ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៣ វគ្គ ១

អដ្ឋកថាធម្មបទ ភាគ ១

 

យមកវគ្គវណ្ណនា រីកថាជាគ្រឿងពណ៌នានូវសេចក្តីនៃវគ្គដែលបណ្ឌិតកំណត់ហើយដោយរឿងដ៏ជាគូ មយា គឺខ្ញុំ វុច្ចតេ នឹងពោល ។

ចក្ខុបាលត្ថេរវត្ថុ រីរឿងនៃព្រះថេរៈឈ្មោះថាចក្ខុបាល មយា គឺខ្ញុំ វុច្ចតេ នឹងពោល

(បុច្ឆា) រីកិរិយាសួរថា ធម្មទេសនា រីព្រះធម្មទេសនា អយំ នេះ ថា

ធម្មា​ រីធម៌ទ. មនោបុព្វង្គមា មានចិត្តជាសភាវៈដល់មុន មនោសេដ្ឋា មានចិត្តជាសភាវៈប្រសើរបំផុត មនោមយា​ ដ៏សម្រេចហើយពីចិត្ត ចេ ប្រសិនបើ បុគ្គលោ រីបុគ្គល មនសា​ មានចិត្ត បទុដ្ឋេន ដ៏គឺទោសប្រទូសហើយ ភាសតិ វា ទោះនិយាយក្តី ករោតិ វា​ ទោះធ្វើក្តី ទុក្ខំ រីទុក្ខ អន្វេតិ តែងទៅតាម នំ បុគ្គលំ នូវបុគ្គលនោះ តតោ តិវិធទុច្ចរិតតោ ព្រោះទុច្ចរិតដ៏មានប្រការ ៣ នោះ (ធុរំ) វហតោ         (ពលិវទ្ទស្ស) បទំ (អន្វេន្តំ) ចក្កំ ឥវ  បីដូច រីកង់ កាលវិលទៅតាម នូវស្នាមជើង នៃគោមានកម្លាំងដ៏ចម្រើន តួកំពុងអូសទៅ នូវនឹម ឥតិ ដូច្នេះ ភគវតា គឺព្រះមានព្រះភាគជាម្ចាស់ ភាសិតា ត្រាស់ហើយ កត្ថ (ឋានេ) ក្នុងទីណា ឥតិ ដូច្នេះ ។

(វិស្សជ្ជនំ) រីចម្លើយថា ធម្មទេសនា រីព្រះធម្មទេសនា​ អយំ នេះ ភគវតា គឺព្រះមានព្រះភាគជាម្ចាស់ ភាសិតា ត្រាស់ហើយ សាវត្ថិយំ ក្នុងក្រុងឈ្មោះថាសាវត្ថី  ឥតិ ដូច្នេះ ។

(បុច្ឆា) រីសំណួរថា ធម្មទេសនា​ រីព្រះធម្មទេសនា​ អយំ នេះ ភគវតា គឺព្រះមានព្រះភាគជាម្ចាស់ អារព្ភ ទ្រង់ប្រារព្ភ កំ បុគ្គលំ នូវបុគ្គលណា ភាសិតា ត្រាស់ហើយ សាវត្ថិយំ ក្នុងក្រុង ឈ្មោះថា សាវត្ថី ឥតិ ដូច្នេះ ។

(វិស្សជ្ជនំ) រីចម្លើយថា ធម្មទេសនា​ រីព្រះធម្មទេសនា​ អយំ នេះ ភគវតា គឺព្រះមានព្រះភាគជាម្ចាស់ អារព្ភ ទ្រង់ប្រារព្ភ ចក្ខុបាលត្ថេរំ  នូវព្រះថេរៈឈ្មោះថាចក្ខុបាល ភាសិតា ត្រាស់ហើយ សាវត្ថិយំ ក្នុងក្រុងឈ្មោះថាសាវត្ថី ឥតិ ដូច្នេះ

loading…
Facebook Comments