ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៣ វគ្គ ២

 

កិរ បានឮថា សេដ្ឋី រីសេដ្ឋី មហាសុវណ្ណោ នាម ឈ្មោះថាមហាសុវណ្ណ កុដុម្ពិកោ ជាអ្នកមានសម្បត្តិ  អឌ្ឍោ ជាអ្នកស្តុកស្តម្ភ មហទ្ធនោ ជាអ្នកមានទ្រព្យច្រើន មហាភោគោ ជាអ្នកមានភោគៈច្រើន អបុត្តកោ ជាអ្នកមានបុត្រមិនមាន អហោសិ បានមានហើយ សាវត្ថិយំ ក្នុងក្រុងឈ្មោះថាសាវត្ថី ។

ឯកទិវសំ ក្នុងថ្ងៃមួយ សោ (សេដ្ឋី) រីសេដ្ឋីនោះ គន្ត្វា ទៅហើយ នហានតិត្ថំ កាន់កំពង់ដែលជាទីងូតទឹក នហាត្វា ងូតទឹករួចហើយ អាគច្ឆន្តោ កំពុងមក ទិស្វា ឃើញហើយ វនប្បតឹ នូវឈើដែលជាម្ចាស់នៃព្រៃ ឯកំ មួយដើម សម្បន្នសាខំ ដ៏មានមែកដល់ព្រមហើយ អន្តរាមគ្គេ ត្រង់ចន្លោះនៃផ្លូវ (ចិន្តេត្វា) គិតហើយថា អយំ រុក្ខោ  រីដើមឈើនេះ ភវិស្សតិ នឹងជា មហេសក្ខាយ ទេវតាយ បរិគ្គហិតោ ជាដើមឈើគឺទេវតាអ្នកមានសក្តាធំកាន់កាប់ហើយ ឥតិ ដូច្នេះ (បុគ្គលំ) ញ៉ាំងបុគ្គល សោធាបេត្វា ឲ្យឆ្ការហើយ ហេដ្ឋាភាគំ នូវចំណែកក្នុងខាងក្រោម តស្ស រុក្ខស្ស នៃដើមឈើនោះ ការាបេត្វា ឲ្យធ្វើហើយ បាការបរិក្ខេបំ នូវវត្ថុជាគ្រឿងឡោមព័ទ្ធគឺកំពែង ឱកិរាបេត្វា ឲ្យរោយចុះហើយ វាលុកំ នូវខ្សាច់ ឧស្សាបេត្វា  ឲ្យលើកឡើងហើយ ធជបដាកំ នូវទង់ជ័យនិងទង់ក្រណាត់ អលង្ករិត្វា ប្រដាប់ហើយ វនប្បតឹ នូវឈើដែលជាម្ចាស់នៃព្រៃ កត្វា ធ្វើហើយ បត្ថនំ នូវសេចក្តីប្រាថ្នាថា​ អហំ រីខ្ញុំបាទ លភិត្វា បានហើយ បុត្តំ វា នូវបុត្រឬ ធីតរំ វា​ ឬថានូវធីតា  ករិស្សាមិ នឹងធ្វើ មហាសក្ការំ នូវសក្ការៈដ៏ធំ តុម្ហាកំ ចំពោះលោក ឥតិ ដូច្នេះ   បក្កាមិ ចៀសចេញទៅហើយ ។

loading…


Facebook Comments