតុកម្មវាចក

សម្ពន្ធថា សាមិកេន អនភិហិកត្តា ក្នុង បាចីយតេ, សូទោ វុត្តកម្ម ក្នុង បាចីយតេ, ឱទនំ អវុត្តកម្ម ក្នុង បាចីយតេ ៗ អាខ្យាតបទ ហេតុកម្មវាចក ។

-ល្បះកត្តុវាចក

សត្ថា​ ធម្មំ ទេសេតិ.

សត្ថា = សប្បធានកត្តា

ធម្មំ = អវុត្តកម្ម

ទេសេតិ = អាខ្យាតបទ កត្តុវាចក

សម្ពន្ធថា សត្ថា សប្បធានកត្តា ក្នុង​ ទេសេតិ, ធម្មំ អវុត្តកម្ម ក្នុង​ ទេសេតិ ៗ អាខ្យាតបទ កត្តុវាចក ។

-ល្បះហេតុកត្តុវាចក

ភិក្ខូ សត្ថារំ ធម្មំ ទេសាបេតិ.

ភិក្ខូ ភិក្ខុទ. សត្ថារំ ទូលព្រះសាស្តា ទេសាបេតិ ឲ្យទ្រង់សម្តែង ធម្មំ នូវធម៌ ។

ភិក្ខូ = ហេតុកត្តា

សត្ថារំ = ការិតកម្ម

ធម្មំ = អវុត្តកម្ម

ទេសាបេតិ = អាខ្យាតបទ ហេតុកត្តុវាចក

សម្ពន្ធថា ភិក្ខូ ហេតុកត្តា ក្នុង ទេសាបេតិ, សត្ថារំ ការិតកម្ម ក្នុងទេសាបេតិ, ធម្មំ អវុត្តកម្ម ក្នុង ទេសាបេតិ ៗ អាខ្យាតបទ កម្មវាចក ។

សង្កេតឃើញថា ភិក្ខូ ជាហេតុកត្តា របស់ ទេសាបេតិ ក៏មែនពិត ប៉ុន្តែមិនមែនជាអ្នកធ្វើទង្វើដោយផ្ទាល់ទេ អ្នកដែលធ្វើទង្វើដោយផ្ទាល់ គឺ ព្រះសាស្តា ហេតុនោះ កិរិយាទើបជាឯកវចនៈ ប៉ុន្តែបើហេតុកត្តានោះជាអ្នកធ្វើទង្វើដោយខ្លួនឯងវិញ កិរិយាជាពហុវចនៈ ដូចជា

ភិក្ខូ ធម្មសភាយំ កថំ សមុដ្ឋាបេសុំ ។

ភិក្ខុទ. ញ៉ាំងវាចាជាគ្រឿងពោល សមុដ្ឋាបេសុំ ឲ្យតាំងឡើងព្រមហើយ ធម្មសភាយំ ក្នុងធម្មសភា ។

មានន័យថា ពួកភិក្ខុសន្ទនាគ្នាក្នុងធម្មសភា ៕

 

Facebook Comments