ប្រវត្តិជនជាតិរោហិង្គយានិងជម្លោះនៅភូមា ភាគ ១

ប្រវត្តិជនជាតិរោហិង្គយានិងជម្លោះនៅភូមា

ប្រជាជនរោហិង្គយា(Rohingya)ជាមូស្លិមរស់នៅភាគខាងជើងនៃរដ្ឋរគ្ឃិន(Rakhine) និង និយាយភាសា​រោហិង្គយា ។ អ្នកប្រាជ្ញខ្លះនិយាយថាពួកគេមានកំណើតនៅរដ្ឋរគ្ឃិន ។ អ្នកប្រវត្តិសាស្រ្តជាច្រើននិយាយថា ពួកគេជា​ជនអន្តោប្រវេសន៍​មកពីវង្គទេស(Bengal)ក្នុងអំឡុងការគ្រប់គ្រងរបស់អង់គ្លេសនិងមួយចំនួន​ទៀតបាន​មករស់នៅក្នុងអំឡុងពេលឯករាជ្យរបស់ភូមា និង ក្នុងអំឡុងសង្គ្រាមស៊ីវិល​នៅវង្គទេស(បង់ក្លាដែស)។

ប្រជាជនមូស្លិមរស់នៅក្នុងរដ្ឋអារាកាន(Arakan)តាំងពីសតវត្សរ៍ទី ១៥ ប៉ុន្តែមិនអាចកំណត់​ចំនួនបានទេ ។ បន្ទាប់ពីសង្គ្រាមអង់គ្លេស – ភូមានៅឆ្នាំ ១៨២៦ អង់គ្លេសបានចូលគ្រប់​គ្រងរដ្ឋអារាកាន ។ ដើម្បីប្រើកម្លាំងពលកម្ម អង់គ្លេសបានជម្លៀសប្រជាជនរោហិង្គយាពីបង់ក្លាដេស(Bangladesh)ចូល មក ក្នុងរដ្ឋអារាកាន ដែលនៅពេលនោះ ប្រជាជនមូស្លិមមានចំនួន ៥% នៃប្រជាជននៅរដ្ឋអារាកាន (ស្ថិតិអង់គ្លេសឆ្នាំ 1869) ប៉ុន្តែមិនយូរប៉ុន្មាន ប្រជាជនរោហិង្គយាបានកើនឡើងយ៉ាងឆាប់រហ័ស ។

យោងទៅតាមស្ថិតិសម្រង់ប្រជាជនរបស់អង់គ្លេសចាប់ពីឆ្នាំ 1872 ដល់ឆ្នាំ 1991 ប្រជាជនមូស្លិមនៅរដ្ឋរគ្ឃិន​បានកើនឡើងពី ៥៨២៥៥ នាក់ដល់ ១៧៨៦៤៦ នាក់ ។

កំឡុងសង្គ្រាមលោកលើកទី ២ បានកើតអំពើហិង្សាឡើងរវាងកងកម្លាំង​រោហិង្គយាដែលបំពាក់អាវុធ​ដោយអង់គ្លេសនិងកងកម្លាំងជនជាតិដើមរគ្ឃិន ។ ជម្លោះហិង្សាបានផ្ទុះឡើងខ្លាំងនៅឆ្នាំ 1982 ។ ឧត្តមសេនីយ៍ នេវិន្ទ(Nevin)បានធ្វើរដ្ឋប្រហារសម្រេចហើយបានចេញច្បាប់សញ្ជាតិភូមាមួយនៅឆ្នាំ ១៩៨២ នោះ ដោយបដិសេធសញ្ជាតិភូមាដល់ប្រជាជនរោហិង្គយា ។

ពាក្យថ្មីសម្រាប់ប្រើផ្លូវការ

រោហាង្គ [Rohanga] នបុំ. ឈ្មោះដែនក្នុងរដ្ឋអារាកាន (វេ. រោហិង្គ)

រោហាង្គយា(Rohangya) ឥ. ជនដែលរស់នៅក្នុងដែនរោហាង្គ

រោហិង្គ [Rohinga]នបុំ. ដែនរោហិង្គ (វេ.រោហាង្គ)

រោហិង្គយា [Rohingya] ឥ.​ជនរោហិង្គ(រោហាង្គយា)

វង្គទេស [Bengal] បុំ. ប្រទេសបិង្គល សព្វថ្ងៃហៅថា បង់ក្លាដេស Bangladesh

វង្គទេសិយ គុ. អ្នកកើតក្នុងប្រទេសបិង្គល ឬ ជនបង់ក្លាដេស

loading…

សម្រួលសេចក្តីដោយព្រះមហាភិរម្យ មហា ៨ ប្រយោគ

ប្រភព : wikipedia

Facebook Comments