សន្ទង់មតិ : ហេតុអ្វីបានជាសមណសិស្សខ្មែររៀនបាលីខ្សោយ?

សន្ទង់មតិ (Survey)

ថ្ងៃទី ២៤ មេសា ២០១៧ ម៉ោង ៨ ព្រឹក ដល់ថ្ងៃត្រង់

ហេតុអ្វីបានជាសមណសិស្សខ្មែររៀនបាលីខ្សោយ?

ពហុមតិរឿងរៀនបាលីខ្សោយពីមិត្រ FB  : Maha Phirum

-គ្មានទីផ្សារការងារទទួលអ្នកបាលី

-មានមុខវិជ្ជាចម្រុះលាយឡំច្រើន

-អ្នកមិនចេះបាលីជាអ្នកដឹកនាំ និង គ្រប់គ្រងស្ថាប័នបាលី

-អ្នករៀនបាលីបាក់ទឹកចិត្តព្រោះគ្មានអ្វីជាគ្រឿងលើកទឹកចិត្ត

-កង្វះខាតក្បួនច្បាប់បាលីសម្រាប់សិក្សាស្រាវជ្រាវ

-ខ្វះគ្រូបាលីច្បាស់លាស់

-មិនលើកស្ទួយអ្នកចេះបាលីច្បាស់លាស់

-អាចារ្យបាលីបង្រៀនបានប្រាក់ខែតិចជាងមុខវិជ្ជាផ្សេង

-កម្មវិធីសិក្សាបាលីគ្មានស្តង់ដារជឿនលឿន

-បង្រៀនបាលីដោយអន្លើ មិនតាមលំដាប់គ្រប់ជ្រុងជ្រោយ

-យកបាលីជាមេសូត្រ ប៉ុន្តែមិនដែលរៀន បណ្តុះ ឬ ឲ្យតម្លៃអ្នកបាលី

-មានអ្វីបន្ថែម សូមបញ្ចេញយោបល់ខាងក្រោម

ដំណោះស្រាយ

-ទទួលយកអ្នកបាលីជាអ្នកពិនិត្យអក្ខរាវិរុទ្ធរាល់ឯកសារគតិយុត្តិ

-បង្កើតស្ថាប័នបាលីដាច់ដោយឡែក

-យកអ្នកចេះបាលីគ្រប់គ្រងស្ថាប័នបាលី

-ទទួលស្គាល់សញ្ញាបត្របាលីដូចមុខវិជ្ជាផ្សេង

-ផ្តល់ប្រាក់ខែមុខវិជ្ជាបាលីដូចមុខវិជ្ជាផ្សេង

-បង្កើតគណៈកម្មការសាងក្បួនច្បាប់បាលី

-បង្កើតគណៈកម្មការវាយតម្លៃការសិក្សាបាលីរបស់សមណសិស្សពីបរទេស

-បង្កើតកម្មវិធីសិក្សាបាលីបែបជឿនលឿន

-បង្រៀនបាលីទៅតាមលំដាប់គ្រប់ជ្រុងជ្រោយ

-ហាមអ្នកមិនចេះបាលីជាព្រះឧបជ្ឈាយ៍

-ហាមអ្នកមិនចេះបាលីជាព្រះធម្មកថិក

-ហាមអ្នកមិនចេះបាលីតែងនិពន្ធក្បួនច្បាប់ព្រះពុទ្ធសាសនា

-ហាមអ្នកមិនចេះបាលីធ្វើការងារទាក់ទងនឹងព្រះពុទ្ធសាសនា

សរុបសន្ទង់មតិនិងដំណោះស្រាយ

ដោយព្រះមហាភិរម្យ ២៤ ​មេសា ២០១៧

 

loading…
Facebook Comments