ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ១១ វគ្គ ២

តេបិ (ភិក្ខូ) រីភិក្ខុទ. សូម្បីនោះ អធិវាសេសុំ ទទួលហើយ (និមន្តនំ) នូវការនិមន្ត (ចិន្តនេន) ដោយគំនិតថា មយំ រីយើងទ. និស្សាយ អាស្រ័យហើយ កុលានិ នូវត្រកូលទ. ឥមានិ នេះ ករិស្សាម នឹងធ្វើ ភវនិស្សរណំ នូវកិរិយារលាស់​ចេញ​ចាកភព ឥតិ ដូច្នេះ ។

មនុស្សា រីមនុស្សទ. គហេត្វា ទទួលហើយ បដិញ្ញំ នូវសេចក្តីប្តេជ្ញា តេសំ (ភិក្ខូនំ) របស់ភិក្ខុទ.នោះ បដិជគ្គិត្វា ចាត់ចែងហើយ វិហារំ នូវទីសម្នាក់ រត្តិដ្ឋានទិវាឋានានិ ញ៉ាំងកន្លែងជាទីស្នាក់ក្នុងវេលាយប់​និងកន្លែងជាទីស្នាក់ក្នុងវេលាថ្ងៃទ. សម្បាទេត្វា ឲ្យដល់ព្រមហើយ អទំសុ បានប្រគេនហើយ ។

តេ (ភិក្ខូ) រីភិក្ខុទ.នោះ បវិសន្តិ តែងចូលទៅ គាមំ កាន់ភូមិ តំ ឯវ នោះនុះឯង បិណ្ឌាយ ដើម្បីបិណ្ឌបាត និពទ្ធំ ជាប់រហូត ។

អថ គ្រានោះ វេជ្ជោ រីពេទ្យ ឯកោ ម្នាក់ ឧបសង្កមិត្វា ចូលទៅរកហើយ នេ (ភិក្ខូ) នូវភិក្ខុទ.នោះ បវារេសិ បវារណាហើយ (វចនេន) ដោយពាក្យថា ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន អផាសុកំបិ នាម ធម្មតា សូម្បីរីសេចក្តីមិនស្រួលខ្លួន ហោតិ រមែងមាន វសនដ្ឋានេ ក្នុងទីលំនៅ ពហុន្នំ (ជនានំ) របស់ជនទ. ជាច្រើន តស្មឹ (អផាសុកេ) នាកាលសេចក្តីមិនស្រួលខ្លួននោះ ឧប្បន្នេ កើតឡើងហើយ (តុម្ហេ) រីលោកម្ចាស់ទ. កថេយ្យាថ គប្បីប្រាប់ មយ្ហំ ដល់ខ្ញុំកណា (អហំ) រីខ្ញុំកណា ករិស្សាមិ នឹងធ្វើ ភេសជ្ជំ នូវថ្នាំ ឥតិ ដូច្នេះ ។

loading…

Facebook Comments