ជយបរិត្តគាថា
ជយំ ទេវមនុស្សានំ ជយោ ហោតុ បរាជិតោ
មារសេនា អភិក្កន្តា សមន្តា ទ្វាទសយោជនា ។
ខន្តិមេត្តាអធិដ្ឋានា វិទ្ធំសេត្វាន ចក្ខុមា
ភវាភវេ សំសរន្តោ ទិព្វចក្ខុំ វិសោធយិ ។
បរិយាបន្នាទិសោត្ថានំ ហិតាយ ច សុខាយ ច
ពុទ្ធកិច្ចំ វិសោធេត្វា បរិត្តន្តម្ភណាម ហេ ។
ប្រែលោតប្រយោគ
(យំ បរិត្តំ) រីព្រះបរិត្ត ឯណា ថា ជយំ រីជ័យជម្នះ ហោតុ ចូរមាន ទេវមនុស្សានំ ដល់ទេវតានិងមនុស្សទ. ។ បរាជិតោ រីជនបរាជ័យ ហោតុ ចូរជា ជយោ ជាអ្នកមានជ័យជម្នះ ។ (ពុទ្ធោ) រីព្រះពុទ្ធជាម្ចាស់ ចក្ខុមា ទ្រង់មានព្រះចក្ខុ វិទ្ធំសេត្វាន ទ្រង់កម្ចាត់ហើយ មារសេនា នូវមារនិងសេនាទ. សមន្តា ទ្វាទសយោជនា អភិក្កន្តា ឲ្យខ្ទាត់ទៅ អស់យោជន៍ ១២ ទ. ដោយជុំវិញ ខន្តិមេត្តាអធិដ្ឋានា ដោយខន្តីបារមី មេត្តាបារមី និង អធិដ្ឋានបារមី សំសរន្តោ កាលទ្រង់ត្រាច់រង្គត់ទៅ ភវាភវេ ក្នុងភពតូចនិងភពធំ វិសោធយិ ទ្រង់ជម្រះហើយ ទិព្វចក្ខុំ នូវព្រះចក្ខុដ៏ជាទិព្វ, វិសោធេត្វា ទ្រង់ជម្រះហើយ ពុទ្ធកិច្ចំ នូវពុទ្ធកិច្ច ហិតាយ ច ដើម្បីប្រយោជន៍ផង សុខាយ ច ដើម្បីសេចក្តីសុខផង (សត្តានំ) ដល់សត្វទ. បរិយាបន្នាទិសោត្ថានំ អ្នកសមគួរដល់សិរីសួស្តីដែលទាក់ទងជាដើម (ឥតិ) ដូច្នេះ (មយំ) រីយើងទ. ភណាម ហេ សូមសូធ្យ តំ បរិត្តំ នូវព្រះបរិត្តនោះ ។
ប្រែដោយអត្ថ
យើងខ្ញុំព្រះករុណាសូមសូធ្យព្រះបរិត្តថា
សូមទេវតានិងមនុស្សមានជ័យជម្នះ សូមអ្នកចាញ់ក្លាយជាអ្នកឈ្នះ ។
ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះចក្ខុ កម្ចាត់មារនិងសេនាមារឲ្យខ្ទាត់ចេញទៅអស់ ១២ យោជន៍ដោយជុំវិញដោយខន្តីបារមី មេត្តាបារមីនិងអធិដ្ឋានបារមី កាលទ្រង់ត្រាច់រង្គត់ទៅក្នុងភពតូចនិងភពធំ ទ្រង់ជម្រះទិព្វចក្ខុ ទ្រង់ជម្រះពុទ្ធកិច្ចដើម្បីប្រយោជន៍សុខដល់ពពួកសត្វដែលសមគួរដល់សិរីសួស្តីដែលទាក់ទងជាដើម ។