ប្រវត្តិជនជាតិរោហិង្គយានិងជម្លោះនៅភូមា ភាគ ២

ភស្តុតាងដែលពួកមុស្លិមបិង្គលតាំងទីលំនៅដំបូងក្នុងរដ្ឋអារាកាន គឺ ក្នុងរជ្ជកាលស្តេចនរមេខលា មីនសាមន Min Saw Mon នៃអាណាចក្រម្រោក អ៊ូ  Mrauk U(18 April 1429 – 9 May 1433) ។ ស្តេចនរមេខលាបានភៀសខ្លួនខាងនយោបាយទៅក្នុងប្រទេសបិង្គលអស់រយៈពេល 24 ឆ្នាំ ហើយបានវិល​ត្រឡប់មកគ្រងរាជ្យជាថ្មីនៅឆ្នាំ 1430 ដោយមានការគាំទ្រពីស្ដេចមុស្លិមបិង្គល ។ ទាហានបិង្គលអមដំណើរស្តេចនរមេខលាមកតាំងទីលំនៅនៅទឹកដីអារាកាន ហើយក្រោយមក​បានថ្វាយ​ដែនដីខ្លះចំពោះស្តេចបិង្គលទាំងបានទទួលស្គាល់អធិបតេយ្យភាពរបស់ស្ដេចបិង្គលលើទឹកដីទាំងនោះ ។

ដើម្បីសម្តែងភាពជាស្តេចសាមន្តរាជចំពោះស្តេចបិង្គល ។ ស្តេចអារាកានបានប្រើឈ្មោះឥស្លាម និងផលិតកាក់ឥស្លាមប្រើក្នុងព្រះរាជាណាចក្រដោយកាក់ម្ខាងចារឹកអក្សរភូមានិងម្ខាងទៀតចារឹកអក្សរបាសសិក(Persia ព័រស្យា) ។ ប៉ុន្តែរដ្ឋទាសភាពតាំងនៅបានរយៈពេលខ្លីមួយ បន្ទាប់ពីស្តេចស៊ុលតង់ ចឡាលុឌ្ឌិន មុហម្មត សះ (Jalaluddin Muhammad Shah) បានសោយទិវង្គតក្នុងឆ្នាំ 1433 ទាយាទស្នងរាជ្យ​របស់​ស្តេច​នរមេខលាដណ្តើមបានក្រុងរាមូនៅឆ្នាំ 1437 និងក្រុងឆត្តគ្រាម(Chittagong)នៅឆ្នាំ 1459 ហើយបាន​គ្រប់គ្រង​ក្រុងឆត្តគ្រាមនេះរហូតដល់ឆ្នាំ 1666 ។

បន្ទាប់ពីភូមាបានជ័យជម្នះលើដែនដីអារាកាននៅឆ្នាំ 1785 ជនជាតិអារាកាន 35000 នាក់បានភៀសខ្លួន​ទៅ​តំបន់​ឆត្រគ្រាម​នៃចក្រភពអង់គ្លេស-បិង្គលក្នុងឆ្នាំ 1799 ដើម្បីការរស់រានមានជីវិត និង ដើម្បីស្វែងរកការការពារ​ពីអង់គ្លេស-ឥណ្ឌា ។ មេដឹកនាំភូមាបានសម្លាប់ប្រជាជនអារាកានរាប់ពាន់នាក់ហើយផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនទាំងនោះទៅភាគកណ្តាលភូមា បោះបង់ដែនដីអារាកានចោលរហូតដល់កំឡុងពេលចក្រភពអង់គ្លេសចូលកាន់កាប់ ។ ក្នុងកំឡុងពេលនោះមានទូតម្នាក់ ឈ្មោះ Sir Henry Yule ប្រទះឃើញប្រជាជនមុស្លិមជាច្រើន​ធ្វើរាជការ​បម្រើ​រាជវង្សភូមា ហើយអាមាត្យមុស្លិមទាំងនេះមកពីដែនដីអារាកាន ។

loading…

Facebook Comments